ផ្ញើសារបង្អើលរឿងកូវីដក្នុងគ្រុបបានប្រមាណ១៥នាទីក៏លុបវិញនៅតែជាប់ទោស៤ខែដដែល
BREAKING NEWS
Search

ផ្ញើសារបង្អើលរឿងកូវីដក្នុងគ្រុបបានប្រមាណ១៥នាទីក៏លុបវិញនៅតែជាប់ទោស៤ខែដដែល

ជនជាតិសិង្ហបុរីម្នាក់ត្រូវបានតុលាការ​សម្រេចឱ្យជាប់ពន្ធនាគារ ៤ ខែដោយសារការបង្ហោះលើហ្វេសប៊ុកបន្លំអំពី Covid-19។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកបើកតាក់ស៊ីម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ខែនៅប្រទេសសិង្ហបុរីកាលពីថ្ងៃពុធម្សិលមិញ​បន្ទាប់ពីសរសេរលើហ្វេសប៊ុកជំរុញ ឲ្យ មនុស្សម្នាទិញទំនិញមកស្តុកទុកដោយសារតែការរឹតបន្តឹងរបស់ Covid-19ជិតកើតមានវិញ ។

របាយការណ៍របស់តុលាការបានបង្ហាញថា លោកខេនណេត ឡៃយ៉ុងហួយអាយុ ៤០ ឆ្នាំបានលុបសារនោះវិញបន្ទាប់ពីផ្ញើទៅក្នុងGroupឯកជនមួយដែលមានសមាជិកប្រហែល ៧.៥០០ នាក់បានប្រមាណជា១៥នាទី។

ប្រទេសសឹង្ហបូរី ដែលបានរងគ្រោះជាបន្តបន្ទាប់នឹងព័ត៌មាន​ដែលបង្ករភាពភ័យស្លន់ស្លោអំឡុងពេលប្រយុទ្ធជាមួយវីរុសរយៈពេល ៤ ខែ បាននឹងកំពុងរឹតបន្តឹងការ​ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងទៅលើអ្នកណាក៏ដោយ​ឱ្យតែរំលោភលើច្បាប់ផ្សព្វផ្សាយព័ត៌មានមិនពិត។

ព្រះរាជអាជ្ញារងលោកស្រី Deborah Lee បាននិយាយថា“ ការបន្ថយការភ័យខ្លាចនិងការស្លន់ស្លោ គឺមានសារៈសំខាន់ដូចជាការប្រយុទ្ធដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19ដូចគ្នា” ។

យោងតាមកាសែត Straits Times របស់សិង្ហបុរីនិងទូរទស្សន៍ ChannelNews Asia បានផ្សាយថាលោកឡៃមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ។

បទល្មើសនៃការបញ្ជូនសារមិនពិតនៅក្នុងប្រទេសសិង្ហបុរីនឹង​ត្រូវផ្តន្ទាទោសពិន័យជាប្រាក់មិនលើសពី ១០,០០០ ដុល្លារសិង្ហបុរី (២២៥,០០០ បាត) ឬជាប់ពន្ធនាគាររយៈពេលមិនលើសពីបីឆ្នាំឬទាំងពីរ។

កាលពីខែមុនបុរសម្នាក់ដែលបានផ្តាច់ខ្លួនដោយនៅសល់ពេលប្រមាណ​ ៣០ នាទីទៀតបានព្យាយាមចាកចេញពីអាផាតមិនទិញរបស់កំប៉ិកកំប៉ុក ត្រូវបានពិន័យជាទឹកប្រាក់ ១០០០ ដុល្លារ។ បុរសម្នាក់ទៀតដែលបានរំលោភបទបញ្ជាឱ្យស្នាក់នៅផ្ទះទៅរក​បរិភោគស៊ុបឆ្អឹងជំនីសាច់ជ្រូកត្រូវបានជាប់ពន្ធនាគាររយៈពេល ៦ សប្តាហ៍។

យោងតាមឯកសាររបស់តុលាការប៉ូលីសបានទទួលបណ្តឹងកាលពីថ្ងៃទី ២០ ខែមេសាអំពីការចុះផ្សាយរបស់លោកឡៃដែលត្រុវបានគេប្តឹងនោះ​គឺលោកបានសរសេរក្នុងគ្រុបថា រដ្ឋាភិបាលកំពុងបិទទ្វារប្រភពនាំចូលស្បៀងអាហារសំខាន់ៗ ហើយហាងកាហ្វេ ផ្សារទំនើបនឹងឱ្យបើកបានតែពីរថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។

 

Mr Tomorrow

ប្រទេសថៃ កំណត់យកថ្ងៃទី ១ ខែកក្កដាបើកប្រទេសវិញទំាងស្រុង