គ្រប់គ្រងកូនចៅ​ ដែលមាន​វ័យចាស់ជាងយើងបានដោយវិធីណា?

មាន៣ជំហានដែលអ្នកដឹកនាំ​វ័យក្មេង គួរធ្វើប្រសិនបើ កំពុងគ្រប់គ្រងនិយោជិកវ័យ​ចំណាស់ជាងខ្លួន។ នៅក្នុងអតីតកាលបទពិសោធន៍ គឺជាកត្តាសំខាន់បំផុតមួយ​ សម្រាប់តំឡើងឋានៈតួនាទី មានន័យថា អ្នកគ្រប់គ្រងភាគច្រើនត្រូវ​តែមានវ័យចំណាស់ជាងនិយោជិករបស់ពួកគេ។

តែ​មកទល់ពេលនេះ ទោះបី​ជាបទពិសោធន៍នៅតែសំខាន់ ប៉ុន្តែនៅក្នុងពិភពលោកដែល​ឌីជីថលបានបង្អាក់មនុស្ស​ចាស់ ឱ្យ​នៅឆ្ងាយពីទីផ្សារការងារ មនុស្សជាច្រើននាពេល​ឥឡូវនេះកំពុងគ្រប់គ្រងកូនក្រុម ដែលមានវ័យចំណាស់ជាងពួកគេ។

វាជា​អារម្មណ៍មិនស្រណុកទេ ដែលត្រូវមក​តម្រង់​គោលដៅ គ្រប់គ្រងមនុស្សវ័យ​ចាស់និងមានបទពិសោធន៍ច្រើនជាងយើង​។

អ្នកដឹកនាំ​វ័យក្មេងគួរដោះស្រាយវាយ៉ាងដូចម្តេច?

យើង​គន្លឹះ ៥ យ៉ាង សំរាប់ជួយ​អ្នកដឹកនាំ​វ័យក្មេង ក្នុងការ​​គ្រប់គ្រងមនុស្សដែល​ចាស់ជាងខ្លួន៖

១ កុំព្យាយាមត្រួតត្រាពួកគេ
អ្វីដែលអាក្រក់បំផុតគឺការ​ចូលមកអង្គុយ​ដូចមេធំ ហើយប្រាប់មនុស្សគ្រប់គ្នាធ្វើតាមបទបញ្ជា ។ វាមិនដំណើរការទេ ជាមួយនិយោជិកដែលមានវ័យចំណាស់ និងមានបទពិសោធច្រើនជាងអ្នក។ផ្ទុយទៅវិញ អ្នកគួរ បង្ហាញជំនាញនិងសមត្ថភាព ដែលធ្វើឱ្យពួកគេពេញចិត្ត និងជឿជាក់ ក្នុងការមាន​អ្នកមកសម្របសម្រួល។

២ កុំទាត់ចោលអ្នកណាម្នាក់
មេដឹកនាំ​វ័យក្មេង​តែងតែវៃឆ្លាត​ក្នុងការ​រាប់បញ្ចូលកូនក្រុមទាំងអស់ឱ្យមាន​សារៈសំខាន់​ជានិច្ច​មុនពេលធ្វើការសម្រេចចិត្តអ្វីមួយ​។ បុគ្គលិក​វ័យចំណាស់តែង​ឆ្លងកាត់មុនយើង គាត់​មានបទពិសោធន៍ច្រើនជាងយើង ហើយទំនងជាអាច​មាន​ទស្សនៈខុសគ្នាជាមួយ​យើង។ តួនាទីមេកោយ គឺមិនមែនមកយកឈ្នះអ្នកណាម្នាក់ទេ ប៉ុន្តែគឺមកសម្របសម្រួលទស្សនៈទំាងអស់ឱ្យទៅជាប្រយោជន៍មួយ។ ចូរពង្រឹងវប្បធម៌​នៃការ​តស៊ូមតិ​តាមបែប​មិនគំុំគួន មិនបក្សពួក។

៣ មានតម្លាភាព

មនុស្សចាស់​គោរពការពិត​និងតម្លាភាព។ កលល្បិចទៅមិនរួចជាមួយពួកគាត់ឡើយ។ ចូរ​ត្រង់ទៅត្រង់មក ព្រោះ​ភាពទៀង​ត្រង់ជាគុណសម្បត្តិ​ដែលមេដឹកនាំ​វ័យក្មេង​ត្រូវបានគេពេញនិយមជាងវ័យ​ចាស់។​ ប្រសិន​អ្នកអង្គុយកៅអីតំណែង​ហើយមកប្រើល្បិចចុះឡើងដដែល គេ​យកមនុស្ស​ចាស់​តែម្តង​ទៅចាំបាច់អីដល់វេនអ្នក?

Mr Tomorrow