BREAKING NEWS
Search

គន្លឹះគេចចេញពីអន្ទាក់ នៃ​ជំពូកមនុស្សដែលពូកែបានតែសម្តី

មនុស្ស​ខ្លះពូកែជំនាញទំនាក់ទំនង​ រហូតយើងត្រូវ​ល្បួង​ឱ្យ​ស្តាប់លង់ចំហរមាត់ ​ហើយមានអារម្មណ៍ថាខ្លួន​ បានអភិវឌ្ឍន៍ ​រៀនច្រើន ពេលនៅក្បែរៗពួកគេ។ តែបុគ្គលខ្លះបានត្រឹមសម្តីឱ្យយើង​ចូលល្បួងធាតុពិត គេបានផលប្រយោជន៍ពីការល្បួងនោះ​ ចំណែកខាងយើងវិញត្រូវជឿអសារចិត្ត​ខាតពេលវេលា និងពេលខ្លះ ស្តាយ​ ក្រោយផងក៏មាន​។

វិធីសាស្ត្រខាងក្រោមត្រូវប្រកាន់ខ្ជាប់មុនពេលជឿសម្តីអ្នកណាម្នាក់៖

១ ត្រូវចេះពិចារណាអំពីមនុស្សដែលយើងជឿទុកចិត្ត
សូមពិចារណាឱ្យបានម៉ត់ចត់អំពីមនុស្សដែលអ្នកជ្រើសរើសជឿទុកចិត្ត ព្រោះច្រើនគ្នាមកហើយដែលប្រទះនូវបញ្ហាឈឺចាប់បន្ទាប់ពីជឿទុកចិត្តលើមនុស្សខុស។ បុគ្គលដែលមិនមានភាពស្មោះត្រង់ជាទម្លាប់​ក្នុងជីវិតនិងអាជីពហើយមានឱកាស​មកចូលរួមក្នុងការងារ ជា​គូទំនាក់ទំនងនិងអ្វីៗជាច្រើនទៀតជាអ្វីដែលត្រូវយកចិត្តទុកដាក់ខ្លាំង។

ពិនិត្យយ៉ាងដិតដល់អំពីមូលហេតុ ដែលគួរដាក់ចិត្ត​ជឿជាក់លើមនុស្សណា ដែលនាំយើង​អោយវង្វេងបាន។ ត្រូវ​ស្វែងយល់ថា ហេតុអ្វីបានជាយើងងាយនឹងជឿទុកចិត្តលើអ្នកដែលមិនគួរទុកចិត្ត ព្រោះ​គេពូកែនិយាយ?ប៉ិនសម្តែង?

២ ប្រយោជន៍ផ្តល់មកល្អពេក និយាយស្រួលពេក ពិបាកណាស់នឹង​ក្លាយជាការពិត

សញ្ញាខាងក្រៅនិងខាងក្នុងដែលបង្ហាញថាតើមនុស្សម្នាក់នោះគួរទុកចិត្តឬអត់? ផ្ទុយទៅវិញគួរតែ​ចាប់អារម្មណ៍ប្រុងប្រយ័ត្ន ទោះបីយើងដឹងថាមនុស្សម្នាក់នេះ កំពុងផ្តល់មកនូវអារម្មណ៍ពួកគេមានសុពលភាពនូវការទាកើចិត្ត​យើង​តែ​យើង​ត្រូវជឿលើខ្លួនយើងពិចារណា​រកមើលចន្លោះប្រហោងដែលយើងកំពុង​ត្រូវបានគេយកមកប្រើប្រាស់។ យើងស៊ីជោរពេក?​យើង​ចូលចិត្ត​គេទ្រ ឬនិយាយ​សម្របពេក?យើង​ចូលចិត្តមនុស្ស​របៀបហ្នឹងពេក?

៣ ប្រយ័ត្នខ្ពស់ ពេល​បុគ្គលណាមួយ​លេចឡើងជាមួយ​មន្តស្នេហ៍ដ៏ទាក់ទាញ

ឧបាយកលនិងភាពល្អឆើត ជារឿង​ស៊ីសង្វាក់គ្នា តែវាងាយរលាយបាត់បន្សល់ការឈឺចាប់។ ជាញឹកញាប់មនុស្សដែលយើងជឿទុកចិត្តជ្រុលនៅពេល​ដែល​យើងមិនគួរទាល់តែសោះ​។ ហេតុអ្វី? ដោយសារតែពួកគេជាធម្មតាលេចឡើងមកជាមួយ​ភាព​រឹងមាំ មានទំនុកចិត្តចេះ​គ្រប់គ្រងការសម្តែង​ និងមាន​របៀបទាក់ទាញ ចិត្ត​ដែល​ងាយនឹង​ទទួលបានជោគជ័យខ្ពស់។ ពួកគេហាក់ដូចជា“ អ្នកឈ្នះ” នៅក្នុងជីវិតផ្ទាល់ខ្លួននិងអាជីពរបស់ពួកគេ ហើយយើងចង់ទទួលឥទ្ធិពល​នោះ។ ប៉ុន្តែនៅពេលដែលយើងស្គាល់ពួកគេច្បាស់ យើង​នឹងឃើញថា ពួកគេមិនមានសុវត្ថិភាពក្នុងការចងបណ្តាញ​នោះទេ។ ។

៤ ពួកគេធ្វើឱ្យយើងមានអារម្មណ៍ដូចជាមាននរណាម្នាក់កម្ររកបាន

ទេពកោសល្យនិងសមត្ថភាពពិសេសខ្លះ បានធ្វើឱ្យយើង​ងងឹតភ្នែក​ភ្លាមៗ​ថា ខ្លួន​កំពុងប្រើពេលវេលា​មាន​តម្លៃជាមួយមនុស្សម្នាក់នេះ។

គួរឱ្យស្តាយមនុស្សដែលមិនគួរឱ្យទុកចិត្តជារឿយៗបានមកដល់ជាមួយ​ការទាក់ទាញខ្លាំង ក្រោយមក​ក៏យើងភ្ញាក់ថា ពួកគេ​គួរឱ្យខ្លាចប៉ុន្តែការនិយាយសរសើរនិងពូកែនិយាយ គឺមានប្រសិទ្ធិភាព រយៈពេលខ្លី។ ដំបូង​គេអាចធ្វើឱ្យគ្រប់គ្នា​មានអារម្មណ៍ថា ដែលតាមការពិត​គ្រាន់តែជាយុទ្ធសាស្ត្រមួយធ្វើឱ្យយើងចូលចិត្តនិងធ្វើតាមពួកគេ។

៥.ចូរ​រៀន​ការវាយតម្លៃអាកប្បកិរិយា គុណតម្លៃនិងសុចរិតភាពដែលបង្ហាញ មិនមែន​អួត

ប្រសិនបើបុគ្គលនោះជាមនុស្សពិសេស​ កុំនិយាយតែពាក្យសម្ដី ជាទូទៅ មិនមែន​សម្ទីពួកគេបង្ហាញទេ​គឺសកម្មភាព​របស់ពួកគេដែល – ស៊ើបអង្កេតឱ្យកាន់តែស៊ីជម្រៅកាន់ទេឃើញពិត។

សួរខ្លួនឯងនូវសំណួរទាំងនេះមុនពេល​ទុកចិត្ត​ពួកគេ​៖ តើមានអាកប្បកិរិយាអ្វីខ្លះអំពីបុគ្គលនេះដែលខ្ញុំធ្លាប់ដឹង?ខ្ញុំប្រើអារម្មណ៍ឬវិចារណញាណទៅស្រលាញ់គោរពបុគ្គលនេះ?

ជំហានសំខាន់និងធំបង្អស់ នៃជីវិតនិងអាជីពមនុស្ស​ម្នាក់ៗ គឺការអភិវឌ្ឍភាពក្លាហាន បង្កើត​ការជឿជាក់លើខ្លួនឯងឱ្យបានរឹងមាំសិន ដើម្បីដឹងច្បាស់នូវអ្វីដែលជាសក្តានុពលផ្ទៃក្នុងរបស់ខ្លួនយើង មុននឹងស្វែងយល់ពីអ្នកណាផ្សេងដែលយើងចង់ទុកចិត្ត​។

បើខ្លួនឯងក៏មិនច្បាស់ផង កុំងាយទុកចិត្តអ្នកផ្សេងនៅឡើយក្នុងពេលនេះ។

ហាណា

ប្រភព Forbes

 

ចុចអាន ភាពជាអ្នកដឹកនាំ៖ វិធីសាស្ត្រលើបុគ្គលិកដែលស្ងាត់ស្ងៀមហួសហេតុ

ចុចអាន ភាពជាអ្នកដឹកនាំ៖ ប្រឈមជាមួយបុគ្គលិកចរិតពិបាកៗ