Moon Jae-in ទទួល​សំឡេង​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី ក្រោយ​ជោគជ័យ​ទប់​ស្កាត់​កូវីដ ១៩
BREAKING NEWS
Search

Moon Jae-in ទទួល​សំឡេង​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី ក្រោយ​ជោគជ័យ​ទប់​ស្កាត់​កូវីដ ១៩

វិធាការ​ទប់​ស្កាត់​វីរុស​កូវីដ ១៩ ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង នាំ​ប្រធានាធិបតី Moon Jae-in ទទួល​ការ​គាំ​ទ្រ​ភ្លូក​ទឹក​ភ្លូក​ដី ក្នុង​ការ​បោះ​ឆ្នោត​តំណែង​ប្រធានាធិបតី​ថ្មី ជាមួយ​​លទ្ធផល​កំណត់​ត្រា​ខ្ពស់​បំផុត ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក។

លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ បង្ហាញ​ថា លោក Moon Jae-in ទទួល​បាន​សំឡេង​គាំទ្រ​សរុប​ដល់​ទៅ ៧១% ដោយ​ត្រូវ​គេ​មើល​ឃើញ​ថា ​ដោយសារ​​ពលរដ្ឋ​កូរ៉េ​ខាងត្បូង បាន​គាំទ្រ​ពេញ​ទំហឹង​ទៅ​លើ​វិធានការ​ទប់​ស្កាត់​ការ​រាត​ត្បាត​វីរុស​កូវីដ ១៩ ដែល​ទទួល​បាន​ជោគ​ជ័យ រួម​ទាំង​ការ​ដក​ចេញ​គម្លាត​សង្គម និង​បើក​សាលា​រៀន​ឡើង​វិញ នា​ថ្ងៃ ១៣ ឧសភា​ខាងមុខ​នេះ។

ជាមួយ​សំឡេង​គាំទ្រ​ដល់​ទៅ ៧១% មាន​នៃ​ថា លោក Moon Jae-in គឺ​ទទួល​បាន ៣/៥ នៃ​អសនៈ​សរុប អាច​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​កំណែរទម្រង់​រដ្ឋ​ធម្មនុញ្ញ​ផ្សេងៗ​ដោយ​មិន​ចាំ​បាច់​ការ​ចូល​រួម​បោះ​ឆ្នោត​ពី​បក្ស​ប្រឆាំង​នោះ​ដែរ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Straits Times

អត្ថបទ​ពាក់​ព័ន្ធ៖