មហារីក​ក្រពះ​ កើតឡើង​នៅ​ពេល​ដែល​កោសិកា​ នៃ​ជញ្ជាំង​ក្រពះ​រីក​លូតលាស់​មិន​ឈប់ ក្រោម​ទម្រង់​កាច​សាហាវ

មហារីក​ក្រពះ​ កើតឡើង​នៅ​ពេល​ដែល​កោសិកា​ នៃ​ជញ្ជាំង​ក្រពះ​រីក​លូតលាស់​មិន​ឈប់ ក្រោម​ទម្រង់​កាច​សាហាវ។​
ក​- មូលហេតុ​ឲ្យ​ពិតប្រាកដ​ នៃ​ជំងឺ​នេះ គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ កត្តា​បង្ក ​នៃ​ជំងឺ​នេះ​មាន​ដូចជា ​៖
– មាន​មេរោគ​ក្រពះ Infection à helicobacter Pylori
– កត្តា​ចំណីអាហារ ចំណីអាហារ​ប្រៃ​, ចំណីអាហារ​ផ្អាប់ និង​មាន​ផ្សែង​
– មានគ្រួសារ​កើត​ជំងឺ​មហារីក​
– ជក់បារី និង​ពិសា​ស្រា​

ខ​- រោគសញ្ញា ​នៃ​ជំងឺ​កាច​សាហាវ​នេះ​គឺ ៖
– ឈឺ​ចុងដង្ហើម​, ឆ្អល់ពោះ​
– អត់​រំលាយ​អាហារ​
– ស្រក​ទម្ងន់ ឬ​មិន​ឃ្លាន​អាហារ​
– លាមក​ខ្មៅ​
– ចង្អោរ និង​ក្អួត​
– ស្លេកស្លាំង​

គ​- ដើម្បី​ដឹងថា​អ្នកជំងឺ​កើត​ជំងឺ​មហារីក​ក្រពះ​យើង​ត្រូវ​ ៖
– ធ្វើការ​ឆ្លុះ​ក្រពះ និង​ច្រឹប​សាច់​យក​ទៅ​ពិនិត្យ​

ឃ​- ជំងឺ​មហារីក​ក្រពះ ត្រូវ​បាន​ព្យាបាល​ដោយ ៖
– ការវះកាត់​
– ការចាក់​ថ្នាំ​គីមី​
– ការ​បញ្ចាំង​កាំរស្មី​

ង​- យើង​អាច​ការពារ​ជំងឺ​មហារីក​ក្រពះ​បាន​ដោយ ​៖
– ពិសា​សាប​, ចៀសវាង​ចំណីអាហារ​កំប៉ុង ឬ​ផ្អាប់​
– ពិសា​ផ្លែឈើ​ស្រស់ និង​បន្លែ​ទៀងទាត់​
– រក្សា​ទម្ងន់​ដោយ​ការហាត់​ប្រាណ​
– ចៀសវាង​ជក់បារី និង ពិសា​ស្រា​

ជំងឺ​មហារីក​ក្រពះ អាច​ព្យាបាល​ជាសះស្បើយ បើ​យើង​រក​ឃើញ​វា​ទាន់​ពេល​វេលា​។​

សូម​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​រក្សា​សុខភាព​លោកអ្នក​ឲ្យ​បាន​រឹងមាំ​សម្រាប់​គ្រួសារ​អ្នក មិត្តភ័ក្ដិ​អ្នក ព្រមទាំង​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក និង​សង្គម​ជាតិ​ទាំងមូល៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114