ជំនាញ​ទន់​សំខាន់ៗ​ចំនួន ៥ ដែល​អ្នក​ដឹកនាំគ្រប់រូបគួរ​​មានជាចាំំបាច់

អ្នក​គ្រប់គ្រង​ទាំង​អស់ តែង​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ល្អ​ម្នាក់ ប៉ុន្តែ​ពួកគេ​ខ្លះ​ មិន​បាន​ដឹង​ពី​ផលប្រយោជន៍នៃជំនាញ​ទន់ Soft Skill ​សំខាន់ៗ​ចំនួន ៥ ដែលគេកំពុងខ្វះទេ។

Soft Skill ​ដែល​អ្នក​ដឹកនាំឆ្នើមនិង​ពូកែ​ម្នាក់ៗត្រូវមាន​  ៖

១. ភាព​វៃ​ឆ្លាត
២. មនុស្ស​ធម៌
៣. ភាព​គួរ​ឱ្យ​ទុកចិត្ត
៤. ភាព​ក្លាហាន
៥. វិន័យ
គុណធម៌​ទាំង ៥ នេះ ​គឺ​ចាំបាច់​ដែល​អ្នកគ្រប់គ្រង ​ត្រូវ​ធ្វើ​ក្នុង​ពេល​តែ​មួយ​ ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​ម្នាក់។

ភាព​ជា​អ្នក​ដឹកនាំ​ ពាក់ព័ន្ធ​នឹង​ការ​មាន​សមត្ថភាព ​ក្នុង​ការ​គ្រប់គ្រង​ប្រភេទ​បុគ្គលិក​លក្ខណៈ​ផ្សេងៗ​គ្នា និងដឹង​ពី​តម្រូវការ​របស់​អ្នក​ដទៃ​ ហើយធានា​ថា​ ការងារ​កំពុង​សម្រេច​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ គឺមិន​ងាយស្រួល​ទេ​ ដែល​នេះ​ជា​មូលហេតុ ​ដែល​អ្នក​ត្រូវ​តែ​ស្គាល់​ពី​ជំនាញ​និង​ភាព​ជា​អ្នក​ដឹកនាំ​ផ្សេងៗ។

តើ​ជំនាញ​ទន់​ជា​អ្វី?

ជំនាញ​ទន់​មិន​ដូច​ជំនាញ​រឹង ​ដែល​ពួកគេ​មិន​អាច​វាស់​វែង​បាន ​និង​ពិបាក​កំណត់​បរិមាណ ​ប៉ុន្តែ​វា​សំខាន់​សម្រាប់​អ្នក​គ្រប់គ្រង។ ជំនាញ​ទាំងនេះ​ ត្រូវ​បាន​គេ​សំដៅ​ជា​ញឹកញាប់​ថា​ ជា “ ជំនាញ​មនុស្ស”  ឬ “ ជំនាញ​បុគ្គល”  និង​រាប់​បញ្ចូល​នូវ​អ្វី​ដែល​អ្នក​មាន ​ជាមួយ​មិត្ត​រួម​ការងារ​របស់​អ្នក ​ហើយតើ​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​បាន​ល្អ​ប៉ុណ្ណា។

ប្រភេទ​ដែល​ជំនាញ​ទន់រួម​មាន ៖

ការងារ​ជា​ក្រុម ការ​ទំនាក់ទំនង ដោះស្រាយ​បញ្ហា ស្ដាប់ សីលធម៌​ការងារ ការ​កសាង​ក្រុម ភាព​បត់បែន ការ​ច្នៃប្រឌិត ការ​លើកទឹកចិត្ត ការ​អត់ធ្មត់ ការ​អភិវឌ្ឍន៍ ភាព​ជា​អ្នក​ដឹកនាំ ការ​គ្រប់គ្រង​ពេល​វេលា និងការ​បញ្ចុះបញ្ចូល។

ហេតុអ្វី​បាន​ជា​ជំនាញ​ទន់​មាន​សារៈសំខាន់?

ដោយសារតែ ជំនាញ​ទន់​គឺ​ជា​របៀប​ដែល​និយោជិក ​ធ្វើ​អន្តរកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ទោះបី​ជា​ជំនាញ​រឹង​និង​ទន់​ មាន​សារៈសំខាន់​ខ្លាំង​ដូចគ្នា​ នឹង​ត្រូវ​បាន​អះអាង​ថា បាន​បង្ហាញ​ពី​តម្លៃ​របស់​អ្នក​ដឹកនាំ​ តែ​យ៉ាងណា​ ក៏​នៅ​មាន​មនុស្ស​មួយចំនួនគិតថា ​ជំនាញ​ទន់​គឺ​ល្អ​ជាង។

តាម​ពិត ៥៧% នៃ​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​សព្វថ្ងៃ​ និយាយ​ថា ​ជំនាញ​ទន់​ពិត​ជា​​សំខាន់​ជាង​ជំនាញ​រឹង ​ពិត​មែន។ សមត្ថភាព​អរូបី​ទាំង​នេះ ​គឺ​ជា​អ្វី​ដែល​សហគ្រិន​និង​ម្ចាស់​អាជីវកម្ម​គ្រប់គ្នា ​តែង​ប្រាថ្នា​ចង់​បាន ​អ្នក​ដឹកនាំ​របៀប​នេះ៕

ចុចអាន៖បានថ្នាក់លើចរិតយ៉ាប់ គួរធ្វើយ៉ាងណា?

ចុចអាន៖អាថ៌កំបាំង​របស់​លោក Elon Musk ក្នុង​ការ​ដឹកនាំ​ក្រុមដើម្បីផ្លាស់ប្ដូរ​

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ