ធ្លាប់ត្រូវ​គេមើលងាយស្នាដៃ ខ្ញុំបានពិន័យ​ខ្លួនឯងពី ២ ទៅ ៥ ម៉ោង ដើម្បីរៀនបន្ថែម​តាមយូធូប

« មនុស្សដែលមិនស្គាល់ខ្ញុំ ភាគច្រើនគេតែងគិតថា ខ្ញុំ​នេះឆ្មើង តែតាមពិត ​ខ្ញុំគ្រាន់តែ​មិនសូវចេះនិយាយលេងច្រើន ហើយ​ភាគច្រើន​ខ្ញុំទុកពេលវេលា​ស្រាវជ្រាវនិងរៀនសូត្រ​បន្ថែមជានិច្ច »

ក្នុងវ័យ​២៧ឆ្នាំ យុវវ័យ​អ្នកឌីសាញ​ដ៏មាន​ទេពកោសល្យ លោក សន ដាវីត ឥឡូវនេះ ជា​អ្នករចនាដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា ដោយសារ​លោកមាន​សមត្ថភាព អាច​ធ្វើការ​រចនា រូបឌីជីថលបាន ជា​ច្រើនប្រភេទ ដែលមាន​អតិថិជនរង់ចាំ​សេវាកម្មព្រោងព្រាត ។ ដាវីត​បានឆ្លងកាត់ ការលត់ដំខ្លួនឯង​ដោយ​ប្រើប្រាស់សម្តីមើលស្រាលនានា​មកជា​កម្លាំង​ជំរុញខ្លួនឯង។

«មានគេមើលងាយស្នាដៃខ្ញុំ កាលពីឆ្នាំ២០១៣ ខ្ញុំពិបាកភ្លេចដែរ ចាប់ពីពេលនោះមកខ្ញុំក៏បានចំណាយពេលក្នុងមួយថ្ងៃពី​ ២ ទៅ ៥ ម៉ោង រៀនបន្ថែម​តាមរយ internet ( Youtube ) ដោយអមជាមួយនិងការឈឺចាប់ រហូត​ដល់អាចយកជំនាញ​នោះមក ចិញ្ចឹមជីវិតបាន!  ខ្ញុំក៏បានបង្កើតស្នាដៃថ្មីៗមិនចេះ​ហត់នឿយនិងមិនចុះចាញ់ ក្នុងនោះស្នាដៃដែលធ្វើអោយគេស្គាល់ខ្ញុំច្រើន គឺការធ្វើ poster សិល្បៈល្ខោនខោល និង poster វប្បធម៌នានា ប្រមាណជិត ៣០ Posterខ្ញុំមិនភ្លេចទេការលើកទឹកចិត្ត​ពីបងៗនិង​មេដឹកនាំនៅកន្លែង​ធ្វើការ​គឺSabay»

រូបដែលរចនា​ដោយ សន ដាវីត

ដល់សព្វ​ថ្ងៃនេះ លោកសន ដាវីត បានដាក់ចេញ​poster ភាពយន្ត​ និង សៀវភៅល្បីៗ​ជាច្រើនមកហើយ​ព្រមទំាង​ទទួលបានការជញ្ជក់មាត់សរសើរ ខ្លះគិតថាជាស្នាដៃ​បរទេស​ទៅវិញផង។

ឆ្លើយតបនិងការបាក់ទឹកចិត្ត​យ៉ាងដំណំក្នុងជួរអ្នកឌីសាញ​និងអ្នកសិល្បៈរចនា​រូបនាពេលបច្ចុប្បន្ន​ លោកសន ដាវីត​ពន្យល់ដូច្នេះ​ថា៖

«ពិតណាស់ ដែលរៀមច្បង​ ត្រូវចេះជួយមនុស្ស​សារក្រោយ! កត្តាជំរុញទឹកចិត្តនានាបានធ្វើឱ្យ​ខ្ញុំមានការតស៊ូរហូតថ្ងៃនេះ គឺ ទី១ខ្លួនឯង ទី២ គ្រួសារ ទី៣ បងៗនៅកន្លែងធ្វើការ រួមទាំងមិត្ត ភក្ភ និង Designer ទាំងអស់ ដែលស្គាល់ខ្ញុំ។  កត្តាខ្លួនឯង + កត្តាគ្រួសារ គឺខ្ញុំតែងតែប្រឹងធ្វើការ តាំងពីឪពុកធ្លាក់ខ្លួនឈឺ ធ្វើការលែងបាន​នៅ​ឆ្នាំ២០០៦ ខ្ញុំជាទី៥នៃគ្រួសារក៏ជា កូនពៅ  ដែលនៅផ្ទះជាមួយឪពុកម្តាយ បងប្រុសស្រី ចេញទៅធ្វើការនៅឯភ្នំពេញរាល់ការងារស្រែចំការទាំងអស់ខ្ញុំនិងម្ដាយជាអ្នករ៉ាបរងខ្ញុំក៏បានសុំម្ដាយឪពុកចូលសាងផ្នួសជាព្រះសង្ឃដើម្បីអបរំផ្លូវកាយនិងចិត្ត ក្នុងកំឡុងពេលខ្លីនោះហើយ​ ដែលអាចឲ្យខ្ញុំស្គាល់អ្វីទៅដែលគ្រួសារចង់បាន និងមានការតាំងចិត្តតស៊ូចំពោះឧបសគ្គជីវិត ។ កត្កាទី៣ កន្លែងធ្វើ ឬ មិត្តភក្ភ និង អ្នករចនាទាំងអស់ដែលបានស្គាល់ខ្ញុំ ពួកគាត់តែងតែជួយ​លើកទឹកចិត្ត តាមរយៈ Online ក្ដី ឬ ជួបមុខក្ដី  នេះហើយគឺជាអំណាច​ដែលធ្វើឲ្យខ្ញុំស្រលាញ់ការរចនារហូតដល់សពថ្ងៃ។»

រូបដែលរចនា​ដោយ សន ដាវីត

រូបដែលរចនា​ដោយ សន ដាវីត

រូបដែលរចនា​ដោយ សន ដាវីត

លោកសន ដាវីត​បន្ថែមផងដែរថា អ្នកដែលស្រលាញ់ការរចនា  គួរផ្តោតអារម្មណ៍​កុំងាករេ មិនថាគេនិយាយ​យើងក្នុងផ្លូវមិនល្អ​ ចូរ​បន្ត​ធ្វើអ្វីដែលខ្លួនឯងស្រលាញ់ ហើយ​ធ្វើយ៉ាងណា​ឱ្យការ​ស្រលាញ់នោះ ផ្ដល់ផលដល់ គ្រួសារ និងសង្គមជាតិផង។

លោកផ្តាំខ្លីដែរ​ថា ទំនើបកុំចោលបុរាណ ធ្វើអ្វីមួយបាន កុំភ្លេចគ្រូដើម។

ទៅអនាគត ដាវីត មាន​គោលបំណង ចង់មានក្រុមធ្វើការឯករាជ្យ​ខ្លួនឯងមួយ ដែលមានអ្នកចូលរួម ពីបួនទៅ៥នាក់ព្រមទំាង​មាន studio មួយ សម្រាប់ ថត prodផង។ បច្ចុប្បន្ននេះ ជំនាញ​ដែលដាវីតអាចធ្វើបានល្អ ទទួលបានការសរសើររួមមាន ការថតទំាងក្នុងនិងក្រៅ ការ រចនា 2D  និងរចនាអក្សរ សៀវភៅ​ប្រលោមលោក Poster ភាពយន្ត ។ល។

ស៊ុម សុជាតិ

លោក សន ដាវីត