ក្រុមហ៊ុន Socfin Cambodia ដែលជា​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុងសង្គម បាន​ជួយ​កែលម្អ មណ្ឌល​សុខភាព​សាធារណៈ​នៅក្នុង​ខេត្តមណ្ឌលគិរី
BREAKING NEWS
Search

ក្រុមហ៊ុន Socfin Cambodia ដែលជា​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុងសង្គម បាន​ជួយ​កែលម្អ មណ្ឌល​សុខភាព​សាធារណៈ​នៅក្នុង​ខេត្តមណ្ឌលគិរី

ភ្នំពេញ ​៖ ​ក្រុមហ៊ុន Socfin Cambodia​ដែលជា​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុងសង្គម បានធ្វើ​ការប្រកាស​នៅថ្ងៃនេះ​ថា ខ្លួន​បាន​បញ្ចប់​គម្រោង​រយៈពេល​មួយខែ​របស់​ខ្លួន​ក្នុង​ការ កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មណ្ឌល​សុខភាព​សាធារណៈ​នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌលគិរី ដើម្បី​ធ្វើយ៉ាងណា​អាច​ផ្ដល់​សេវា​សុខាភិបាល​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ជូន សហគមន៍ ក្នុង​មូលដ្ឋាន​ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង 6,750 នាក់​។​

គម្រោង​នេះ​ផ្ដោតជាសំខាន់​ទៅលើ​ការងារ​កែលម្អ​មណ្ឌល​សុខភាព​សាធារណៈ​ប៊ូ​ស្រា ហើយ​គម្រោង​នេះ​ផងដែរ​គឺ​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ទាំងស្រុង​ពី​ក្រុមហ៊ុន Socfin Cambodia​ដែលជា ក្រុមហ៊ុន​កសិកម្ម​គ្រប់​គ្រង​ដោយ​ជនជាតិ​អឺរ៉ុប​ដែល​គ្រប់គ្រង​លើ​ចម្ការកៅស៊ូ​ចំនួន​ពីរ​នៅក្នុង​ខេត្តមណ្ឌលគិរី​។​ក្រុមហ៊ុន​បាន​វិនិយោគ​ជា​ទឹកប្រាក់​ចំនួន​ជាង​11,000​ដុល្លារ​សម្រាប់​គ​ម្រ​នេះ​។​

ការងារ​ទាំងនេះ​រួមមាន​ដូចជា​ការធ្វើ​ស្ពាន​ថ្មី​ឆ្លងទៅ​មណ្ឌល​សុខភាព​កែលម្អ​ប្រព័ន្ធ​លូបង្ហូរទឹក​ពី​មាត់​ផ្លូវ​ទៅ​មណ្ឌល​សុខភាព និង​ចាក់​ផ្លូវ​ប​តុង​នៅក្នុង​បរិវេណ​ខាងមុខ​មណ្ឌល​សុខភាព​។ ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ សំដៅ​ផ្ដល់​ភាពងាយស្រួល​ជូន​ដល់​ប្រជាជន​ក្នុងការ​ធ្វើដំណើរ​ពេល​រដូវវស្សា ព្រមទាំង​កាត់បន្ថយ​ការ​ហុយ​ដី​ផ្សេងៗ​ក្នុងអំឡុងពេល​រដូវ​ប្រាំង​ផងដែរ ពោលគឺ​ធ្វើយ៉ាងណា ពង្រឹង​ភាព​ស្អាត និង​អនាម័យ​នៅក្នុង​មណ្ឌល​សុខភាព​ទាំងមូល​តែម្ដង​។ ការងារ​នេះ ត្រូវបាន​អនុវត្ត ឡើង​ក្នុង​គោលបំណង​ធានា​សុវត្ថិភាព​សាធារណៈ និង​ផ្ដល់​ភាពងាយស្រួល ក៏ដូចជា​ផ្ដល់​ទំ​ទុកចិត្ត ដល់​ប្រជាជន​រស់នៅក្នុង​សហគមន៍​ក្នុងការ​ប្រើប្រាស់ សេវា​សុខាភិបាល​ព្រមទាំង​កែលម្អ​ស្ថានភាព​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រី​ក្នុង​មណ្ឌល​សុខភាព​ផងដែរ​។​

កាលពី​ថ្ងៃទី​31 ខែមករា ឆ្នាំ​2019 លោក ឆាង គុណ ប្រធាន​មណ្ឌល​សុខភាព​សាធារណៈ​ប៊ូ​ស្រា បានរៀបចំ​កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធិផល​មួយចំនួន ដើម្បី​បង្ហាញ​អំពី​លទ្ធផល​ការងារ កែលម្អ​ដែល​បាន​អនុវត្ត​រួចរាល់ នៅក្នុង​មណ្ឌល​សុខភាព​នាពេល​កន្លងមកនេះ ហើយ​ក្នុង​កម្មវិធី​នោះ​ផងដែរ ក៏មាន​វត្តមាន​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន តំណាង​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌល គិរី តំណាង​សហគមន៍​ក្នុង​មូលដ្ឋាន បុគ្គលិក​មណ្ឌល​សុខភាព និង​តំណាង​ក្រុមហ៊ុន សុក​ហ្វី​ន កម្ពុជា ផងដែរ​។ ក្នុងអំឡុងពេល​នៃ​កម្មវិធី​សម្ពោធ​នោះ អ្នកចូលរួម​ក៏​ទទួលបាន​ឱកាស​ក្នុងការ​ស្វែងយល់​អំពី សកម្មភាព​ដែល​បាន​អនុវត្ត និង​ពិភាក្សា​បន្ថែមទៀត​អំពី​គម្រោង​អភិវឌ្ឍន៍​ក្នុង​ឃុំ​នាពេល​អនាគត​ទៀត ផង​។​

ក្រុមហ៊ុន Socfin Cambodia និង មណ្ឌល​សុខភាព​ប៊ូ​ស្រា រួមទាំង មន្ត្រី​ក្នុង​មូលដ្ឋាន​ផ្សេងទៀត នឹង​បន្ត ខិតខំ​ធ្វើ​ការងារ​ជាមួយគ្នា ដើម្បី​ធានាថា​សហគមន៍​នេះ​អាច​ទទួលបាន​សេវា​ល្អ​បំផុត​តាម​ដែល​អាច ធ្វើទៅបាន​។​

លោក Jef Boedt អ្នកគ្រប់គ្រង​ទូទៅ ក្រុមហ៊ុន Socfin Cambodia មានប្រសាសន៍ថា​“​ចាប់តាំងពី​ពេល​ចាប់ផ្ដើម​សកម្មភាព​ដំបូង​នៅក្នុង​ឃុំ​ប៊ូ​ស្រា ក្រុមហ៊ុន Socfin Cambodia បាន​ខិតខំ​ប្រឹងប្រែង​ជួយ​គាំទ្រ ទាំង​កម្លាំងកាយ​ចិត្ត និង​ធនធាន ដើម្បី​ធ្វើយ៉ាងណា បង្កើតឱ្យមាន​សេវា​សង្គម​នានា​ប្រកបដោយ​គុណភាព ដូចជា​សេវា​សុខាភិបាល និង​អប់រំ ជាដើម​។​”

លោក​ក៏បាន​បន្តទៀតថា​វិស័យ​សុខាភិបាល​បានក្លាយ​ទៅជា​បញ្ហា​ចម្បង សម្រាប់​សហគមន៍​នៅតាម​តំបន់​ជនបទ ហើយ​បញ្ហា​នេះ ក៏​ជាការ​ប្ដេជ្ញាចិត្ត​ដ៏​សំខាន់​មួយ​របស់​ក្រុមហ៊ុន​ក្នុងការ​គាំទ្រ​ដល់​មន្ទីរ​សុខាភិបាល​សាធារណៈ ដែលជា​ស្ថាប​ន័​ផ្ដល់​សេវាសាធារណៈ​ដល់​សហគម​ន៍​ទាំងមូល​ផងដែរ​។ ការចែករំលែក​គុណ​តម្លៃ ដែល យើង​បាន​បង្កើតឡើង​ជាមួយនឹង​ឃុំ​ប៊ូ​ស្រា ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ដ៏​ធំ​មួយ​នេះ គឺ ជា​គុណ​តម្លៃ​ស្នូល​របស់​យើង ហើយ​យើង​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កិច្ចសហការ ប្រកបដោយ​ផ្លែផ្កា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ផងដែរ​។​

ក្រុមហ៊ុន Socfin Cambodia និង​មណ្ឌល​សុខភាព​សាធារណៈ​ប៊ូ​ស្រា​រួមទាំង​មន្ត្រី​មូលដ្ឋាន​ដទៃទៀត​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ដើម្បី​ធានាថា​សហគមន៍​ទទួលបាន​សេវាកម្ម​ល្អ​បំផុត​។​

គួរ​បញ្ជាក់ថា​ក្រុមហ៊ុន Socfin Cambodia គឺជា​ផ្នែក​មួយ​នៃ ក្រុមហ៊ុន Socfin Group​។ ក្រុមហ៊ុន Socfin Group ដែល​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ 1909 ហើយ​បានធ្វើ​ការងារ​យ៉ាងសកម្ម​លើ​ការអភិវឌ្ឍ​និង​គ្រប់គ្រង ចម្ការ​ដូងប្រេង និង​ចម្ការកៅស៊ូ​នៅក្នុង​ប្រទេស​ចំនួន 8 នៅលើ​ពិភពលោក​។

ក្រុមហ៊ុន Socfin Cambodia បាន​ឈាន​ជើង​ចូលមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​ចំនួន​ពីរ​គឺ ក្រុមហ៊ុន Socfin-KCD និង Coviphama ដែល​ក្រុមហ៊ុន​ទាំងពីរ​នេះ​ស្ថិតក្រោម​ការគ្រប់គ្រង របស់​ក្រុមហ៊ុន តែមួយ​ដូចគ្នា​។ ក្រុមហ៊ុន​ទាំងពីរ​នេះ គ្រប់គ្រង​លើ ចម្ការកៅស៊ូ នៅក្នុង ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌលគិរី៕
អត្ថបទ ក្រុមហ៊ុន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114