ហាងកាហ្វេ Starbucks ជាងពីរពាន់​សាខានៅចិនត្រូវបិទទ្វារស្របពេលផ្ទុះវីរុសកូរ៉ូណា

ក្រុមហ៊ុន Starbucks Corp បានបិទទ្វារទីតាំងជាង ២ពាន់កន្លែងនៅក្នុងប្រទេសចិនដោយសារការផ្ទុះឡើងនៃមេរោគកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ១០០០ នាក់ និងរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ក៏ដូចជាទីផ្សារកាហ្វេ។

លោក Kevin Johnson នាយកប្រតិបត្តិហាងកាហ្វេ Starbucks បានមានប្រសាសន៍ថា“ ក្រុមហ៊ុមនឹងបញ្ជាក់ឲ្យបានច្បាស់ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការទាក់ទងពីរបៀបដែលក្រុមហ៊ុនទទួលខុសត្រូវចំពោះភាពមិនប្រក្រតីដែលបានកើតឡើង និងផលប៉ះពាល់នៃលទ្ធផលអាជីវកម្មនាពេលអនាគត” ។ លោកក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះហាងកាហ្វេ Starbucks នៅក្នុងប្រទេសចិន។

តាមការអំពាវនាវជាមួយក្រុមអ្នកវិភាគលោក Kevin បាននិយាយថា Starbucks បានគ្រោងនឹងបង្កើនការព្យាករណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំនេះ ប៉ុន្តែវាបានផ្លាស់ប្តូរទិសដៅទៅជាវិធានការណ៍ដើម្បីការពារការរីករាលដាលនៃវីរុសកូរ៉ូណាវិញ។ លោកបន្ថែមថា នៅតាមហាង Starbucks នានាក្នុងប្រទេសចិនបានកែលម្រួលបញ្ជីរបញ្ជាទិញដោយសារតែវីរុសកូរ៉ូណា ដែលបានរំខានដល់សង្វាក់ផ្គត់ផ្គង់កាហ្វេ ។ ពួកគេបាននិយាយថា ហាងកាហ្វេ Starbucks ក៏បានផ្លាស់ប្តូរម៉ោងបើកហាងផងដែរ ពីព្រោះអតិថិជនកំពុងចៀសវាងមិនចូលក្នុងតំបន់ពាណិជ្ជកម្មមមាញឹកនោះទេ។

ភាគហ៊ុនរបស់ Starbucks ត្រូវបានគេដឹងថា បានធ្លាក់ចំនួនលក់ចុះ ១,៤% ឬ ៨៧,៤០ ដុល្លារនៅចុងឆ្នាំ ២០១៩។ ភាគហ៊ុននេះភាគច្រើននៅថេរក្នុងឆ្នាំ ២០២០ បន្ទាប់ពីកើនឡើងជិត ៣៧% កាលពីដើមឆ្នាំមុន។

មិនមែនត្រឹមតែហាងកាហ្វេ Starbucks ទេដែលបិទទ្វារ ប៉ុន្តែហាងផ្សេងទៀតដូចជា ក្រុមហ៊ុនភីហ្សា McDonald’s Corp ក្រុមហ៊ុនភីហ្សា Yum China Holdings Inc និងហាងប៊ឺហ្គឺរ KFC នៅប្រទេសចិនក៏បានប្រកាសបិទទ្វារហាងដែរ។

ប្រទេសចិននិងសហរដ្ឋអាមេរិកគឺជាទីផ្សារសំខាន់បំផុតសម្រាប់ហាង Starbucks ខណៈពេលដែលខ្សែសង្វាក់មានកំណើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំកន្លងមក។ ប៉ុន្តែនៅដើមឆ្នាំ២០២០នេះ ស្របពេលនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ហាងកាហ្វេ Starbucks កំពុងប្រឈមនឹងការខាតបង់៕

 

ចុចអាន៖ អង្គការ​សុខភាព​ពិភពលោក​ថា​វីរុស​កូរ៉ូណាគឺ​ជា​សត្រូវសាហាវជាងអំពើ​​ភេរវកម្មទៅទៀត

 ហាង Starbucks ត្រៀមសម្ពោធកម្មវិធីថ្មីជួយកសិករដាំកាហ្វេ

ប្រែសម្រួល៖ សន្យា