បើឆ្លាត ហាងកាហ្វេតូចៗ គឺជា​គំនិតផ្តើមអាជីវកម្មល្អជាង​ទិញ​អជ្ញាប័ណ្ណ

ជាការពិតណាស់ មិនមែន គ្រប់គ្នាដែលបើកលក់កាហ្វេសុទ្ធ​តែចង់ប្រជែងជាមួយ Starbucks នោះទេ។  យើងអាចថា ​មានចិត្ត​ស្រលាញ់តូបកាហ្វេតូចៗ ឬ កូនហាងកាច់ជ្រុងតូចមួយ​៣ម៉ែត្របួនជ្រុងក្នុងសង្កាត់ខ្លួនឯង​ដើម្បីគ្រាន់នឹងមានចំណូល​តិចតួចថែមទំាង មានកន្លែង​អង្គុយលេង។

ទោះយ៉ាងណា នៅពេលដែលសំរេចចិត្តចាប់ផ្តើមបើកហាងកាហ្វេមួយ​តូចក្តី ធំក្តី​រឿង​ដ៏​សំខាន់​ជាងគេ​ គឺស្វែងរកប្រភពគ្រាប់កាហ្វេ ដែលពិសេស ​និង​ឆ្ងាញ់ពិសារហើយមិនថ្លៃ​ហួសហេតុ។

ត្រង់នេះ បង្ហាញ​ថា អ្នកគួ​រតែចេញញាំ​កាហ្វេច្បាស់ មុនពេលចង់បើកលក់វា។​
ចំណុចសំខាន់ទីពីរ​ គឺ សេវាកម្ម។ ភ្ញៀវមកអង្គុយ​ទីនេះហើយនាំមិត្តភក្តិមក  ព្រោះ​តែ ការ
បម្រើកាហ្វេ​ដែលមានគុណភាព តម្លៃសមរម្យល្មម ​ទីតាំង​មានអនាម័យ មានបង្គន់ស្អាត ​បរិយាកាស​អំណោយផល​ដល់ការអង្គុយជជែកយូរៗ ជញ្ជាំងច្នៃ​ប្រឌិត​គួរឱ្យចង់ Selfie ។ល។

នេះជាចំណុចសំខាន់ៗផ្សេងទៀតដែលត្រូវពិចារណាបន្ថែម៖

តើអ្នកចូលចិត្តកាហ្វេកម្រិតណា? ហ៊ាន​តម្លៃប៉ុណ្ណា?  ប្រសិនបើគេមកកន្លែងអ្នក តើគេ​ចង់ប្រើWifiដែរ​ឬមួយ​ក៏ គេគ្រាន់តែមកថតរូប​?ឬញៀនក្លិនកាហ្វេអ្នក?ឬញៀនស្នាមញញឹម​បុគ្គលិកអ្នក? បើសេវាខ្ចប់តើអ្នករហ័ស​ដែរទេ?

តើកាហ្វេនិងរសជាតិប្រភេទណាដែលទាក់ទាញអ្នកម្តុំនោះ? ពួកគេមាន​ប្រាក់ឬអត់? ហេតុអ្វី​បានជាគេចូលចិត្ត​ហាងតូចៗនេះ?
ផែនការអាជីវកម្មរឹងមាំមួយ គឺចាំបាច់ណាស់មិនថាហាងតូចឬធំ ។ សម្រាប់ប្រតិបត្ដិការម្ហូបអាហារ ភេសជ្ជៈ គ្រប់ប្រភេទដើម្បីទទួលបានជោគជ័យ ផែនការអាជីវកម្មច្បាស់លាស់ត្រូវគិត​សិន វាអាច​ជួយអ្នកឱ្យរចនាសម្ព័ន្ធភាពនៃ​ជាម្ចាស់លើ​គម្រោងហិរញ្ញវត្ថុរបស់អ្នកឆ្ពោះទៅមុខបានយូរ​អង្វែង​និងពង្រីកសាខា​។

ចំណុចសំខាន់ចុងក្រោយ គឺ​យុទ្ធសាស្រ្តទីផ្សារនិងផ្សព្វផ្សាយ។​ កុំគិតថា គំនិត​Marketing គឺ​សម្រាប់តែហាងធំៗ។

ហាងតូចៗរាប់រយក៏អា​ចជួយយើងឱ្យមានបានខ្លាំង​ពីផលចំណេញ ចុះ​​ហេតុអ្វី​មិនធ្វើទីផ្សារ?​
យុទ្ធសាស្ត្រសំខាន់នៃ​ទីផ្សារ​ គឺ​ការព្យាករណ៍ហិរញ្ញវត្ថុរបស់អតិថិជនយើង គេចង់ចំណាយប៉ុណ្ណា ចង់កែវឆ្ងាញ់ឬកែវធំ ?ចង់អង្គុយ​ឬចង់ទិញខ្ចប់?ចង់បាន​ហ្វ្រីថែម? តម្លៃ​ត្រូវ​សរសេរ ចំណែក​តារាងរាយមុខភេសជ្ជៈរឹតតែត្រូវងាយ​ឃើញដើម្បីសម្រេចចិត្ត​ហូប​ឬ​ដើរហួសទៅមុខ។

ឡាហ្សូលី