BREAKING NEWS
Search

៣ ក្បាច់រាល់ថ្ងៃបានចង្កេះ​​​អក្សរ​S និងសាច់ដុំពោះស្អាត

ចង់បានរាងស្អាត គួរឲ្យស្រឡាញ់ ពេញចិត្តខ្លួនឯងនិងភ្នែកអ្នកផង ត្រូវលះបង់ចំណាយពេលហាត់ប្រាណជាប្រចាំ។ ហាត់ប្រាណជាវិធីល្អបំផុតដែលជួយឲ្យមានរាងស្អាតដូចប្រាថ្នា ថែមទាំងជួយឲ្យមានសុខភាពល្អទៀតផង។

ចំពោះនារីៗ ដែលមានក្បាលពោះមិនរាបស្មើ ចង្កេះមិនសូវសមសួន អាចសាកល្បងហាត់ប្រាណ ៣ ក្បាច់នេះរាល់ថ្ងៃ ប្រាកដជាភ្ញាក់ផ្អើលនឹងរូបរាងខ្លួនឯងមិនខាន។

​​​​​​លំហាត់ប្រាណទី១: Squat

លំហាត់ប្រាណប្រភេទនេះ ​​​​​ ​​​​​​​​អាច​​ជួយ​​​​​បង្កើន​​និង​ពង្រឹង​​សាច់​​ដុំ​​បាន​​ច្រើន​​​កន្លែងរួមមាន​​​​ត្រគាក ភ្លៅ​​មុខ​​ក្រោយ និង​​ក្បាល​ពោះ​។

​វិធីហាត់៖ ត្រូវ​​​​​​​បន្ទន់​ជង្គង់ ​​​​​​៩០ ​​ដឺក្រេ ហើយ​​​​ងើប​​ចុះ​​ឡើងឲ្យ​​បាន​ពី ១៥-២០ ​​ដង​​​​ សម្រាក​​បន្តិច ​​​​​សឹម​​ធ្វើ​​សរុប​​​ឲ្យ​បាន​​​៣​ជុំ​​។

លំហាត់ប្រាណទី២: Plank

លំហាត់ប្រាណមួយ​​នេះ ​​​ជួយ​​​​បន្តឹង​សាច់​​ដុំ​​ពោះ​​​ទាំង​ផ្នែក​ខាង​លើ​និង​​​ខាង​ក្រោម។

វិធីហាត់៖ ​​យក​​​​កែង​​​ដៃ​​​ទាំង​ពីរ​​​​​ច្រត់​​​​ទៅ​​កម្រាល ងើប​​ខ្លួន​ឡើង​ឲ្យ​ត្រង់ ទប់​​ខ្លួន​​​ឲ្យ​​នឹង​​​​​​ ក្នុង​​​រយៈ​ពេល​​ពី ​​៣០ ​​​វិនាទី ​ទៅ ​​១​ នាទី​។

លំហាត់ប្រាណទី៣: Leg Lunges

លំហាត់ប្រាណចុងក្រោយនេះ មាន​នាទី​​ក្នុង​​ការ​ជួយ​​​បន្តឹង​​​​​​ភ្លៅ​​​​​ខាង​​ក្នុង​​​​​​​​​​​និង​​​​​​​សាច់​​​ដុំ​​​​​ត្រគាកឲ្យណែនល្អ។

វិធីហាត់៖ ឈរ​​ឲ្យ​​​ត្រង់​​​​​​​​​​​​​​​​ ​​​​​​បោះ​​ជើង​​​ទៅ​​មុខ​​​ប្រហែល​​​​​ ២ ជំហាន ជើង​​ម្ខាង​ទៀត​​បន្ទន់​​​ជង្គង់​ចុះ ទប់​ឲ្យ​​​ជាប់​​​ ២-៣ វិនាទី។ បន្ទាប់​​​​មក​​​​​​ប្តូរ​ទៅ​​ជើង​​ម្ខាង​ទៀត ធ្វើ​​​​​ចុះ​​​ឡើង​​​​​​​​​​ឲ្យ​​បាន​​​​​ ១៥ ​​ដង សម្រាក​​​បន្តិច ​​​​​សឹម​​បន្ត​​​​​ឲ្យ​បាន​គ្រប់​​​​​​​៣​​​ជុំ​៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Prevention

ចុចអាន៖ ប្រើតែកៅអីប៉ុណ្ណោះ ហាត់ប្រាណសម្រកខ្លាញ់ក្បាលពោះបានយ៉ាងងាយ

ចុចអាន៖ ហាត់យូហ្គា ជួយលើកសម្រស់ស្បែកកាន់តែស្រស់ផូរផង់