BREAKING NEWS
Search

ត្រៀមចេញអាល់ប៊ុមថ្មី Seulgi និង Irene បញ្ចេញរូបភាពថ្មីយ៉ាងទាក់ទាញចិត្តអ្នកគាំទ្រ

ត្រៀមវិលត្រឡប់មកវិញក្នុងការប្រកួតប្រជែងអាល់ប៊ុមបទចម្រៀង “Monster” របស់សមាជិក Red Velvet តារាចម្រៀងស្រី Seulgi និង Irene ចាប់ដៃគូគ្នាយ៉ាងស្រស់ស្អាត បានធ្វើឱ្យក្រុមអ្នកគាំទ្រ​របស់តារា​ទាំង​ពីរ​ឈរ​មិនស្ងៀមព្រោះតែរូបភាពលក្ខណៈថ្មីរបស់ពួកគេបញ្ចេញជាបន្តបន្ទាប់។

ជាការពិតណាស់ក្រុមអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលនិងរំភើបជាខ្លាំង បន្ទាប់ពីផ្ទាំងរូបភាពថ្មីស្អាតត្រជាក់ភ្នែករបស់អ្នកទាំងពីរបានបង្ហាញចេញនៅលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសអ្នកនិយម​លេងក្នុង​បណ្ដា​ញ​ស​ង្គ​ម​​ជ្រើមជ្រួលមិនតិចនោះទេ ជាមួយនឹងរូបថតថ្មីទាំងនេះ។

ក្រឡែកមកមើលទៅ សម្រស់របស់ Seulgi គ្រប់គ្នាចាប់អារម្មណ៍ទៅលើទឹកមុខជាក់ជឿយ៉ាងត្រជាក់របស់នាង មើលទៅកាន់តែយូរកាន់តែទាក់ទាញ។ ចំណែកឯ Irene វិញ បានធ្វើឱ្យទស្សនិជន​ភ្ញាក់ផ្អើល​ដោយ​សារ​តែ​ភាព​ស្រស់ស្អាតមិនប្រែរបស់នាង ព្រោះកន្លងមកតារាស្រីរូបនេះ ជាប់ឈ្មោះជាតារាស្រីកំពូលសម្រស់ដែលស្រស់ស្អាត លេចធ្លោរមួយរូបក្នុងចំណោមតារាស្រីស្អាតល្បីៗរបស់ KPop៕

ចុចអាន៖លើកទី១ហើយ ! Taecyeon សមាជិក 2PM បង្ហោះសារសុំទោសអ្នកគាំទ្រចំពោះព័ត៌មានស្នេហារបស់លោក

ចុចអាន៖មើលសម្រស់តារាសម្ដែងស្រី Kim Tae Hee ផង កាន់តែចាស់រឹតតែស្រស់ស្អាតគ្មានប្រែអីបន្តិច

អត្ថបទផ្ដល់ដោយ៖poraman