BREAKING NEWS
Search

​ផ្លូវទាំង ៣៨ ខ្សែនៅសៀមរាប ចំណាយថវិកាតិចជាងការគ្រោងទុក ផ្អែក​កត្តា ៣ យ៉ាង​

សម្តេចតេជោហ៊ុន សែន បានបង្ហាញពីគម្រោងស្ថាបនាផ្លូវមេទាំង ៣៨ ខ្សែនៅក្រុងសៀមរាបមានប្រវែងជាង ៩៨ គីឡូម៉ែត្រ ដើម្បីបម្រើសេវាដឹកជញ្ជូននិងបង្កើតបរិស្ថាន សោភ័ណភាពក្រុងទេសចរណ៍ដ៏ធំនេះ។

ការស្ថាបនាផ្លូវទាំង ៣៨ ខ្សែ អាចចាប់ផ្ដើមនៅផុតរដូវភ្លៀងខាងមុខនេះ។

ការជួសជុល​នៅ​​ក្រុង​សៀមរាប (រូបថត​៖ក្រសួងសាធារណការនិង​ដឹកជញ្ជូន)

សម្តេចតេជោបានលើកពីការចំណាយ ដែលគ្រោងចាយថវិកាជាតិប្រមាណ ១៥០ លានដុល្លារ។ សម្តេចបានបញ្ជាក់ថា ការសាងសង់ផ្លូវទាំង ៣៨ នេះ អាចចំណាយតិចជាការគ្រោងទុក។ សម្ដេចបានលើកពីកត្តា ៣៖

ទី១ អញ្ជើញក្រុមហ៊ុននានា ដែល​ទទួលការអនុញ្ញាតិដើម្បី​ចូលរួមធ្វើការចរចាថ្លៃ។
ទី ២ ចំណាយ​លើថ្លៃ​សិក្សា ដែលបាន​ដាក់បញ្ចូលលើតម្លៃគម្រោង​ រដ្ឋ​​ជា​អ្នកទទួល​ខុស​ត្រូវ​ ដូច្នេះ​​ចំណាយ​នោះ​ត្រូវ​បាន​កាត់​ចេញ​។
ទី ៣ ការងារត្រួតពិនិត្យ ជាទំនួលខុសត្រូវរបស់មន្រ្តីដែលស៊ីប្រាក់ខែរដ្ឋស្រាប់ ដូច្នេះ​ការ​ចំណាយ​ក៏​មិន​មាន​ការ​ចាំបាច​ដែរ៕

អត្ថបទ៖ ដីក្រហម