ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេសកូរ៉េ បដិសេធ​មតិ​មួយ​ចំនួន​សង្ស័យ​ថា មាន​ពលករ​ខ្មែរ​​​ផ្ទុក​មេរោគ​ Coivd-19

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េខាង​ត្បូង បាន​​ជូនដំណឹងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េ​ថា ករណីពលករខ្មែរម្នាក់ធ្វើការនៅតំបន់០៤១ ដែលត្រូវបានព័ត៌មាន និងមតិមួយចំនួនសង្ស័យថា មានផ្ទុកមេរោគកូរ៉ូណា Covid-19។ ប៉ុន្តែក្រោយពីក្រុមគ្រូពេទ្យជំនាញពិនិត្យរួចរាល់មក បញ្ជាក់ថា ពលករខាងលើនេះ មិនមានផ្ទុកនូវមេរោគកូរ៉ូណាទេ ហើយមកដល់ពេលនេះក៏មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់មានផ្ទុកនូវមេរោគនេះដែរ។

ស្ថានទូតខ្មែរបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េទាំងអស់ ប្រកបរបរទទួលទាន និងធ្វើការងារប្រចាំថ្ងៃជាធម្មតាតាមការកំណត់របស់រោងចក្រ សហគ្រាស កសិដ្ឋាន គ្រឹះស្ថានសិក្សា ឬស្ថាប័នផ្សេងៗ និងធ្វើតាមការណែនាំពីវិធីការពាររបស់អាជ្ញាធរកូរ៉េ និងជាពិសេសកុំជឿព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមខ្លះដែលមានលក្ខណៈបំផិតបំភ័យខុសពីការពិតជាក់ស្តែង៕