រឿងពិត!ត្បិតតែជាឳពុកចុង តែ​ជំនួស​គ្រប់យ៉ាង​ដែលពុក​បង្កើត​ខ្ញុំ​មិន​បាន​ផ្តល់
BREAKING NEWS
Search

រឿងពិត!ត្បិតតែជាឳពុកចុង តែ​ជំនួស​គ្រប់យ៉ាង​ដែលពុក​បង្កើត​ខ្ញុំ​មិន​បាន​ផ្តល់

នៅ​ពេល​ខ្ញុំ​មាន​អាយុ ៩ ឆ្នាំ​ ឪពុក​បង្កើត​របស់​ខ្ញុំ​បានចាកចោលខ្ញុំ ហើយបាន​​ចូលរួម​ក្បួន carniva​l ​​ដើម្បី​ជៀសវាង​ការ​បង់​ប្រាក់​ឧបត្ថម្ភ​ដល់​កុមារ។

មិន​យូរ​ប៉ុន្មាន​ម្ដាយ​ខ្ញុំ​ចាប់ផ្ដើម​មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់​ឈ្មោះ George ដែល​រស់នៅ​ក្បែរ​ផ្ទះ។ លោក​ពូ George គ្មាន​កូន​ចៅឡើយ​ ហើយ​គាត់​និង​ខ្ញុំ​ក៏​ចុះ​សម្រុង​គ្នា​ដែរ។  ក្នុង​អំឡុង​ពេល​រដូវ​ក្ដៅ ​​ម្ដាយ​ខ្ញុំ​នៅ​កន្លែង​ធ្វើការ​ ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​ធ្វើការ​ជាមួយ​គាត់​ ខណៈ ពេល​ដែល​គាត់កំពុងតែជួសជុល​ ទូរទស្សន៍ ​​វីដេអូ​ហ្គេម ​និង ​ទូ juke ​របស់​គាត់។

គាត់​គឺ​ជា​លោកប៉ា​ចុង George មនុស្ស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​កុំព្យូទ័រ ពេលនោះ​ហើយ ​ដែល​បាន​ចាប់ផ្ដើមនាំចិត្ត​ខ្ញុំ​នៅ​លើ​ផ្លូវ​ ឆ្ពោះ​ទៅ​អាជីព​បច្ចុប្បន្ន​របស់​ខ្ញុំ​ ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍន៍​កម្មវិធី ( software developer)។

នៅ​ថ្ងៃ​បុណ្យណូអែល​ ខ្ញុំ​បាន​បង្ហាញ​នូវ​បំណង​ប្រាថ្នាមួយ​ គឺចង់​បាន​ឈុត​ឡាន​ប្រណាំង​​មក​លេង។ ដូច្នេះ​នៅ​ពេល​ដែល​គាត់​និង​ម្ដាយ​ខ្ញុំ​កំពុង​ដើរ​ទិញ​ឥវ៉ាន់​ គាត់​ចាប់ផ្ដើម​ក្រឡេក​មើល​របស់​ខ្លះ​សម្រាប់​ខ្ញុំ​ ហើយ​ឃើញ​ខ្ញុំ​ចង់បាន​ឡាន​ប្រណាំង​នោះ។
តែ​ម្ដាយ​ខ្ញុំ​បាន​និយាយ​ថា “ប៉ុន្តែ​នាងគឺ​ជា​ក្មេង​ស្រី !”  ចំពោះ​ការ​ឆ្លើយតប​របស់​ឪពុក​ថ្មី​ខ្ញុំ​ គាត់បាននិយាយ​ថា៖ “ វា​ជា​អ្វី​ដែល​នាង​ចង់​បាន” ។ បន្ទាប់​មក ​គាត់​ក៏​ទិញ​ឡាន​ប្រណាំង​នោះ​ឲ្យ​ខ្ញុំ​ នៅ​ថ្ងៃ​បុណ្យ​ណូអែល។

ថ្ងៃ​មួយ​នោះ ​ចាប់ពី​ពេល​ដែល​ខ្ញុំ​ចាប់ផ្ដើម​ចេះ​លេង​តន្ត្រី​ ដោយ​ការ​ផ្លុំ​ខ្លុយ​នៅ​ថ្នាក់​ទី​ប្រាំ​ រហូត​ដល់​វិទ្យាល័យ លោកប៉ា George បាន​មក​ដល់​ ហើយ​គាត់​បាន​ថត​វីដេអូ​នៃ​ការ​ប្រគំតន្ត្រី​ និង​ការ​សម្ដែង​របស់​ខ្ញុំ​ នៅ​សាលា​រហូត​ដល់​ចប់។ ខ្ញុំ​បាន​លេង​តន្ត្រី          “ The Music Man” ហើយគាត់​បាន​​ថត​វីដេអូ​ គាត់​ក៏បាន​ប្រាប់​ខ្ញុំ​ថា​ ត្រូវ​ដាក់​អារម្មណ៍​ជាមួយ​តន្ត្រី​ មិនបាច់​ផ្ដោត​មក​កាន់​កាមេរ៉ា​នោះ​ទេ។

មិន​យូរ​ប៉ុន្មាន ​​ខ្ញុំ​ក៏​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ គាត់​បាន​ទៅ​ដល់​ទី​នោះ​មុន​ម៉ោង​ ដើម្បី​រក​កន្លែង​អង្គុយ នឹង​អាច​មើល​ឃើញខ្ញុំ​ ឡើងទទួលសញ្ញាប័ត្រ។ នៅ​ថ្ងៃ​បញ្ចប់​ការ​សិក្សា​ ខ្ញុំ​បាន​សរសេរ​កាត​មួយ​សន្លឹក​ទៅ​គាត់ ​ដើម្បី​សួរ​គាត់​ថា ​តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ម៉េច​ចំពោះ​ខ្ញុំ​ និង​វិធី​ដែល​គាត់​បាន​ជួយ​ខ្ញុំ​ឱ្យ​សម្រេច​គោលដៅ​របស់​ខ្ញុំ​ ហើយ​គាត់​គឺ​ជា​មនុស្ស​ទី​មួយ ​នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ ​ដែល​ឲ្យ​ខ្ញុំ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​បាន​ចប់​ចុង​ចប់​ដើម។

តែ​បន្ទាប់ពី​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា ​ខ្ញុំ​បាន​រត់​ទៅ​រក​ឪពុក​បង្កើត​របស់​ខ្ញុំ​វិញ ​ដោយ​មិន​នឹក​ស្មាន​ដល់ ​នៅ​ពេល​ដែល​ក្បួន carnival ដែលឪពុក​បង្កើត​ខ្ញុំបាន​ធ្វើ​ គឺ​ស្ថិតនៅ​ជិត​នោះ​ដែរ។

ម្ដាយ​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា​ លោកប៉ា George ឈឺចាប់ ​ហើយ​គិត​ថា​ខ្ញុំ​នឹង​ភ្លេច​គាត់។ ខ្ញុំ​ក៏​បាន​ធានា​ចំពោះ​គាត់​ថា​ ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នកណា​នៅ​ទី​នេះអស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ នៅ​ពេល​ខ្ញុំ​មិន​មាន​អ្នក​ណា​ក្បែរ។

ក្រោយមក ​ពីរបី​ថ្ងៃ​ មុន​ពេល​លោកប៉ា George ​ទទួលមរណភាព​ភ្លាមៗ នៅ​ពាក់​កណ្ដាល​អាយុ ២០ ឆ្នាំ លោកប៉ា​ចុង​បាន​ទៅ​ផ្ទះ​ថ្មី​របស់​ខ្ញុំ​ ហើយ​បាន​ភ្ជាប់​ម៉ាញ៉េ​មួយ​សម្រាប់​ខ្ញុំ។ គាត់​បាន​ចំណាយ​ពេល​ពីរ​បី​ម៉ោង​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ឧបករណ៍​បំពង​សំឡេង​នេះ​ពិត​ជា​មាន​សំឡេង​ល្អ​បំផុត ​សម្រាប់​ខ្ញុំ​​ឬ​អត់។

ខ្ញុំ​គិត​ថា​ ចំពោះ​លោក​ប៉ា​ចុង​ ​ខ្ញុំ​គឺ​ជា​កូន​ស្រី​របស់​គាត់​ ទោះបី​យើង​ពីរ​នាក់​មិន​មាន​ហ្សែន​ជា​ឪពុក​កូន​នឹង​គ្នា​ក៏ដោយ។ គាត់​បាន​បាត់​មុខ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គិត​ពី​គាត់​ជា​ញឹកញាប់ ​ហើយ​ឆ្ងល់​ថា ​តើ​គាត់​និយាយ​អ្វី​ខ្លះ​អំពី​រឿង​របស់ខ្ញុំ ។​ ទោះយ៉ាងណា លោកបានបំពេញគ្រប់យ៉ាងឲ្យខ្ញុំ នូវអ្វីដែលប៉ាបង្កើតខ្ញុំ មិនបានធ្វើចំពោះក្មេងស្រីម្នាក់នេះ។

បុរស​​ម្នាក់​អាច​ជា​ឪពុក​បង្កើត នឹងជាមនុស្ស​ពិសេស ​ដើម្បី​បោះ​ជំហាន​ទៅ​មុខ ​និង​នៅ​ទីនោះ​​ ជា​ពិសេស​សម្រាប់​ក្មេង​ដែល​មិនមែន​ជា​កូន​បង្កើតដូចជាខ្ញុំ៕

នៅពេលបាត់បង់គាត់ ទើបដឹងថា គាត់ពិតជាលោកប៉ាដ៏ពិសេសសម្រាប់ខ្ញុំ ហើយខ្ញុំនឹងចងចាំគាត់រហូតទៅ!

ចុចអាន​៖រឿងពិត!ជាប់​ពន្ធនាគារ​អស់ ២០ ឆ្នាំពី​បទ​ឃាតកម្ម ទីបំផុតរកឃើញឃាតកជាអ្នកផ្សេង

ចុចអាន៖ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ