BREAKING NEWS
Search

គិតត្រឹមរសៀលនេះ! សិង្ហបុរីរាយការណ៍ករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១៩១ ករណី ខណៈ ១៦ ករណីនៅក្នុងសហគមន៍

ក្រសួងសុខាភិបាល (MOH) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពបឋមថា ប្រទេសសិង្ហបុរីបានរាយការណ៍ពីការឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៩១ ករណីគិតត្រឹមរសៀលថ្ងៃសុក្រនេះក្នុងនោះមាន ១៦ ករណីនៅក្នុងសហគមន៍ ។

ទន្ទឹមនោះមាន ៧ នាក់ជាជនជាតិសិង្ហបុរី ឬជាអ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ក្នុងចំណោមករណីឆ្លងថ្មីនៅសហគមន៍ និងអ្នកកាន់ប័ណ្ណការងារចំនួន ៩ នាក់ ។

ក្រសួងបាននិយាយថា ភាគច្រើននៃការឆ្លងនៅថ្ងៃសុក្រនេះគឺជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស ។

ក្នុងនោះក៏មានករណីនាំចូលមួយករណីផងដែរដែលត្រូវបានដាក់នៅលើលិខិតជូនដំណឹងស្នាក់នៅផ្ទះពេលមកដល់ប្រទេសសិង្ហបុរី ខណៈដែលសេចក្តីលម្អិតបន្ថែមនឹងត្រូវបានផ្តល់ជូនដោយក្រសួងសុខាភិបាលនៅពេលក្រោយ ។

កាលពីថ្ងៃព្រហស្បតិ៍ទីតាំងប្រមាណ ៣០ ត្រូវបានបន្ថែមទៅបញ្ជីដែលមានករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍អំឡុងពេលនៃការឆ្លងរបស់ពួកគេ ។

ទីតាំងទាំងនោះរួមមានមជ្ឈមណ្ឌលបង្រៀនបើកបរ ផ្សារ និងហាងអាហារ និងភេសជ្ជៈដែលមានករណីនេះនៅចន្លោះថ្ងៃទី ២៥ ខែមិថុនាដល់ថ្ងៃទី ៧ ខែកក្កដា ៕ CNA

ដោយ ៖ ជីវ័ន្ត