ព័ត៍មានទាន់​ហេតុការណ៏
Search

ត្រប់ស្រួយ​ឡើងថ្លៃ​បន្តិច​ ក្រោយ​តម្រូវការ​ប្រចាំថ្ងៃ​ច្រើន

ប៉ៃលិន ​៖ ត្រប់​ស្រួយ​ ​ជា​ប្រភេទ​បន្លែ​តម្រូវការ​ច្រើន​ជាប្រចាំ​នៅ​លើ​ទីផ្សារ ហើយក៏​មាន​អ្នកទទួល​ទាន​ច្រើន​ដែរ ប៉ុន្តែ​ប្រភេទ​បន្លែ​នេះ ​កសិករ​យើង​ដាំ​តិចតួច​ណាស់ មាន​រយៈពេល​ដាំ​ខ្លី​ តែ​ក្នុង​ពេល​៣​ខែ​ប៉ុណ្ណោះ​ ដែល​អាច​បញ្ចេញ​លក់​លើ​ទីផ្សារ​បាន។

បើ​តាម​ការ​ដាំដុះ​របស់ ​លោក ធឿ​ង រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា ការ​ដាំ​ត្រប់ស្រួយ ​​ត្រូវ​ភ្ជួរ​ដី​ឲ្យ​ស្អាត និង​ដាំ​ពូជ ហើយ​ត្រូវ​សំអាត​ស្មៅ​ជើង​ក្រោម​ឲ្យ​បាន​ស្អាត​ ដើម្បីឲ្យ​ដើម​ត្រប់​លូត​លាស់​បាន​ល្អ និង​បាន​ថ្លៃ​ច្រើន។

លោក ​ធឿ​ង​ បន្តថា នៅក្នុង​ខែ​វិច្ឆិកា​នេះ ​ត្រប់ស្រួយ​ បាន​ថ្លៃ​ ១.២០០​រៀល ក្នុង​១​គីឡូ ដែល​ខុស​ពី​ឆ្នាំ​ទៅ ត្រប់ស្រួយ​ធ្លាក់​ថ្លៃ​ទាប​មក​នៅត្រឹម​៧០០​រៀល​ប៉ុណ្ណោះ ក៏ប៉ុន្តែ​បើ​និយាយ​ទៅដល់​ទិន្នផល​ត្រប់​ស្រួយ​ឆ្នាំនេះ​ បរិមាណ​ធ្លាក់​ចុះ​ច្រើន ​ដោយសារតែ​អាកាសធាតុ​ក្តៅ​ពេក។ គាត់​ថា​ នៅ​លើ​ផ្ទៃដី​ជាង​១​រ៉ៃ ការ​ដាំ​ត្រប់ស្រួយ​អាច​ទទួល​បាន​ទិន្នផល​ដែល​បេះ​បាន​ក្នុង​រយៈពេល​២-៣​ថ្ងៃ​ បាន​ចំនួន​១០០-២០០​គីឡូ។

តាម​ការ​បញ្ជាក់​បន្ថែម​របស់​ លោក​ ធឿ​ង ថា ​ពីមុនមក​គាត់​ចាប់​មុខរបរ​ដាំ​ដុះ​ដំឡូង ​និង​ពោត តែ​ពុំ​សូវ​កាក់កប​នោះ​ទេ ​ច្រើនតែ​ខាត​ ទើប​ពេល​ឃើញ​គេ​ដាំ​ត្រប់ស្រួយ​នេះ​ឆាប់​បាន​ផល​ល្អ ហើយ​មាន​ទីផ្សារ​ផង​នោះ​ ទើប​គាត់​ងាក​មក​ដាំ​ត្រប់ស្រួយ​នេះ​ឡើងវិញ។ មួយរយៈ​កន្លងមកនេះ​ ការ​ដាំ​ត្រប់ស្រួយ​របស់គាត់​បាន​ធ្វើ​ឲ្យ​ជីវភាព​គាត់​ធូរធារ​ច្រើន​អាស្រ័យ​ដោយសារ​ទីផ្សារ​មាន​តម្រូវការ​រៀង​រាល់​ថ្ងៃ៕
អត្ថបទ ៖ កញ្ញា​វ៉ាត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114