ទាយលំអិត!មនុស្ស​កើតឆ្នាំពស់ ១៩៤១, ១៩៧៧, ១៩៨៩, ២០០១ ជាឆ្នាំ​ដ៏ប្រពៃមួយ​នៃការងារសង្គម
BREAKING NEWS
Search

ទាយលំអិត!មនុស្ស​កើតឆ្នាំពស់ ១៩៤១, ១៩៧៧, ១៩៨៩, ២០០១ ជាឆ្នាំ​ដ៏ប្រពៃមួយ​នៃការងារសង្គម

ទោះបីជា​រូបកាយនិងខាងវិញ្ញាណមនុស្សឆ្នាំម្សាញ់ កំពុងប្រឈមនឹងឧបសគ្គបន្តបន្ទាប់​នាពេលបច្ចុប្បន្ននេះក៏សំណាងត្រូវបានលាយបញ្ចូលគ្នាទុកបង្កាជូនជាស្រេច នេះបើយោងតាមហុងស៊ុយហោរាសាស្រ្តឆ្នាំ ២០២០ ដែលថា ជំនួយនិងការណែនាំនឹងមានប្រភពរួមគ្នាមកពីស្ថានសួគ៌ផ្តល់ថាមពលខាងវិជ្ជមាន​និងការ​ក្រើនរំលឹក​ជានិច្ច​ដល់មនុស្សឆ្នាំនេះ។

សំណាងជោគជ័យគឺអព្យាក្រឹតបំផុតហើយភាគច្រើននឹងអាស្រ័យលើជម្រើសនិងសកម្មភាពប្រកបដោយប្រាជ្ញា។ ​ខែល្អបំផុតរបស់អ្នកគឺខែមីនា​ ឧសភា កក្កដា សីហា តុលានិងធ្នូ។

ផ្កាយហោះហើរ នាឆ្នាំ​២០២០ សម្រាប់ឆ្នាំម្សាញ់

ភ័ព្វសំណាងទទួលបានពីផ្កាយ​ទី ៦ ក្នុងគំនូសតាងផ្កាយរណបឆ្នាំ ២០២០តាមក្បួនចិន  នៅភាគអាគ្នេយ៍ធ្វើឱ្យ​ឱកាសជាច្រើន​នឹងកើតឡើងចំពោះមនុស្ស​ឆ្នាំំម្សាញ់ នានា ពិសេស​ម្សាញ់ អាយុ៣១ ៤៣ និង៧៩ទោះបីជាពួកគេមិនបានរំពឹងទុកក៏ដោយ។ ឆ្នាំនេះ​ភាគច្រើន មិនបានលាភហូរហែរទេ តែបានមកគឹធំដុំ(ទ្រពកំណប់)តែម្តង​ភាគច្រើននៅខែឧសភានិងសីហានេះ។

១ លុយកាក់ វាយតម្លៃផ្កាយ៤

ដោយមានជំនួយពីដួងតារាទី៦សូម្បីតែផ្លូវដែលមិនធ្លាប់ស្គាល់ ក៏អាចនាំមកនូវលទ្ធផលវិជ្ជមានដល់មនុស្ស​ឆ្នាំពស់ដែរ។ សំណាងដ៏ធំមួយ ​នឹង​ផ្តល់នូវភាពរីករាយដល់ពស់ចាប់ពីពាក់កណ្តាល​ឆ្នាំ ២០២០នេះ​ទៅ​ ជា​ទ្រព្យសម្បត្តិនិងសូម្បីអចលនទ្រព្យ​ធំដុំ។

ក្នុងជំនឿចិន ជតា​ដួងតារា Big Auspicious ត្រូវបានផ្តល់ថាមពលនៅពាក់កណ្តាល​ឆ្នាំនេះដល់បុគ្គលកើតឆ្នាំ ១៩៤១ ១៩៧៧ ១៩៨៩ ធ្វើឱ្យសកម្មភាពនៃទ្រព្យសម្បត្តិទាក់ទាញមកយ៉ាងគគ្រឹក​គគ្រេង។ អ្នកមិនចាំបាច់ប្រថុយនឹងគ្រោះថ្នាក់ដែលត្រូវទៅណាឆ្ងាយ ឬដោះដូរទីតាំងឡើយ​ង្នកនឹងសំណាង​នៅកន្លែងនេះ។

២ សុខភាពសម្រាប់មនុស្ស​ឆ្នាំពស់ ផ្កាយ៣ 

ជោគវាសនាសុខភាពនៃមនុស្ស​ក់តឆ្នាំម្សាញ់​ក្នុងហោរាសាស្ត្រចិនឆ្នាំ ២០២០ ឆ្នាំ ៤៣ និង ៧៩ អាច​ជៀសផុត​ពីបញ្ហាសុខភាពធ្ងន់ធ្ងរ ចំណែក​វ័យ​ ៣១ និង ៤៣ ឆ្នាំពោរពេញទៅដោយថាមពលនិងភាពរីករាយ។ ចូររក​ថូកញ្ចក់ថ្លា​ដាក់ទឹក​ក្បែរតុឬជ្រុង​បន្ទប់រស់នៅជាប្រចាំ​ដើម្បីបង្កើនថាមពលត្រជាក់ រក្សា​ខ្សែសំណាងផ្នែកសុខភាពនិងចំណូល។

៣ ការងារសម្រាប់មនុស្ស​ឆ្នាំពស់ ផ្កាយ៥

នៅដើមឆ្នាំ​អ្នកបានត្រឹមសប្បាយចិត្ត​​បន្តិចបន្តួច​តែនៅខែឧសភានេះឡើងទៅ មនុស្ស​ឆ្នាំម្សាញ់និងមាន​ថ្វីមាត់ និយាយអ្វីក៏មានគេត្រងត្រាប់ស្តាប់តាម ធ្វើតម្រាប់។​

ពស់អាយុ ១៩ ឆ្នាំនេះជាពេលវេលាដែលត្រូវខិតខំប្រឹងប្រែងរៀនសូត្រពីព្រោះចំណេះដឹងដែលអ្នកទទួលបាននៅពេលនេះអាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់អាជីពរឹងមាំមួយ​ក្នុងចំណោមមិត្តភក្តិគ្មានអ្នកណាអាចវ៉ាំឈ្នះ​អ្នកឡើយ។

នេះជាពេលវេលាដ៏ល្អសម្រាប់ពស់អាយុ ៣១ ឆ្នាំដើម្បីរៀនជំនាញថ្មី ឥឡូវនេះមិនមែនជាពេលវេលាដែលត្រូវព្រួយបារម្ភច្រើនអំពីប្រាក់នោះទេព្រោះវាផ្តោតលើការពង្រីកចំណេះដឹងនិងទទួលបានបទពិសោធន៍ជាក់ស្តែង។ ការពាក់ខ្សែដៃគ្រីស្តាល់គ្រីស្តាល់នានា អាចជួយ​ទាញថាមពលវិជ្ជមានបង្កើនចំណេះដឹងរហ័សគួឱ្យអ្នកផងចាប់អារម្មណ៍។

ទាយលំអិត! មនុស្ស​ឆ្នាំជូត​មិនសូវល្អតែ​កណ្តុរអាយុ២៤, ៣៦,និង៦០មានសំណាងទៅវិញ