Smart ណែនាំ​តំណាង​ចែកចាយ​ លក់​កាត​ទូរសព្ទ​​មិន​ឲ្យ​បន្ថែម​​តម្លៃ​ពី​លើ

ក្រុមហ៊ុន​បណ្តាញទូរសព្ទ Smart បាន​ធ្វើការ​ណែនាំ​តំណាង​ចែកចាយបន្ត ត្រូវ​លក់​កាតទូរសព្ទ​​គ្រប់​ប្រភេទ​តាមតម្លៃ​ដែល​បង្ហាញ​លើ​កាត​នីមួយៗ មិន​ត្រូវ​បន្ថែម​តម្លៃ​ពី​លើ​នោះទេ។

ការ​ណែនាំ​នេះ​កើត​ឡើង ក្រោយ​ពេល​ដែល​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​ទូរសព្ទនេះ មាន​ការ​ថ្នាំង​ថ្នាក់ចិត្ត នៅ​ពេល​អ្នក​លក់​រាយ​មួយ​ចំនួន តម្រូវ​អតិថិជន​​បន្ថែម​តម្លៃ​លើ​កាត​ដែល​បាន​ទិញ​។

ករណី​នេះ​កើត​មាន​ជា​រឿយៗ តែ​ហាក់​គ្មាន​ដំណោះស្រាយ​។ ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​មួយ​នេះ ណែនាំ​ឲ្យ​អតិថិជន​ទាក់ទង​មក​ក្រុមហ៊ុន ប្រសិន​​កើត​មាន​បញ្ហា​នេះ។

ក្រៅ​ពី​ក្រុមហ៊ុន Smart មាន​ករណី​ស្រដៀងគ្នា​នេះ​លើ​ក្រុមហ៊ុន​ទូរសព្ទ​ផ្សេង​ទៀត។ បច្ចុប្បន្ន​កម្ពុជា មាន​ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​ជា​ច្រើន​កំពុង​ប្រជែ​ង​ទីផ្សារ​គ្នា​មាន Smart,Cellcard, Seatel, Cooltel ជាដើម៕


TAG