ហេតុអ្វីត្រូវប្រុងប្រយ័ត្នមុនទទួលបុគ្គលិក​ដែលធ្លាប់បម្រើការឯក្រុមហ៊ុនដែលមានវប្បធម៌មិនល្អ

ចំនួនឆ្នាំ នៃបទពិសោធន៍ការងារ នឹងមិនមែនជា​វិធានការគ្រប់គ្រាន់ដើម្បីយល់ពីសមត្ថភាពពិតក្នុងអាជីពបុគ្គលណាម្នាក់ទៀតទេ សម្រាប់អនាគត​គេនឹងមើលលើកន្លែងធ្វើការចាស់ បរិស្ថាននិងវប្បធម៌ក្នុងបទពិសោធន៍ពីមុនច្រើនជាង។
អ្នកខ្លះមាន​សុខភាពផ្លូវចិត្តនិងការលូតលាស់អាជីពមិនល្អ​ដោយសារនៅត្រាំត្រែងយូរពេកជាមួយបរិយាកាសមិនល្អ​ មនុស្ស​មិនល្អ ​ដើរតាម​មេដឹកនាំមិនល្អ ហើយ​ចាក់ឬស នូវ​ជំនឿ ផ្នត់គំនិតមិនល្អ ​ជ្រៅពេក​ដល់ថ្នាក់បានផ្លាស់មកនៅក​ន្លែងថ្មីហើយ មិនត្រឹមតែមិនអាច​កែខ្លួនបានថែមទំាងនាំបញ្ហា​បន្ថែម​ដូចពាក្យមួយ​គេនិយាយថា បរិយាកាសល្អមិនងាយកសាង ខណៈការបំពុលលឿនជាង។

Portrait of a girl telling secrets to her amazed friend sitting on a couch in the living room at home; Shutterstock ID 556710889

ជាការពិតណាស់ មនុស្សគ្រប់រូបមានទស្សនៈផ្ទាល់ខ្លួន និងតោងតែ​ទទួលបានឱកាស​កែខ្លួនមួយ​ ​ប៉ុន្តែដែលនិយោជកភាគច្រើនមិនហ៊ានទទួលយកមនុស្សមកពីបរិយស្ថានការងារមិនល្អព្រោះ៖

១ ប្រសិនគេនៅទីនោះយូរគេទំនងជាចេះ​បត់បែនសម្របជាមួយមនុស្សមិនល្អ

ជាទូទៅ កន្លែងមិនល្អ​បុគ្គលិកល្អមិនចេះនៅឡើយ។ នេះជាចម្លើយប្រាប់ជាស្រេចហើយថាហេតុអ្វីគេ​នៅទីនោះបានយូរ ឬមួយ​គេត្រូវរ៉ូវជាវប្បធម៌បែបនោះ ឬគេនៅពីលើវប្បធម៌ទំនាស់បានព្រោះមាន​ល្បិចខ្ពស់ ​ឬមួយគេអាច​នាំទំនាស់មកជាមួយ​នៅទីកន្លែងថ្មីនេះ?

២ មនុស្សមិនចេះយើងអាចបង្រៀនបាន តែ​មនុស្ស​មានបញ្ហា​មិនងាយកែប្រែឡើយ

មេដឹកនាំជាច្រើនខ្លាចណាស់បុគ្គលិក​ដែលល្បីខាងនាំបញ្ហា ព្រោះថា តស៊ូជាមួយ​ខាងក្រៅ ជាមួយអតិថិជន ជា​មួយគូប្រកួតប្រជែង ​នៅតែពិបាកណាស់ទៅហើយ ​ទម្រាំម​កដោះស្រាយជាមួយបញ្ហាផ្ទៃក្នុងទៀត?

៣ ពិបាកក្នុងការទុកចិត្ត
អ្នកគ្រប់គ្រងទាំងអស់គួរតែចាប់ផ្តើមជាមួយនិយោជិកទាំងអស់ដោយវិនិយោគ​លើជំហរទុកចិត្ត។ ទីណា​មិនមាន​ការ​ទុកចិត្តគ្មាន​ឡើយ​លទ្ធផល ចំណែកមនុស្ស​ដែលមិនគួរឱ្យទុកចិត្ត​មិនគួរណាយកមកក្បែរ​ដូចគ្នា។

ការត្រួតពិនិត្យជាប្រចាំ គឺជារឿងហត់នឿយណាស់។ មនុស្ស​សម័យថ្មីត្រូវការ​ស្វ័យទិតៀនខ្លួនឯងហើយ ខំ​បង្វឹកការកែលំអសមត្ថភាពខ្លួនគេ​ប្រសើរជាងយើងចំណាយមនុស្សម្នាក់ទៅតាមដាន​គេនិងគ្រប់គ្រងតែគេម្នាក់នោះ។

ស្រស់

មើលបួនចំណុចនេះមែនទែនមុនសម្រេចចិត្ត​ចូលធ្វើការ​កន្លែងណាមួយ​