មិនខ្វល់ ! ឱក សុគន្ធកញ្ញា ទោះរងព្យុះភ្លៀងជាមួយឪពុកយ៉ាងណា ក៏គ្រួសារនៅតែមានសេចក្តីសុខ
BREAKING NEWS
Search

មិនខ្វល់ ! ឱក សុគន្ធកញ្ញា ទោះរងព្យុះភ្លៀងជាមួយឪពុកយ៉ាងណា ក៏គ្រួសារនៅតែមានសេចក្តីសុខ

ភ្នំពេញ៖អ្នកនាង ឱក សុគន្ធកញ្ញាអំឡុងពេលប៉ុន្មានថ្ងៃនះនាងហាក់រងនូវព័ត៌មានព្យុះភ្លៀងយ់ាងគំហុក បន្ទាប់ពីឪពុករបស់នាងគឺលោក ឱក បូនី បានទម្លាយសារជាបន្តបន្ទាប់ថានាងជាកូនមិនស្គាល់ឪពុក ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងនិយាយថា ការទម្លាយនេះលោកគ្មានចេតនាបង្ខូចកិត្តិយសកូនឡើយពោលគឺគ្រាន់តែមិនចង់ឲ្យកូនសាងបាបកាន់តែជ្រៅ។

យ៉ាមិញបើទោះបីជាមានដំណឹងដ៏រសើបនេះក៏ពិតមែន តែបើតាមកាកត់សម្គាល់ឃើញថា កំពូលតារាចម្រៀងអ្នកនាងឱក សុគន្ធកញ្ញាហាក់គ្មានការបញ្ចេញប្រតិកម្មឬចេញមុខបកស្រាយអ្វីឡើយជុំវិញព័ត៌មានមួយនេះ ខណៈមានមហាជន និងអ្នកគាំទ្រមួយចំនួននៅតែអន្ទះសារចង់ដឹងរឿងហេតុពិតចេញពីមាត់អ្នកនាង ឱក សុគន្ធកញ្ញា ចំពោះបញ្ហារវានាង និងឪពុករូបនេះ។

ផ្ទុយពីការទម្លាយសាររបស់លោក ឱក បូនី ដែលត្រូវជាឪពុកគឺអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើដូចជាមិនដឹងមិនឮអ្វីទាំងអស់ស្របពេល ដែលនាងនិងស្វាមីព្រមទាំងកូនតែងតែបង្ហាញពីភាពផ្អែមល្ហែមមានសុភ័មង្គលនៅក្នុងក្រុមគ្រួសារដ៏មានសេចក្តីសុខបំផុត។ ជាក់ស្តែងថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ចេញរូបភាពជាបន្តបន្ទាប់ ក្នុងដំណើរកម្សាន្តលក្ខណៈគ្រួសារយ៉ាងស្រស់ស្រាយផងដែរ។

បង្ហោះភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកអំឡុងពេលដំណើរកម្សាន្តនោះកំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងថា បើដឹងថាមានកូនសប្បាយយ៉ាងនេះយកគ្រួសារតាំងពីក្មេង….!នេះជារូបថតដំណើរកម្សាន្តគ្រួសាររបស់ខ្ញុំ។ជាមួយគ្នានៃការបញ្ចេញសារពីសំណាក់តារាស្រីអ្នកនាង ឱក សុគន្ធកញ្ញា នេះដែរក៏មានទស្សនិកជនមួយចំនួនសម្តែងការគាំទ្រ និងផ្តល់កំលាំងចិត្តចំពោះនាង។

ដោយឡែកក៏មានខ្លះទៀតបានលើកឡើងថា បើយកតាំងពីក្មេង មានតែទុក្ខវិញទេ យកត្រូវមនុស្សទេបានសុខ សាកយកខុស់មនុស្សមើល បើទឹកភ្នែក។មានកូនសប្បាយ ដោយចែមានលុយដែរនឹងសាកអត់លុយលមើលពេលដែលមានកូនកាន់តែមានទុក្ខក្នុងគ្រួសារ ៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ក្រសួងការងារបន្តចុះបណ្តុះបណ្តាលចំណេះដឹងជំនាញទន់ ដល់កម្មករនិយោជិតជាង៨ពាន់នាក់