សិង្ហបុរីរកឃើញករណីឆ្លងវីរុសកូរ៉ូណា ៩ នាក់ថ្មីបន្ថែម  ធ្វើឲ្យអ្នកឆ្លងសរុបឡើងដល់ ៦៧ករណី

កាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ម្សិលមិញនេះ មន្ទីរពេទ្យឯកជន និងសាធារណៈបានបញ្ជាក់ករណីឆ្លងថ្មីចំនួន ៩ នាក់នៃអ្នកជំងឺឆ្លងវីរុស Covid-19 ។ ក្នុងនោះរួមមានបុគ្គលិកថែទាំសុខភាព និងអ្នកជំងឺ ៦ នាក់មានជាប់ទាក់ទងនឹងក្រុមជំនុំ Grace Assembly of God ។ មកដល់ថ្ងៃនេះករណីឆ្លងនៅប្រទេសសិង្ហបុរីបានកើនឡើងសរុប ៦៧ នាក់។

អ្នកជំងឺឆ្លងដែលបានឆ្លងវីរុសថ្មីទាំង៩ នាក់ ពុំមានប្រវត្តិធ្វើដំណើរទៅប្រទេសចិននាពេលថ្មីៗនេះទេ ហើយអ្នកទាំងនោះគឺជាជនជាតិសិង្ហបុរីទាំងអស់។

ទន្ទឹមនឹងនេះមានអ្នកឆ្លងថ្មី  ក៏មានករណី ២ ដែលបានប្រកាសថា បានជាសះស្បើយនិងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃសុក្រម្សិលមិញ។  ទាំង ២ នាក់នោះមានក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ ក្នុងចំណោមជនជាតិសិង្ហបុរីទាំង​ ៩២ នាក់ដែលត្រូវបានជម្លៀសចេញពីទីក្រុង Wuhan តាមជើងហោះហើរពិសេសកាលពីថ្ងៃទី ៣០ ខែមករា។ ចំណែកម្នាក់ទៀតជាបុរសអាយុ ២៧ ឆ្នាំដែលបានចូលរួមការប្រជុំអាជីវកម្មនៅឯ Grand Hyatt សិង្ហបុរីកាលពីខែមុន៕

 

ចុចអាន៖ សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ៨នាក់ទៀតថ្ងៃនេះ ដែលសុទ្ធជាអ្នកមិនធ្លាប់ទៅចិន ធ្វើឲ្យករណីសរុបឡើងដល់ ៥៨នាក់

ប្រែសម្រួល៖ សន្យា