ក្រោយឌីសាញឡើងវិញ Sonicក្លាយជាឯកទគ្គកម្មចំណូលលើបណ្តាកុនប្រភេទgame-based

កុនរឿង Sonic the Hedgehog រកចំណូលបាន ៥៧ លានដុល្លារអាមេរិក នៅBox Office អាមេរិកអំឡុងសប្តាហ៍ដំបូង ដែលជាឯកទគ្គកម្មជាងខ្សែភាពយន្តហ្គេមណាណាទំាងអស់។

នៅពេលភាពយន្តខ្លីដំបូងរបស់ Sonic the Hedgehog ត្រូវបានគេចេញផ្សាយនៅឆ្នាំ ២០១៩ Paramount មិនបានត្រៀមលក្ខណៈសម្រាប់ជោគជ័យនេះនៅឡើយ។

Sonic មើលទៅហាក់ដូចជា ត្រូវបានរចនាឡើងអំពីព្រិលពណ៌ខៀវដែលមិនធ្លាប់មាន​អ្នកណា​បានឃើញពីមុនមក ប៉ុន្តែ ការឆ្លើយតបពីអ្នកគាំទ្រគឺសាហាវ។

កាលបរិច្ឆេទនៃការចាក់បញ្ចាំងខ្សែភាពយន្តនេះ​ បានពន្យា​អស់រយៈពេលបីខែ ដូគេដឹងថា វាត្រូវបាន​ក្រុមការងារ​រុករកចំណុចអន់ហើយ​កែឌីសាញជាថ្មី ទម្រាំទទួលបានជោគជ័យ។

ការសន្មតពីមនុស្សជាច្រើន គឺថាខ្សែភាពយន្តដែលមានសកម្មភាពដូច​ជីវិតពិតថត​ផ្ទាល់មួយនេះ ដែលបង្ករឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីទឹកដៃគូនិងបច្ចេកទេស។ គេ​បានរកប្រាក់ ៥៧ លានដុល្លារនៅចុងសប្តាហ៍ដំបូង ដែលជាការរកចំណូលបានខ្ពស់បំផុត សម្រាប់ខ្សែភាពយន្តវីដេអូហ្គេម មិនធ្លាប់មានក្នុង កំណត់ត្រា។

រឿង​ Detective Pikachu ក្នុងឆ្នាំ ២០១៩ បាន​ត្រឹម​៥៤,៣ លានដុល្លារអាមេរិក ក្នុងថេរៈវេលាផលិត​ខុសគ្នាបន្តិចបន្តួចក្នុងរយៈពេលជិតមួយឆ្នាំ។

អ្នករាយការណ៍រឿងហូលីវូត បានប៉ាន់ប្រមាណថា ប្រាក់ចំណូល Sonic នឹងកើនឡើងដល់ ៦៨ លានដុល្លារនៅសប្តាហ៍ទីបួនេះ ។

តោះ! ទៅមើល!

ចម្រើនតារា