Snapchat រារាំង​ការ​បង្ហោះ​របស់លោក Trump ថា​មានបំណង​ញុះញង់​ឱ្យមាន​ហិង្សា​ពូជសាសន៍​
BREAKING NEWS
Search

Snapchat រារាំង​ការ​បង្ហោះ​របស់លោក Trump ថា​មានបំណង​ញុះញង់​ឱ្យមាន​ហិង្សា​ពូជសាសន៍​

ក្រុមហ៊ុន Snapchat កាលពី​ថ្ងៃ​ពុធ​បាន​បញ្ឈប់​ការផ្សព្វផ្សាយ​ការ​បង្ហោះ​របស់​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ ដោយនិយាយ​ថា​ការ​បង្ហោះ​ទាំងនោះ​មាន​លក្ខណៈ​ញុះញង់​ឱ្យមាន​អំពើហិង្សា​ពូជសាសន៍​។
វិធានការ​នេះ​បានកើត​ឡើង បន្ទាប់ពី Twitter បាន​ប្រកាន់​ជំហរ​ដែល​មិន​ធ្លាប់មាន ដោយ​បិទបាំង​ការ​បង្ហោះ​របស់លោក Trump ដែល​បណ្ដាញ​សង្គម​មួយ​នេះ​បាន​និយាយថា​បាន​ជំរុញឱ្យមាន​អំពើហិង្សា​ដែល​ជំរុញ​ឱ្យ​គូប្រជែង​របស់ខ្លួន​គឺ Facebook មាន​ភាពច្របូកច្របល់​ចំពោះ​ការបដិសេធ​ដាក់ទណ្ឌកម្ម​លើ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត ឬ​មាន​លក្ខណៈ​ដុត​បញ្ឆេះ​ដោយ​ប្រធានាធិបតី​អាមេរិក​។

ការសម្រេចចិត្ត​បែបនេះ​ ត្រូវ​បាន​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​ក្នុងអំឡុង​ពេលដែល​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Snap លោក Evan Spiegel បាន​ផ្ញើ​កំណត់សម្គាល់​ដ៏​វែង​មួយ​ទៅកាន់​និយោជិត​ដោយ​ថ្កោលទោស​ចំពោះ​អ្វីដែល​លោក​បាន​មើលឃើញ​ថា​ ជា​មរតក​នៃ​ភាពអយុត្តិធម៌ និង​អំពើហិង្សា​នៅ​សហរដ្ឋអាមេរិក​។

យោងតាម​សារព័ត៌មាន Spiegel បានឱ្យដឹងថា Snapchat នឹងមិន​ផ្សព្វផ្សាយ​គណនី​នៅក្នុង​សហរដ្ឋអាមេរិក​ទាំងឡាយ​ណា​ដែលមាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្សណា​ដែល​ញុះញង់​ឱ្យមាន​អំពើហិង្សា​ជាតិ​សាសន៍​នៅលើ ឬ​នៅក្រៅ​វេទិកា​ផ្ញើ​សារ​នេះឡើយ​៕
AFP

President Trump spoke about protests in Florida over the weekend, where he traveled to watch the launch of the SpaceX Demo-2 mission.



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114