ម៉ាឌ្រីដទប់លែងចង់ជាប់ហើយខណៈអេស្បាញទំាងមូលស្លាប់​៥០០នាក់ត្រឹមតែមួយយប់

ក្រសួងសុខាភិបាលអេស្បាញ បានរាយការណ៍អំពីករណីឆ្លង​ថ្មីចំនួន ៦.៦០០ ករណី និង ៥០០ នាក់បានស្លាប់ក្នុងពេលត្រឹម​តែ​មួយយប់ ។

អេស្បាញជាប្រទេសដែលកំពុង​រងគ្រោះខ្លាំងបំផុតមួយ​នៅអឺរ៉ុប បន្ទាប់ពីប្រទេសអ៊ីតាលី។

ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃសុខាភិបាលជាតិ លោក Fernando Simon បានចាត់ទុកអត្រានៃការឆ្លងជិត ១៤ ភាគរយក្នុងចំនោមបុគ្គលិកពេទ្យថា មកពីឧបករណ៍ការពារមានកំណត់និងមានវីរុសចង្កោមជាច្រើនថ្ពក់បំពួននៅគ្រប់កន្លែងក្នុងមន្ទីរពេទ្យ។

សហជីពថែទាំពលរដ្ឋ បាន​ចេញសេចក្តីថ្លែងការណ៍ព្រហាមនេះ​ថា មន្ទីរពេទ្យរបស់ក្រុងម៉ាឌ្រីតកំពុងស្ថិតក្នុងសភាពប្រុងតែ​នឹងដួលរលំ ហើយត្រូវការការគាំទ្រជាបន្ទាន់ ខណៈដែលក្រុមគ្រូពេទ្យបាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹង ទាមទារឧបករណ៍ការពារក្នុងរយៈពេល ២៤ ម៉ោង។

រដ្ឋអាជ្ញានៅតំបន់ Catalonia បានបើកការស៊ើបអង្កេតទៅលើស្ថាប័នថែទាំអ្នកផ្ទុក​កូវីដ​ចំនួន ២ កន្លែងភ្លាមៗ នេះបើយោងតាមការិយាល័យអគ្គព្រះរាជអាជ្ញា។

អេស្បាញ បានបញ្ជូនអង្គភាពយោធាទៅជួយបាញ់សំអាត ដល់ស្ថាប័ន​ថែទាំអ្នកផ្ទុកកូវីដ១៩ ទីតាំង​ ស្របតាមបទប្បញ្ញត្តិអនាម័យដែលបានសម្លាប់មេរោគលើកន្លែងចំនួន ១៧៩ នៅថ្ងៃច័ន្ទនិងគ្រោងសម្អាតបន្ត​ចំនួន ៩៦ កន្លែងផ្សេងទៀតនៅថ្ងៃអង្គារ។

ព្រះរាជអាជ្ញារដ្ឋបានបើកការស៊ើបអង្កេតដាច់ដោយឡែកមួយ បន្ទាប់ពីកងទ័ពបានប្រទះឃើញសាកសពដែលស្លាប់គ្មាន​អ្នកដឹង នៅតាមផ្ទះមួយចំនួន។

ស្រស់

ទស្សនារូបភាពខាងក្រោមរឿងពិតពី​អេស្បាញ៖