ហាង Starbucks ត្រៀមសម្ពោធកម្មវិធីថ្មីជួយកសិករដាំកាហ្វេ

ហាងកាហ្វេ Starbucks នឹងដាក់សម្ពោធកម្មវិធីថ្មី ដែលតាមដានគ្រាប់កាហ្វេក្នុងពែងរបស់ខ្លួន នៅឆ្នាំនេះ។ កម្មវិធីថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍ទាំងអតិថិជននិងកសិករដែលដាំកាហ្វេ។

កាហ្វេគឺជាធញ្ញជាតិដែលត្រូវបានគេស្វែងរកច្រើនបំផុតលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីប្រេងតែ។ ប៉ុន្តែការដាំកាហ្វេមានស្ថានភាពមិនល្អនោះទេនាពេលបច្ចុប្បន្ននេះ ព្រោះថាកសិករដាំដំណាំនេះស្ថិតក្នុងភាពក្រីក្រនៅឡើយ។ កសិករជាច្រើនដែលដាំដុះ ប្រមូលផល និងលក់គ្រាប់កាហ្វេនិយាយថា ពួកគេធ្វើវាដើម្បីតែរស់ៗប៉ុណ្ណោះ។

ហាងកាហ្វេ Starbucks កំពុងព្យាយាមផ្លាស់ប្តូរបញ្ហានេះ ដោយបន្ថែមបរិមាណកាហ្វេដែលប្រើនិងលក់ជារៀងរាល់ឆ្នាំទៅក្នុងពែងកាហ្វេរបស់ Starbucks ។ មធ្យោបាយដែល Starbucks កំពុងព្យាយាមធ្វើ គឺជួយដល់អ្នកផ្គត់ផ្គង់គ្រាប់កាហ្វេតាមរយៈកម្មវិធីតាមដាន “Bean To Cup” របស់ខ្លួន។ កម្មវិធីនេះ ជាកម្មវិធីដែលក្រុមហ៊ុនគ្រោងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៩ ហើយនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២០ នេះ។

គោលបំណងនៃមុខងារថ្មី គឺដើម្បីអនុញ្ញាតឱ្យអតិថិជនអាចរកមើលថា តើភេសជ្ជៈរបស់ពួកគេត្រូវបានគេប្រើប្រាស់គ្រាប់កាហ្វេដែលមានជីវជាតិឬយ៉ាងណា។ កម្មវិធីនេះសហការជាមួយក្រុមហ៊ុន Microsoft ដោយប្រើបច្ចេកវិទ្យា blockchain ។ បច្ចេកវិទ្យា blockchain តាមដានការបញ្ជារទិញរបស់អតិថិជន ហើយវាក៏អាចណែនាំផលិតផលផ្សេងដែលហាងមានទៅកាន់ភ្ញៀវផងដែរ។

ក្នុងឧទាហរណ៍នេះ វានឹងតាមដានដំណើរនៃកាហ្វេរហូតដល់វាបានចូលក្នុងពែងកាហ្វេ របស់ហាង Starbucks ។ វាមិនត្រឹមតែជួយអតិថិជនឲ្យបញ្ជារទិញបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយឲ្យអ្នកចម្ការកាហ្វេបានតាមដានពីផលិតរបស់ខ្លួនពេលចេញពីកសិដ្ឋាន ជួយឲ្យកសិករមានទីផ្សារដំណាំកាហ្វេ និងអាចមានឱកាសរកប្រាក់ចំណេញបានប្រសើរជាងមុន។

គំនិតផ្តួចផ្តើមរបស់ហាងកាហ្វេ Starbucks មានបំណងចង់ផ្លាស់ប្តូរឱ្យកសិករចូលរួមតាមដានដំណើរការផលិតកាហ្វេរហូតដល់ដំណាក់កាលចុងក្រោយ។ “Bean To Cup”នឹងជួយប្រជាជនមកពីកសិដ្ឋានកាហ្វេប្រមាណ ៣៨ ម៉ឺននាក់ មកពីប្រទេស Costa Rica ប្រទេសកូឡុំប៊ីនិងប្រទេស Rwanda ។

ពេលកម្មវិធីនេះនៅមិនទាន់ដាក់សម្ភោធនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនអះអាងថា នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ៕

 

ចុចអាន៖ ទម្រាំ​មកដល់ចំណុចកំពូល តើStarbucks ឆ្លងកាត់ឧបសគ្គអ្វីខ្លះ?

ខ្លាំងទីផ្សារ​ប៉ុណ្ណឹងហើយ Starbucksនៅបន្តចំណាយជាមួយការស្រាវជ្រាវកម្មវិធីAppរហូតមក

 

ប្រែសម្រួល៖ សន្យា