ប្រទេសចិនចេញការប្រកាស​បន្ទាន់​ព្យួរការចូលមកដល់ថ្មីពីភ្ញៀវបរទេស

ប្រទេសចិនបានចេញការហាមឃាត់ភ្លាម​ៗការមកដល់ពីភ្ញៀវបរទេសនានាមិនថាមានទិដ្ឋាការ​អ្វីក្តី។

យោងតាម Straitstimesនៅក្នុងសេចក្តីប្រកាសបន្ទាន់ចេញឡើងនា​យប់ថ្ងៃព្រហស្បត្តិ​ទី២៦​ខែ​​មិនាម្សិលមិញ  ក្រសួងការបរទេសចិ​នប្រកាស​ថា មានតែអ្នកការទូត និង​អ្នកដែលត្រូវចូលរួមក្នុងការងារមនុស្សធម៌បន្ទាន់ឬសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ណាចាំបាច់ប៉ុណ្ណោះ ​ដែលត្រូវបានស្វាគមន៍។

សេចក្តីប្រកាស បញ្ជាក់បន្ថែម​​ដែរ​ថា អ្នកដែលមានទិដ្ឋការ C ត្រូវបានលើកលែងពីការព្យួរនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ប្រទេស​ចិនចាត់ទុកថា ការផ្អាកបណ្តោះអាសន្ននេះ គឺជាវិធានការណ៍ដែលប្រទេសចិនត្រូវបង្ខំអនុវត្ត ជាការឆ្លើយ​តបចំពោះស្ថានភាពនៃការផ្ទុះឡើងនៃវិរុស​។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិនបានប្រកាសដែរថា ក្រុមហ៊ុនអាកាសចរណ៍បរទេសនឹងត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការតែមួយដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃអាទិត្យនេះ។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកក៏នឹងត្រូវបានហាមឃាត់បណ្តា​ការហោះហើរទៅកាន់ប្រទេសតែមួយ មិនឱ្យលើសពីម្តងក្នុងមួយសប្តាហ៍។

ការប្រកាសនេះធ្វើឡើងនៅពេលដែលអាជ្ញាធរចិនបាននិយាយថា ខ្លួនបានកត់ត្រានូវករណីនាំចូលវិរុស​ពីអ្នកដំណើរ​ចំនួន ៦៧ ករណីកាលពីថ្ងៃពុធ ។

ទិដ្ឋាការ C​របស់ចិន​ជាំទូទៅ ត្រូវបានផ្តល់ឱ្យជនបរទេសដែលផ្តល់សេវាកម្មដឹកជញ្ជូនអន្តរជាតិ។

អនុរដ្ឋមន្រ្តីការបរទេស Luo Zhaohui បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ភាគច្រើន
ក្នុងចំណោមជនជាតិចិនទាំងអស់ដែលកំពុងប្រមូលផ្ដុំគ្នានៅផ្ទះមាន ៤០ ភាគរយជានិស្សិតកំពុងមាន​កម្មវិធីសិក្សានៅឯបរទេសហើយ​ដែលទើបតែវិលត្រឡប់មកវិញ ដោយសារភ័យខ្លាច​ចំពោះការរាលដាលនៃវីរុសយ៉ាងរាតត្បាតនៅតំបន់ផ្សេងៗនៃពិភពលោក។

ក្នុងចំណោមករណី Covid-19 ថ្មីដែលត្រូវបានប្រកាសដោយក្រសួងសុខាភិបាលនៅថ្ងៃទី ២៦គឺមាន​២៨ ករណីស្ថិតលើអ្នកចំណូលថ្មីទើបមកដល់ប្រទេសចិន។

ចម្រើន តារា​