BREAKING NEWS
Search

ខ្លាំងទីផ្សារ​ប៉ុណ្ណឹងហើយ Starbucksនៅបន្តចំណាយជាមួយការស្រាវជ្រាវកម្មវិធីAppរហូតមក

ដោយការមានការព្រួយបារម្ភ​អំពីសេដ្ឋកិច្ចធ្លាក់ចុះនិង​ការប្រកួតប្រជែង​កាន់តែ​ខ្លាំងលើសេវាកម្មកាហ្វេប្រេន​ៗ​កាន់តែធំឡើងៗ ការច្នៃប្រឌិតផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យានៅក្រមហ៊ុនស្តារបាក់ គឺធំលើសពីអ្វី​ដែលយើងដឹង។ ពួកគេមាន​នាយកដ្ឋាន​ច្នៃប្រឌិត ដែលសហការ​ជាមួយ​ផ្នែក​លក់និងក្រុមបច្ចេកវិទ្យា​កម្មវិធីAppកម្រិត​ពិភពលោក ដើម្បី​ព្យាយាម​ធ្វើឱ្យ​សុបិន្ត​របស់អតិថិជន​ ពួកគេ​ក្លាយទៅជាការពិត។
ឥឡូវនេះទៀតសោត Starbucks ដំណើរការប្រព័ន្ធបញ្ជាទិញហើយបង់ប្រាក់ជាមុន​នៅលើអាយហ្វូន​និងអេនដ្រយ។ មានន័យថា អតិថិជន អ្នកអាចដើរចូលចាំយក​ភេសជ្ជៈ តែម្តង​ដោយមិនចាំបាច់រង់ចាំ​តម្រង់ជួរនៅនឹងកន្លែងទេ។
ដោយសារយុទ្ធសាស្ត្រដ៏ធំនេះ ទោះបីជានៅក្នុង​ប្រទេសចិនក៏ដោយ ក៏Starbucks នៅតែមាន​ចំណុចឈ្នះជាមួយការ​តម្រង់ទិសដៅ​ទៅលើមនុស្សចិនជំនាន់​ឌីជីថល​។
ដោយស្មារតីជាតិនិយម អតិថិជនចិន នៅពាក់កណ្តាលប្រទេសបន្តហូបកាហ្វេឆុង​ តាមបែបប្រពៃណី ដែលនាំ​ឱ្យ​​ Luckin​ coffee ប្រេនរបស់ចិន ត្រូវបានគេសង្ស័យ​ថា នឹង​អាចវាយផ្តួល​Starbucks ប៉ុន្តែ វានៅតែ​ជាការសង្ស័យ​រហូតដល់ឥឡូវ។
​Starbucks រកបាន​យុទ្ធសាស្ត្រ​មេពិសេសមួយ​អនុវត្តិនៅចិន​ផ្អែក​លើភាពមមារញឹករបស់ប្រជាជន​ប្រទេសនេះធ្វើឱ្យគេ​នៅតែ​ក្តោបនា​បានទីផ្សារ​ធំជាមួយ​សេវាកម្មរហ័ស​និងមាន​គុណភាព​ដដែលដោយ​ ការ​បញ្ជាទិញប្រើ​ប្រពន្ធ័ឌីជីថល។
គ្រាន់តែត្រីមាសទី ៤ ឆ្នាំ ២០១៩ Starbucks បានរាយការណ៍​អំពីប្រាក់ចំណូលសុទ្ធខ្លួន​កើន​ឡើង ៧,១% ពីត្រីមាសទី ៤ ឆ្នាំសារពើពន្ធរបស់ពួកគេ គឺ៦ពាន់លានដុល្លារអាមេរិក ។
​នេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់យុទ្ធសាស្ត្រ​របស់ ស្តារបាក់នៅក្នុងប្រទេសចិន។​
ស្តារបាក់ស៍មានសមត្ថភាពស្ទើរតែមិនមានការប្រកួតប្រជែង មិនថា​គម្រូ​ប្លង់ហាង​បទពិសោធន៍ជាមួយ​គំនិត​រីកចម្រើននៃ​អតិថិជនព្រមទំាង​ការវិនិយោគមិនឈប់ឈរ​ទៅលើ​ការ​អនុវត្តបច្ចេកវិទ្យាថ្មី​ស្របពេលដែល​រក្សាបរិយាកាសក្លិន​កាហ្វេបែប​ប្រពៃណីមកបញ្ចូលគ្នា ។
សិក្សាពីអាជីវកម្មកាហ្វេប្រេន អ្នកមិនគួរំលេងវីដេអូនេះឡើយ!

អត្ថបទដោយ ស៊ុម សុជាតិ