ប្រមូលផ្ដុំទូរសព្ទល្អៗតម្លៃក្រោម ៥០០ ដុល្លារ

ទូរសព្ទលំដាប់កំពូលដូចជា Galaxy Note 10 Plus និង iPhone 11 Pro Max មានតម្លៃជាង ១០០០ ដុល្លារឯណោះ។ ជាមួយនឹងម៉ាកយីហោ ការរចនារូបរាងទាន់សម័យ និងគុណភាព ធ្វើឲ្យទូរសព្ទទាំងនេះមានតម្លៃថ្លៃៗកប់។ ប៉ុន្តែបើសិនលោកអ្នកគ្មានលុយដល់ជាងពាន់ដុល្លារ តើធ្វើយ៉ាងណាអាចមានទូរសព្ទល្អប្រើទៅ? ទីនេះ KPT Plus សូមណែនាំទូរសព្ទល្អៗនៅដើមឆ្នាំ ២០២០នេះ ដែលមានតម្លៃក្រោម ៥០០ដុល្លារប៉ុណ្ណោះ។

Apple iPhone 8

ទូរសព្ទ iPhone 8 ចេញលក់កាលពីឆ្នាំ ២០១៧ ប៉ុន្តែម៉ូឌែលនេះនៅតែជាទូរសព្ទមានគុណភាពល្អមួយរបស់ក្រុមហ៊ុន Apple និងមានតម្លៃសមរម្យបំផុត។ ទូរសព្ទ iPhone 8 មានលក្ខណៈពិសេសជាច្រើនដូចជា ភាពធន់នឹងទឹក ការសាកថ្មឥតខ្សែ Screen រឹងមាំ និងមានកាមេរ៉ាថតរូបបានច្បាស់ល្អ។

ទូរសព្ទ iPhone 8 មានតម្លៃ ៤៤៩ ដុល្លារ នៅលើ Apple

Samsung Galaxy A50

ទូរសព្ទ Galaxy A50 ជាម៉ូឌែលដែលមានតម្លៃថោកជាងគេនៃទូសព្ទស៊េរី S លំដាប់កំពូលរបស់ Samsung ។ ម៉ូឌែលនេះមានអេក្រង់ទំហំ ៦,៤ អ៊ីញ ឧបករណ៍ស្កេនស្នាមម្រាមដៃនៅលើអេក្រង់ និងរន្ធដោតកាស។ នៅផ្នែកខាងក្រោយមានកាមេរ៉ា ៣ គ្រាប់ ដែលមានឡេនធំទូលាយ និងជម្រើសថតរូបបញ្ឈរដោយផ្ទៃខាងក្រោយព្រិលៗ។

ទូរសព្ទ Samsung Galaxy A50 មានតម្លៃ ៣០១ ដុល្លារ នៅលើ Amazon

Motorola Moto Z4

ទូរសព្ទ Moto Z4 ចេញលក់កាលើពីខែឧសភា ឆ្នាំ ២០១៩ ប៉ុន្តែវាមិនសូវមានការចាប់អារម្មណ៍ខ្លាំងនោះទេ។ លក្ខណៈពិសេសរបស់ម៉ូឌែលនេះគឺអាចតភ្ជាប់ 5G  និងដំណើរការជាមួយគ្រឿងបន្លាស់ Moto Mod ដែលភ្ជាប់នៅខាងក្រោយដោយប្រើម៉ាញេទិក។

ទូរសព្ទ Motorola Moto Z4 មានតម្លៃ ៤00 ដុល្លារ នៅលើ Amazon

Google Pixel 3A XL

ទូរសព្ទ Pixel 3A XL បំពាក់អេក្រង់ទំហំ ៦ អ៊ីញប្រភេទ OLED  មានថាមពលថ្មទំហំ ៣៧០០ អំពែ ធំជាងស៊េរីមុនរបស់វា។

ទូរសព្ទ Google Pixel 3A XL មានតម្លៃ ៤៣០ ដុល្លារ នៅលើ Best Buy

Google Pixel 3A

ទូរសព្ទ Pixel 3A ផ្ទុកអង្គចងចាំទំហំអតិបរមា ៦៤ GB និងមានកាមេរ៉ា Night Sight ដ៏អស្ចារ្យដែលអាចថតរូបភាពបានយ៉ាងច្បាស់នៅទីងងឹត។

ទូរសព្ទ Google Pixel 3A  មានតម្លៃ ៣៥០ ដុល្លារ នៅលើ Best Buy

Samsung Galaxy S8

ទូរសព្ទ Galaxy S8 ចេញលក់៣ឆ្នាំមកហើយ ប៉ុន្តែវានៅតែជាទូរសព្ទទាន់សម័យ។ ម៉ូឌែលនេះធន់នឹងទឹក សាកថ្មឥតខ្សែ រន្ធកាស និងមានអេក្រង់ OLED កោងទំនើប។

ទូរសព្ទ Samsung Galaxy S8 មានតម្លៃ ៣២៣ ដុល្លារ នៅលើ amazon

Motorola Moto G7 Power

ទោះបីជាទូរសព្ទ Moto G7 Power គ្មានកាមេរ៉ា ២ គ្រាប់ដូចស្មាតហ្វូនផ្សេងទៀត ប៉ុន្តែវាមានលក្ខណៈពិសេសនោះគឺ ថាមពលថ្មកម្លាំង ៥ពាន់អំពែ និងកាន់ថ្មបានយូររហូតជាង ២៣ ម៉ោង។

ទូរសព្ទ Motorola Moto G7 Power មានតម្លៃ ២១៩ ដុល្លារ នៅលើ Amazon

 

ចុចអាន៖ ទូរសព្ទ Android ល្អបំផុតទាំង ៥នៅដើមឆ្នាំ ២០២០

ចុចអាន៖ ប្រើ​ទូរសព្ទចល័តពេល​បត់ជើង? គ្រោះថ្នាក់បំផុត!

 

ប្រែសម្រួល៖​សន្យា