អាណិត​ណាស់! ស្ត្រី​ម្នាក់​គ្មាន​ញាតិសន្ដាន​ ដេក​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម
BREAKING NEWS
Search

អាណិត​ណាស់! ស្ត្រី​ម្នាក់​គ្មាន​ញាតិសន្ដាន​ ដេក​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម

​ភ្នំពេញ ៖ ​វា​ជា​រឿង​មួយ​គួរ​ឲ្យ​អាណិត​ ដោយ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​វ័យ​៣៤​ឆ្នាំ​ បាន​ដេក​ស្លាប់​ក្បែរ​រោង​ខកខាន​ជួរ​ដង​ទន្លេ​បាសាក់​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ ​

តាម​ប្រភព​ពី​លោក​វរសេនីយ៍ ទេព បូរ៉ា ប្រធាន​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ បាន​ប្រាប់​កម្ពុជា​ថា ​នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​នេះ​ មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ដេក​ស្លាប់​នៅ​ទីតាំង​មាត់​ទន្លេ​បាសាក់​នា​ចំណុច​ខាងលើ។

លោកនាយ​ប៉ុស្តិ៍​បន្ត​បាន​បន្ត​ថា​ តាម​ការពិនិត្យ​សព​របស់​នគរបាល​ជំនាញ​ គឺ​នៅ​លើ​ខ្លួនប្រាណ​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ​ ហើយ​ការ​ស្លាប់​នេះ​តាម​សាក្សី​រស់នៅ​ក្បែរ​ខាង​ថា ​ជនរងគ្រោះ​មាន​ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ។

​បើ​តាម​ការ​អះអាង​ពី​លោក ​យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ កន្លងមក​សមាជិក​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ សង្កាត់​ច្បារអំពៅ​ទី​២​ ធ្លាប់​បាន​យក​អំណោយ​ផ្ដល់​ស្ត្រី​ខាងលើ ​និង​បាន​ដឹក​យក​ទៅ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ទៀត​ផង​។​ ម្យ៉ាងទៀត​ស្ត្រី​រងគ្រោះ​រស់នៅ​ម្នាក់ឯង​គ្មាន​ញាតិសន្ដាន ​ទើប​ចាក​ចេញពី​មន្ទីរពេទ្យ​មក​ស្នាក់អាស្រ័យ​ក្នុង​ខ្ទម​ជាប់​ច្រាំងទន្លេ​រហូតដល់​ថ្ងៃនេះ​ជនរងគ្រោះ​បាន​ផុត​ជីវិត​តែ​ម្តង។

បន្ទាប់ពី​នគរបាល​ បាន​ពិនិត្យ​សព​រួចមក ​លោក​ យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ចាត់ចែង​ដឹក​សព​យក​ទៅ​បូជា​នៅ​វត្ត​ច្បារអំពៅ​ដោយ​លោក​ចៅសង្កាត់​ជា​អ្នក​ចេញ​ថវិកា​ទាំងស្រុង​៕

 

អត្ថបទ៖ ន​រា​