ប្រទេសសិង្ហបុរីបើកសាលារៀនឡើងវិញ បន្ទាប់ពីបន្ធូរបន្ថយការរឹតត្បិតការបិទប្រទេស
BREAKING NEWS
Search

ប្រទេសសិង្ហបុរីបើកសាលារៀនឡើងវិញ បន្ទាប់ពីបន្ធូរបន្ថយការរឹតត្បិតការបិទប្រទេស

ជាមួយនឹងការត្រួតពិនិត្យកម្ដៅ ការពាក់ម៉ាស់ និងការលាងសម្អាតអនាម័យដៃ កុមារសិង្ហបុរីជាច្រើនបានវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃអង្គារ បន្ទាប់ពីការបិទប្រទេសដោយសារវីរុសកូរ៉ូណាជិតពីរខែ ។ ភាពមមាញឹកនាពេលព្រឹកបានចាប់ផ្តើមឡើងវិញ ខណៈពេលដែលបុគ្គលិកនៅសាលារៀនបានជំរុញឲ្យសិស្សរក្សាគម្លាតសុវត្ថិភាពនៅពេលពួកគេតម្រង់ជួរដើម្បីត្រឡប់ទៅថ្នាក់រៀនវិញ ។

ជាមួយនឹងអត្រាឆ្លងវីរុសកូរ៉ូណាខ្ពស់បំផុតមួយក្នុងទ្វីបអាស៊ីប្រទេសសិង្ហបុរីបាននិយាយថាខ្លួននឹងបន្ធូរបន្ថយការរឹតបន្តឹងជាបណ្តើរៗ ខណៈដែលការចុះបញ្ជីអាពាហ៍ពិពាហ៍ និងអាជីវកម្មមួយចំនួនរួមទាំងហាងមើលថែសត្វចិញ្ចឹមក៏បានបើកដំណើរការឡើងវិញផងដែរនៅថ្ងៃអង្គារ ។ ការសិក្សានៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនបានបង្ហាញថា ការបើកសាលារៀនឡើងវិញមិនបាននាំឲ្យមានការកើនឡើងនៃការឆ្លងវីរុសកូរ៉ូណានោះទេ ខណៈដែលការសិក្សាផ្សេងទៀតបានបង្ហាញពីករណីនៃជំងឺនេះតិចតួចប៉ុណ្ណោះក្នុងចំណោមកុមារបើប្រៀបធៀបនឹងមនុស្សពេញវ័យ ។

ចំណែកឯនៅអនុវិទ្យាល័យមួយរ៉យទ័របានសង្កេតមើលឃើញទម្លាប់ថ្មីរបស់សិស្សសាលាអំឡុងពេលចូលរៀននៅពេលព្រឹក ។ បន្ទាប់ពីសម្លេងកណ្តឹងបន្លឺឡើងសិស្សសាលាបានច្រៀងចំរៀងជាតិដោយពាក់ម៉ាស់ដែលត្រូវបានតម្រូវដោយច្បាប់ ។ បន្ទាប់មកគ្រូបានស្នើឲ្យសិស្សគ្រប់គ្នានៅក្នុងថ្នាក់ដាក់ប្រដាប់វាស់កម្តៅនៅក្នុងមាត់របស់ពួកគេ ។ បន្ទាប់មកសិស្សសាលាបានសម្អាតប្រដាប់វាស់កម្តៅរបស់ពួកគេដោយជូតជាមួយអាល់កុល ហើយយកវាទៅបោះចោលក្នុងធុងសំរាម ។

គ្រូបង្រៀនបាននិយាយថា ពេលសម្រាកចេញលេងនឹងត្រូវបានកំណត់ ហើយកុមារនឹងត្រូវអង្គុយដាច់ដោយឡែកនៅអាហារដ្ឋាន បន្ទាប់មកបានស្នើសុំឲ្យសិស្សឆ្លើយតបទៅនឹងការស្ទង់មតិតាមអ៊ីនធឺណិតតាមរយៈស្មាតហ្វូនអំពីអារម្មណ៍របស់ពួកគេក្នុងការវិលត្រឡប់ទៅសាលារៀនវិញ ។ សូមបញ្ជាក់ផងដែរថា ប្រទេសសិង្ហបុរីបានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាជាង ៣៥,០០០ នាក់ និង ២៤ នាក់បានស្លាប់ ខណៈដែលករណីភាគច្រើនស្ថិតក្នុងចំណោមកម្មករចំណាកស្រុកដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន ៕

ប្រភព៖ REUTERS
អត្ថបទ៖ ជីវ័ន្ត