យើងអាច​នៅ«លីវ»យ៉ាងរីករាយ​តាម​របៀបទាំងនេះ
BREAKING NEWS
Search

យើងអាច​នៅ«លីវ»យ៉ាងរីករាយ​តាម​របៀបទាំងនេះ

នរណាថា អ្នក Single ​គឺឯកោ? នរណាថា អ្នកនៅ Single យូរជារឿងមិនល្អ? តាមពិត អ្នក Single គឺមាន​ពេល​​វេលាច្រើន​សម្រាប់​ខ្លួន​ឯង និង​ថែម​ទាំង​អាច​ធ្វើ​អ្វី​ក៏​បាន​ ដោយមិន​ចាំ​បាច់​តាមយកចិត្តយកថ្លើមនរណា​ទៀត។

​ទោះ​បីពេល​នេះយើងមិន​ទាន់​រក​ឃើញ​អ្នកយល់ចិត្តធ្វើជាដៃគូជីវិត​ក៏​ដោយ ​តែ​យើង​ក៏​អាច​រស់​នៅ​តាម​របៀប​ខ្លួន​ឯងបានយ៉ាងមានក្ដីសុខដែរ។

១. ​​ថែ​ទាំ​ខ្លួន​ និង​ធ្វើរឿង​​ល្អ​៖ ទោះ​មិនមានអ្នក​ណា​ស្រឡាញ់ក៏ដោយ ​ ​​យើង​មិន​ត្រូវភ្លេច​​ ​ស្រឡាញ់​ខ្លួន​ឯងទេ ​ហើយ​ត្រូវ​បន្ត​ធ្វើ​រឿង​ល្អ​ៗ​​ជានិច្ច។ ញ៉ាំ​អាហារ​សុខភាព​ ​ធ្វើ​លំហាត់​ប្រាណ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ សុទ្ធ​តែជា​រឿង​ធ្វើ​ឲ្យ​ខ្លួន​​ឯង​មានសុខភាពល្អហើយសប្បាយ​រីករាយ។ ធ្វើ​​ខ្លួន​ឲ្យ​ល្អ​​គ្រប់​ពេល ដោយមិន​ឈឺ​ក្បាល​នឹង​រឿង​អ្នក​ដទៃ មិន​យក​រឿង​​អំពល់​ចិត្ត​មក​រំ​ខាន​ជីវិត ​សុទ្ធ​តែ​ជា​ទង្វើ​ដែល​អ្នកដទៃឃើញហើយក៏ប្រាថ្នាចង់បានដែរ។

២. ​ធ្វើ​អ្វី​​តែ​ម្នាក់​ឯងក៏បាន៖ ​ ​មានបុរស​នារី​ Single ​មួយចំនួន​មិនសូវ​ហ៊ាន​ធ្វើអ្វី ​ឬទៅណាមកណា​តែម្នាក់​ឯងណាស់ ព្រោះ​ខ្លាច​កាន់​តែ​ឯកា​លើស​ដើម។ ​ប៉ុន្តែ​យើងអាច​ធ្វើទាំងនេះ​រឿងបាន ​​ ព្រោះយើងកំពុងបញ្ជាក់ថា ខ្លួនឯងក្លាហាន​ជាង​មុន រឹង​មាំជាងមុន​ និង​គិត​គូ​បាន​ល្អជាងមុន។ ​មនុស្ស​គ្រប់​គ្នា​នឹង​មើល​មក​យើងជា​មនុស្ស​ពូ​កែ មិន​រញ៉េរញ៉ៃ​ច្រើនដោយសារយើងអាច​ធ្វើ​រឿង​ជា​ច្រើន​ម្នាក់​ឯង ដោយ​មិន​​បាច់​រង់​ចាំ​ទាល់​តែ​មាន​គ្នា​ ​ ទើប​ធ្វើ​វាបាន​នោះឡើយ។

៣. យកបេះដូងទៅធ្វើការ៖ ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​លើ​ការ​​ងារ ហើយ​បំពេញ​ឲ្យបាន​ម៉ត់​ចត់​ និងមានទំនួល​ខុស​ត្រូវខ្ពស់។ ​នៅ​ពេល​យើង​ធ្វើ​ការ​អ្វី​មួយ​សម្រេច​​​ព្រម​ទាំង​មាន​លទ្ធ​ផល​ល្អ វាជា​រឿង​មួយ​ជោគ​ជ័យ​បំផុត ហើយវាក៏​ជា​ថាម​ពល​ផ្លូវ​ចិត្ត​មួយ ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​តម្លៃ​ក្នុង​ក្រសែ​ភ្នែក​មិត្ត​រួម​ការងារ ​ព្រម​ទាំង​ចៅ​ហ្វាយនាយ​​ផង​ដែរ។ ​​​​​​​​​

​​៤. ដើរលេង​ជាមួយ​មិត្តភក្ដិ​៖ អត់​សង្សារ​អត់មាន​បញ្ហា​នោះ​ទេ តែ​បើ​គ្មាន​មិត្តភក្ដិ​​ទើប​ជា​បញ្ហា។ ​ហេតុនេះក្រៅ​ពី​ឲ្យ​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ និង​គ្រួសារ​ហើយ ​យើង​​ក៏​គួរ​ឆ្លៀតពេល​ដើរ​លេងលំហែរជាមួយ​មិត្ត​ភក្តិខ្លះៗដែរ។ បបួល​មិត្តភក្កិ​ដែល Single ​ដូច​គ្នា ហើយ​ស្លៀក​ពាក់​ឈុត​​ដូច​គ្នា ​ទៅ​​កន្លែង​ណា​ដែល​ចង់​ទៅ​បំ​ផុត ថតរូបស្អាតៗ ​វានឹងធ្វើឲ្យយើងកាន់​តែ​សប្បាយរីករាយ។

៥. កុំរស់ត្រាប់តាមអ្នកដទៃ​ ៖ រស់នៅជាខ្លួនឯង កុំ​លាក់​ចរិត​ ហើយខំត្រាប់តាមអ្នកដទៃទាំងមានសម្ពាធផ្លូវចិត្តឲ្យសោះ។ បើ​យើង​គិត​ថា​ធ្វើអ្វីល្អ មិនបង្ករបញ្ហាដល់មនុស្សជុំវិញខ្លួន ​ធ្វើ​រឿង​នោះ​ទៅ ​កុំ​ខ្លាច​គេ​ថាបែបនេះបែបនោះ ​រហូត​លែង​ជា​ខ្លួន​ឯងទៀត​។ ​នៅពេលយើងរស់នៅជាខ្លួនយើង យើងធ្វើអ្វីក៏នឹង​មិន​ឆ្គង មិនបាច់ខំប្រឹងសម្ដែង ព្រោះបានធ្វើអ្វីដែលជាចរិតពិត និងធ្វើតាមអ្វីដែលយើងស្រឡាញ់។ មនុស្ស​ជុំ​វិញ​នឹង​ងាយ​ស្រួល​សម្រប​ខ្លួន​ជាមួយ​យើង ព្រោះ​យើង​មិន Fake ​ឲ្យ​តែ​ល្អ​មើល​ចំពោះ​មុខ​គេ​នោះ​ទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ liveaboutdotcom​​​​​

ចុចអាន៖ ការស្រឡាញ់ភេទដូចគ្នាមិនមែនជាជំងឺ ក៏មិនមែនជាបទល្មើសដែរ!

ចុចអាន៖ ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ បង្កើត​សកម្មភាព​សាមញ្ញ​ចំនួន ៣ ​នេះនឹងនាំលទ្ធផលស្មានមិនដល់