សិង្ហបុរីប្រើវីដេអូ Zoomបើកសវនាការកាត់ទោសប្រហារជីវិតអ្នកទោសគ្រឿងញៀន

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយថា ចៅក្រមនៅប្រទេសសិង្ហបុរីទើបតែ​បានកាត់ទោសប្រហារជីវិតបុរសម្នាក់ តាមវីដេអូ Zoom ដែលជាសវនាការដោះស្រាយករណីព្រហ្មទណ្ឌដំបូងបង្អស់ធ្វើឡើងតាមសន្និសីទវីដេអូ។

ស្របតាមច្បាប់នៃការចាក់សោរដ៏តឹងរឹងរបស់ទឹកដីកូននាគនៅអាស៊ីមួយនេ តុលាការបានកាត់ទោសជនជាប់ចោទជនជាតិម៉ាឡេស៊ីអាយុ ៣៧ ឆ្នាំពីបទរត់ពន្ធហេរ៉ូអ៊ីនកាលឆ្នាំ ២០១១ហើយត្រូវបានពន្យាពេលច្រើនដង ដោយសារតែការរឹតត្បិតជំងឺឆ្លង។

ករណីដែលត្រូវបានសង្គមស៊ីវិល​ចាត់ទុកថាការ​ចាំបាច់នេះ បានចាប់ដំណើរការសវនាការ​ពីចម្ងាយ។

ទោះយ៉ាងណាក្តី ក្រុមសិទ្ធិមនុស្សបានរិះគន់ការប្រើប្រាស់ Zoomនេះថាជាការកាត់ក្តីមិនសមរម្យ  ប៉ុន្តែមេធាវីរបស់ជនជាប់ចោទឈ្មោះ Peter Fernando បាននិយាយថា គាត់មិនជំទាស់នឹងបច្ចេកវិទ្យាទេ ពីព្រោះវាត្រូវបានប្រើដើម្បីប្រាស្រ័យទាក់ទងនឹងសាលក្រមតែប៉ុណ្ណោះ។

មន្ត្រីអង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថាការប្រើប្រាស់ទោសប្រហារជីវិតរបស់ប្រទេសសឹង្ហបុរីគឺឃោរឃៅនិងអមនុស្សធម៌ ហើយការប្រើប្រាស់បច្ចេកវិទ្យាពីចម្ងាយ បើកសវនាការ ដូចជាកាន់តែរំលោភធ្ងន់ធ្ងរថែមទៅទៀត ។

ស្រស់