BREAKING NEWS
Search

ហាងអាហារ​នានានៅសឹង្ហបុរីបើកលក់វិញ​ខានស្អែកលើកលែងហាងតែគជ់

នៅសឹង្ហបុរី បណ្តា​ហាងលក់តែពពុះ ស្រានិងភេសជ្ជៈផ្សេងៗ ត្រូវបានគេដកចេញពីបញ្ជីលក់រាយម្ហូបអាហារ ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញខានស្អែកនេះ ដោយ​ពន្យារទៅថ្ងៃទី ១២ ខែឧសភាវិញ ។

នេះមានន័យថា ហាងតែពពុះដែលបានបង្កើតអតិថិជនប្រចាំថ្ងៃជាជួរយ៉ាងកន្លងមកនោះ នៅតែ​ត្រូវបន្ត​បិទទៀត។

ទីភ្នាក់ងាររដ្ឋាភិបាល Enterpise Singapore (ESG) បាននិយាយនៅថ្ងៃសៅរ៍ (២ ឧសភា) ថា“ ហាងលក់តែ មិនរាប់បញ្ចូល ក្នុងចំណោម​ការអនុញ្ញាត្តិឱ្យបើកឡើងវិញទេ។

ទន្ទឹមនឹងនេះហាងលក់ម្ហូបអាហារនិងភេសជ្ជៈដែលនៅតែបើកឬកំពុងបើកនឹងត្រូវអនុវត្តប្រព័ន្ធត្រួតពិនិត្យឌីជីថលរបស់ជាតិចាប់ថ្ងៃទី ១២ ខែឧសភាតទៅ។

ហាងតែគុជរួមជាមួយហាងលក់ម្ហូបរាយ និងភេសជ្ជៈផ្សេងៗទៀតនៅទូទំាង​សឹង្ហបុរីបានត្រូវរដ្ឋាភិបាល បង្ខំ​ឱ្យ​ត្រូវបិទទ្វារចាប់ពីថ្ងៃទី ២២ ខែមេសាមក ដែលជាផ្នែកមួយនៃការពង្រឹងវិធានការបង្ការរោគ ប្រកាសដោយលោកនាយករដ្ឋមន្រ្តី Lee Hsien Loong ។

ពីដំបូងឡើយ វិធានការនេះ ត្រូវបានកំណត់ត្រឹមតែ​ថ្ងៃទី ៤ ឧសភាប៉ុណ្ណោះ ប៉ុន្តែការរកឃើញអ្នកឆ្លងថ្មី នៅតែ​ជាមូលហេតុដោយត្រូវរុញបន្តទៅ​ថ្ងៃទី ១២ ខែឧសភាវិញ។

ហាណា

សិង្ហបុរីរកឃើញអ្នកឆ្លងថ្មីជាង ៩៣០នាក់ទៀតនៅថ្ងៃនេះ