កូរ៉េខាងត្បូងព្រមានពលរដ្ឋមិនឲ្យធ្វើដំណើរទៅប្រទេសថៃដោយសារវីរុស Covid-19

រដ្ឋាភិបាលកូរ៉េខាងត្បូងបានណែនាំជនជាតិរបស់ខ្លួនឱ្យចៀសវាងការធ្វើដំណើរទៅប្រទេសថៃ និងបណ្តាប្រទេសអាស៊ីផ្សេងទៀតដែលរួមមាន ជប៉ុន​​​ កោះតៃវ៉ាន់ ម៉ាឡេស៊ី និងវៀតណាម។ នេះដោយសារតែរដ្ឋាភិបាលព្រួយបារម្ភពលរដ្ឋពីការឆ្លងវីរុស Covid-19 ។

បើយោងតាមសម្ដីលោក អនុប្រធាននៃគ្រោះមហន្តរាយ Kim Gang-lip បានប្រាប់សន្និសីទសារព័ត៌មានមួយថា វិធានការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការហូរចូលនៃវីរុស Covid-19 ចូលក្នុងប្រទេស។

របាយការណ៍ Yonhap បាននិយាយថា ការព្រមានរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃអាទិត្យថា មានប្រទេសចំនួន ៦ នៅអាស៊ីដែលអាចមានការរីករាលដាលខ្លាំងនៃវីរុស Covid-19 ។

អ្នកនាំពាក្យតៃវ៉ាន់បាននិយាយថា តៃវ៉ាន់គោរពកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ប៉ុន្តែព័ត៌មានរបស់កូរ៉េខាងត្បូងដែលថាតៃវ៉ាន់មានការរីករាលដាលនៃការឆ្លងវីរុសនៅតៃវ៉ាន់គឺមិនត្រឹមត្រូវទេ។  តាមរយៈការច្រានចោលនេះ អ្នកនាំពាក្យតៃវ៉ាន់បានជម្រុញឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងធ្វើការកែតម្រូវព័ត៌មានខ្លួន។

បច្ចុប្បន្ននេះកោះតៃវ៉ាន់មានករណីវីរុស Covid-19 ចំនួន ១៨ ដែលបានបញ្ជាក់ និងពុំមានអ្នកស្លាប់ទេចាប់តាំងពីមេរោគអ៊ូហានបានផ្ទុះឡើង។ ចាប់តាំងពីពេលនោះមកតៃវ៉ាន់បានស្នើសុំឱ្យក្រុងសេអ៊ូលកែតម្រូវព័ត៌មានដែលរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មូលនិធិដោយរដ្ឋាភិបាល។ សារព័ត៌មាន Yonhap បាននិយាយថា តៃវ៉ាន់គឺជាកន្លែងមួយក្នុងចំណោមកន្លែងដែលអាចកើតមានដែលវីរុស Covid-19 កំពុងរាលដាលនៅក្នុងសហគមន៍។

កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២០ នារីទេសចរណ៍ជនជាតិកូរ៉េម្នាក់បានឆ្លងមេរោគ Covid-19 ខណៈទៅកម្សាន្តក្នុងប្រទេសថៃ។ ករណីនេះ បានធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងមានក្ដីព្រួយបារម្ភចំពោះសុខភាពប្រជាជនខ្លួន និងព្រមានពលរដ្ឋមិនឲ្យធ្វើដំណើរទៅកាន់បណ្ដាប្រទេសអាស៊ីមួយចំនួន ជាពិសេសប្រទេសថៃ៕

 

ចុចអាន៖ នារីអ្នកទេសចរកូរ៉េខាងត្បូងឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីបានទៅលេងប្រទេសថៃ

ចុចអាន៖ ប្រទេស​ថៃថា ភាព​ជោគជ័យ​របស់​មន្ទីរពេទ្យ Rajavithi ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​​កូរ៉ូណា​គឺ​ជា “ការ​សាកល្បង​ដែល​អាច​គ្រប់គ្រង​បាន”

ប្រែសម្រួល៖ សន្យា