៩យ៉ាង បកស្រាយអំពីសុបិនរឿងភេទ

ទោះបីជឿឬមិនជឿក៏ដោយ មនុស្សជាច្រើនយល់ថា សុបិនជាប្រផ្នូលប្រាប់ឱ្យដឹងរឿងអ្វីមួយជាមុន ដែលបម្រុង​កើតមានឡើង​ក្នុងជីវិត​ពិត។

សម្រាប់អ្នកខ្លះ នៅពីក្រោយក្តីសុបិនអំពីផ្លូវភេទ មានអត្ថន័យដ៏ពិសេស​របស់។

យោងតាម bustle.com វែបសាយទាយប្រផ្នូល​ដ៏ល្បីមួយ គឺសុបិនអំពីផ្លូវភេទឬSex វាអាចមានន័យថា ម្ចាស់សុបិន កំពុងមិនទាន់បានសម្រេច​នូវបំណងប្រាថ្នាចំពោះទំនាក់ទំនងស្នេហា ឬអាចថា គេកំពុង​មាន​សក្តានុពល ឆ្ពោះទៅរកទំនាក់ទំនងស្នេហាប្រាកដប្រជាមួយក្នុងពេលខាងមុខឆាប់ៗ នេះ។

សុបិនអំពីការ​រួមភេទចែកជាចំនួន ៩ ប្រភេទផ្សេងៗគ្នា៖

១ ឃើញ​ដៃគូរួមភេទនឹងអ្នកផ្សេង

តាមពិតក្តីសុបិន្តនេះ កំពុង​​បង្ហាញ​អំពី ចិត្ត​រារែក​និងគ្មានទំនុកចិត្ត​ក្នុងចំណងទាក់ទងរបស់យើង។ វាអាចមានន័យថា អ្នកមិនមានសុវត្ថិភាពក្នុងទំនាក់ទំនងរបស់អ្នកបច្ចុប្បន្នទេ។

២ ចាប់បង្ខំ​អ្នកណាម្នាក់រួមភេទ

ក្តីសុបិន្តណាមួយដែលទាក់ទងនឹងការបង្ខំ​រួមភេទ អាចជានិមិត្តរូបនៃបញ្ហាដែលបម្រុងឬ​កំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នក។ វាមិនមែនជាសុបិនល្អទេ តែជារឿងស្មុគស្មាញមួយប្រុងកើតមានឡើង។

៣ រួមភេទ​ដែលមិនចង់ ឬមិនសមរម្យ

សុបិនតរួមភេទជាមួយបងប្អូន ឬដៃគូណាដែលយើងមិនចង់ មើលទៅដូចជាមិនសមរម្យក្នុងចិត្ត​យើង វាជាបញ្ហា​ដ៏មាន​សម្ពាធខាងផ្លូវចិត្ ក្នុងជីវិត​ពិត។

៤ ការរួមភេទ​ដែលមិនដំណើរការល្អ

សុបិនតអំពីដំណើរ​ការរួមភេទមិនបានល្អនៅលើគ្រែ ដូចជា​បញ្ហាងាប់លិង្គ។ល។ វាមិនបាន​ឆ្លុះបញ្ចាំងថា ជីវិត​ពិត​ម្ចាស់សុបិន មានជំងឺខ្សោយឬគ្មានថាមពលsexឡើយ តែ​អាចថា គាត់កំពុង​ហត់នឿយរឿងភេទ និងខ្វះទំនុកចិត្ត​ក្នុងជីវិត​ជាបុរស​។

៥ សុបិនពីការរួមភេទជាសាធារណៈ

គ្មាន​អ្នកណា​ចង់​តាំងពិព័រណ៍ការរួមភេទ​នោះទេ។ តីសុបិនបែបនេះទាក់ទងនឹងអារម្មណ៍ងាយរងគ្រោះ ការដឹងខ្លួន ព្រួយបារម្ភថាអ្វីដែលគួរឱ្យខ្មាស់អៀនឬអាថ៌កំបាំង អាចនឹងត្រូវបានអ្នកផ្សេងមក​លូកដៃ លូកមាត់ វិនិច្ឆ័យហើយវាជាសញ្ញានៃ​ការថប់បារម្ភ។

៦  រួមភេទជាមួយមនុស្ស​អតីត

ពេលខ្លះមនុស្ស​អតីតរបស់អ្នកបង្ហាញក្នុងក្តីសុបិន ហើយអ្នកក៏ឆ្ងល់ថាតើវាជាសញ្ញាអ្វីមួយដែរ? អនុស្សាវរីយខ្លះៗនៅក្នុងជីវិតរបស់យើង​វិលមកនៅក្នុងសុបិន​ជាសញ្ញាថាអ្វី​មួយ​ទាក់ទិនជាមួយអតីតកាលនោះបម្រុង​និង​កើតមានឡើងអាចល្អអាចមិនល្អ។

៧. រួមភេទជាមួយមនុស្សល្បី

ប្រាកដណាស់អ្នកពិតជាចាប់អារម្មណ៍នឹងគេ ទំាងគេមិនដែលស្គាល់យើង ។ ទោះជាយ៉ាងណាក៏ដោយនៅពេលពួកគេបង្ហាញខ្លួនក្នុងក្តីសុបិនរបស់អ្នកជាដៃគូផ្លូវភេទទៀត  វាកាន់តែឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់អ្នកក្នុងការ​ចង់ក្លាយជាមនុស្ស​ដ៏ពិសេសនិង​មានសារៈសំខាន់ម្នាក់ ក្នុងសង្គម។អ្នកគ្រាន់តែចង់ឱ្យគេ​កត់សម្គាល់ ។

៨- ការរួមភេទដោយហិង្សា

ប្រសិនបើអ្នកត្រូវបានរំលោភនិង វាយដំផ្លូវភេទនៅក្នុងក្តីសុបិន្តវាជាការបង្ហាញថា អ្នកកំពុង​ស្ថិតនៅក្រោម​ការគ្រប់គ្រងមួយមិនល្អប្រសើរ​ក្នុងការ​ឈររឹងមាំជាខ្លួនឯងទាល់តែសោះ មិនថាការងារ សង្គម ជំនឿឬគ្រួសារ។

៩ ការរួមភេទ​ដ៏អស្ចារ្ស

វាជាសុបិនដ៏ល្អមួយ ប្រសិនបើអ្នកឃើញខ្លួនឯងមាន​ការរួមភេទដ៏អស្ចារ្ស មិនថាជាមួយអ្នកណាក្តី វា​មានបង្ហាញ​ថា​ក្តី​បំណងប្រាថ្នាក្នុងជីវិតពិតនិងដំណើរការបានរលូននៅពេលអនគត។

គ្រូ ឯម