កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក
BREAKING NEWS
Search

កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក

ការញញឹមផ្ដល់ផលល្អដល់រាងកាយ និងផ្លូវអារម្មណ៍ទាំងខ្លួនឯងក៏ដូចជាមនុស្សដែលនៅ​ជុំវិញ។ នៅពេលដែលអ្នកមានអារម្មណ៍មួរម៉ៅ ឬសោកសៅ តែអ្នកព្យាយាមបញ្ចេញស្នាមញញឹមបានច្រើន នោះវាអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកឱ្យល្អឡើងវិញបានភ្លាមៗ។

ទីនេះជាហេតុផលមួយចំនួនបញ្ជាក់ថាការញញឹមមានគុណសម្បត្តិច្រើនយ៉ាងសម្រាប់អ្នក៖

ញញឹមធ្វើឱ្យមានអារម្មណ៍ល្អ

ការញញឹមគឺជាថ្នាំធម្មជាតិជួយបំបាត់អារម្មណ៍មិនល្អរបស់អ្នក និងមនុស្សជុំវិញ។ នៅពេលអ្នកញញឹមសារពាង្គកាយនឹងបញ្ចេញសារធាតុ serotonin ដែលជួយឱ្យរាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ និងជួយបង្កើនប្រព័ន្ធភាពស៊ាំ។ សារធាតុនេះក៏ដើរតួជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តផងដែរ។

ញញឹមធ្វើឲ្យមានទំនាក់ទំនងល្អ

មនុស្សដែលចូលចិត្តញញឹមជាមនុស្សមានភាពទាក់ទាញលើសអ្នកដទៃ។ ស្នាមញញឹមអាចជួយឲ្យទាក់ទាញមនុស្សវិជ្ជមានចូលមកក្នុងជីវិតឲ្យស្រឡាញ់រាប់អាន។ នៅពេលអ្នកញញឹមកាន់តែច្រើន ភាពសប្បាយរីករាយរបស់អ្នកកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ល្អសម្រាប់ខ្លួនឯង និងអ្នកដែលនៅជុំវិញ ។

ញញឹមធ្វើឲ្យបេះដូងមានសុខភាពល្អ

អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សញញឹមច្រើនអាចធ្វើឱ្យចង្វាក់បេះដូងដំណើរការបានល្អ។ នៅពេលដែលអ្នកញញឹម​​ អាចធ្វើឱ្យរាងកាយបំបាត់ការឈឺចាប់ ដោយសារវាបញ្ចេញអរម៉ូន endorphins ដែលជួយបន្ថយសម្ពាធឈាម។ មនុស្សដែលបានពិនិត្យសម្ពាធឈាមឃើញឡើងខ្ពស់ ប៉ុន្តែបន្ទាប់ពីញញឹមគេបានឃើញថា សម្ពាធឈាមរបស់ពួកគេបានធ្លាក់ចុះ។

ញញឹមធ្វើឱ្យខួរក្បាលមានដំណើរការល្អ

នៅពេលអ្នកញញឹម អាចធ្វើឱ្យខួរក្បាលចាប់ផ្តើមជ្រើសរើសយកភាពវិជ្ជមាន។ ញញឹមច្រើនធ្វើឱ្យខួរក្បាលហ្វឹកហាត់ដូចអត្តពលិកដែរ ដែលនាំខួរក្បាលរបស់អ្នកបានបញ្ចេញរឿងមិនល្អពីក្នុងគំនិតបានមួយភាគធំ។

ញញឹមធ្វើឱ្យការសម្ភាសការងារមានភាពលេចធ្លោ

គ្មាននរណាម្នាក់ចង់ធ្វើការជាមួយមនុស្សមុខក្រញូវនោះទេ។ មនុស្សដែលមានស្នាមញញឹមនៅលើផ្ទៃមុខអាចនឹងមានឱកាសច្រើនជាងអ្នកដទៃ។ ការញញឹមអាចទទួលបានអត្ថប្រយោជន៍លើសពីការសម្ភាសន៍ ដោយសារតែស្នាមញញឹមត្រូវបានគេស្វាគមន៍ និងមានឥទ្ធិពលវិជ្ជមានបន្ថែមទៀតលើមនុស្សដែលមកសម្ភាសការងារជាមួយអ្នក។ មនុស្សភាគច្រើនពេញចិត្តនឹងអ្នកដែលញញឹម​​ ច្រើនជាងអ្នកដែលមិនញញឹម៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ រៀន​ដោះលែង​កំហឹងតាមវិធីត្រឹមត្រូវ​ ដោយ​មិន​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺចាប់ជាមួយយើង

ចុចអាន៖ ឈប់បារម្ភ! ទោះវ័យ ៣០ ឆ្នាំមិនមានលុយនិងថានៈ ក៏មិនប្រាកដថាមិនជោគជ័យដែរ