ចង្ក្រានឡូវ​កំពង់ឆ្នាំង ​មានការ​ផលិត​តិច​ តែ​តម្រូវការ​ទីផ្សារ​ច្រើន

កំពង់ឆ្នាំង​ ៖​ ទឹកដី​ខេត្ត​កំពង់ឆ្នាំង​ជា​ខេត្ត​មួយ ​ដែល​ប្រជាកសិករ​យើង​ផលិត​ក្អម​ដី និង​ឆ្នាំង ជា​លក្ខណៈ​គ្រួសារ​ច្រើន ក្រៅពី​មុខរបរ​ធ្វើស្រែ​ចម្ការ។ ក្រៅពី​មុខរបរ​នេះ ​ក៏​មាន​សិល្បកម្ម​ផលិត​ចង្ក្រានឡូវ​ដី ដែល​មាន​ប្រភព​ពី​ដីឥដ្ឋ ដូច​ជា​ក្អម និង​ឆ្នាំងដី​ដែរ ហើយ​សិប្បករ​ផលិត​មាន​តិចតួច តែ​តម្រូវការ​ទីផ្សារ​ច្រើន​ដោយ​ការ​ផលិត​មិនទាន់​អ្នកប្រើប្រាស់។

បងស្រី យន់ ថៃ ជា​សិប្បករ​ផលិត​ចង្ក្រានឡូវ​ក្នុងស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​ឱ្យ​ដឹង​ថា មុខរបរ​ផលិត​ចង្ក្រានឡូវ​នេះ បងស្រី ​បាន​ឆ្លងកាត់​វគ្គ​សិក្សា​ពី​អង្គការ​ ដោយ​ទទួលស្គាល់​ត្រឹមត្រូវ​ថា ជា​សិប្បករ​ ដែល​ផលិត​ចង្ក្រានឡូវ​បានល្អ និង​គុណភាព​ខ្ពស់។ បងស្រី យន់ ថៃ បាន​មានប្រសាសន៍​បន្តថា ការផលិត​ចង្ក្រាន​នេះ មានតម្លៃ​ទាប​ចាប់ពី ១០០០០​រៀល ទៅដល់ ៤០០០០​រៀល។

ការផលិត​នេះ​ដោយ​ការប្រើ​ក្បាលចង្ក្រាន​ផ្កាប់​ទៅ​ក្រោម ហើយ​ដាក់​អង្កាម ​និង​បៀក​ដោយ​ស៊ីម៉ង់​ត្រង់​កន្លែង​កាយ​ផេះ​ទុក​ឱ្យ​ស្ងួត ហើយ​ចាប់ផ្តើម​ផ្ងារ​មកវិញ សម្រាប់​រៀបចំ​ខាងក្នុង​ទៀត ហើយ​ចង្ក្រាន​នេះ ​បាន​ធ្វើ​ការ​កែ​លម្អ​ដោយ​លាប​ពណ៌​ចម្រុះ​ដើម្បី​មាន​សោភណ្ឌភាព​ល្អ ។

បង ស្រី យន់ ថៃ ថា មកដល់ពេលនេះ​មាន​អ្នកគាំទ្រ​ច្រើន​ដោយ​ទិញ​ដុំ និង​រាយ ហើយ​ស្ទើរតែ​ការផលិត​នេះ​ពុំទាន់​អ្នកប្រើប្រាស់​ផង​នោះទេ៕
កញ្ញា វ៉ាត




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114