ភាព​លេចធ្លោ​របស់​មនុស្ស​ស្រី​រឹងមាំ​​តែ​ទន់ភ្លន់​ ដែល​បុរស​ជា​ច្រើន​កំពុង​តែ​ស្វែងរក

អ្នក​មិន​ចាំបាច់​ជា​ស្រី​​ស្អាត ​ជា​អ្នក​មាន ​ឬ​សិច​ស៊ី​ ដើម្បី​ចាប់​យក​បេះដូង​​របស់​បុរស​ម្នាក់​ឡើយ។  គ្រាន់​តែ​មាន​ប៉ុន្មាន​​ចំណុច​​ខាងក្រោម​នេះ ​អ្នក​លើស​ពី​សិច​ស៊ី​ទៅ​ទៀត ៖

១. គោលដៅជីវិតធំទូលាយ

មនុស្ស​ស្រី​ដែល​ចូលចិត្ត​ដំណើរ​ផ្សង​ព្រេង​ គ្មាន​ព្រំដែនកំណត់ ​នឹង​មាន​បំណង​ចង់​សាកល្បង​គ្រប់ចំណេះដឹង ​រៀនពីវប្បធម៌​ប្លែក​ៗ​និងជិវិតមនុស្សម្នាលើលោកយើងនេះ​ នាង​​សាកល្បង​អ្វី​ថ្មី ហើយ​​វិនិច្ឆ័យ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ។

បុរស​ចូលចិត្ត​ស្ត្រី​បែបនេះ ​ព្រោះ​ពួកគេមិនចូលចិត្ត​នារីដែល​មានពេលវេលាមិនមាន​ការងារសំខាន់ធ្វើ​ហើយ​ច្រើនតែ​បង្កើតបញ្ហា​នោះឡើយ។

២. ឯករាជ្យ

បុរស​មិន​ចង់​បាន​នរណា​ម្នាក់​ ដែល​មានចរិតជាអ្នកកម្សត់ រងគ្រោះនិងពឹងផ្អែកទេ។ ពួកគេ​ចង់​បាន​នរណា​ម្នាក់​ដែល​នឹង​រឹងមាំកៀកស្មាជាមួយគ្នា​ នឹង​ត្រៀមខ្លួន​ ដើម្បី​ជួយ​គ្នា ថែមទំាង​​ដឹង​ពី​របៀប​ធ្វើអ្វី​ៗ​ដោយ​ខ្លួនឯងហើយ​គេ​​គោរព​ស្ត្រី​ដែល​អាច​មើល​ថែរក្សា​ខ្លួនឯង​បាន។

៣. មាន​ទំនុកចិត្ត

ទំនុក​ចិត្ត​គឺ​ជា​ភាព​សិច​ស៊ី! មិនមែន​ស្លៀក​ឈុត​ដែល​សិច​ស៊ី​ បង្ហាញ​ភាព​ជឿជាក់​ឡើយ។ ទោះបី​នាង​មិនមែន​ជា​មនុស្ស​ស្រី​ស្អាត តែ​ប្រសិន​បើ​នាង​ជឿជាក់​លើ​ខ្លួនឯង​ នាង​នឹង​ក្លាយ​ជា​ចំណាប់​អារម្មណ៍​បុរស​ម្នាក់​នោះ។

ចងចាំ​ថា​ ទំនុក​ចិត្ត​ គឺ​ជា​មន្ត​ស្នេហ៍ ​ទាក់ទាញ​បុរស​ឱ្យ​មក​ក្បែរ​អ្នក។

៤. មិនរាថយការលំបាក

មនុស្ស​ស្រីខ្លះខ្លាចលំបាកចង់តែស្រណុកព្រោះប្រាក់អ្នកដទៃ។ មនុស្ស​ស្រីដែលមិន​ខ្លាចការលំបាក ជាស្ត្រីដែលបុរសជាច្រើន​រមែង​ស្វែងរករៀបការជាមួយ។ ​បុរស​ដឹង​ថា​ ស្ត្រី​ទាំង​នោះ​មិន​ខ្លាច​ក្នុង​ការ​ផ្ដួចផ្ដើម​គំនិត ​ហើយ​ពួកគេ​ដឹង​ពី​របៀប​ថែរក្សា​ខ្លួនឯង ប្តីនិងកូន​។

៥. ប្រាកដ​និយម

បុរសខ្លាចជាងគេគឺស្ត្រីស្អាតដែលទំនេរៗ​ចេះ​តែដើរ​​វាយ​តម្លៃ​គេ​ឯងតាម​តែ​ចិត្ត​ចង់​។  មនុស្ស​ស្រីដែចចេកចចូច ​និយាយ​ស្ដី​មិនប្រយ័ត្នប្រយែង ធ្វើឱ្យប៉ះពាល់​ដល់​អារម្មណ៍អ្នកដទៃ​បុរសខ្លាចណាស់ក្នុងការមានជីវិតជាមួយ។ នាងមិនសូវ​​ស្អាត​ក៏​ដោយ ​នាង​នឹង​ទទួល​បាន​​ចិត្តស្មោះជាមួយចរិតស្អាត​របស់នាង។

៦. ដឹង​ពី​របៀប​ទាក់ទាញ​មនុស្ស

នាង​ដឹង​ពី​របៀប​ប្រើ​អំណាច​របស់​នាង ​ដើម្បី​ទាក់ទាញភ្នែក​បុរស។ នាង​ដឹង​ពី​អ្វី​ដែល​ត្រូវ​ប្រាប់​ភាគី​ម្ខាង​ទៀត ​និង​វិធី​ទាក់ទង​គេ​សមរម្យ​ក្នុង​នាម​ជា​ស្ត្រី។ នាង​ក៏​ជា​មនុស្ស​ស្រី​ ដែល​ដឹង​ពី​របៀប​ស្លៀកពាក់​ ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​មាន​ក្នុង​ខ្លួន​របស់​នាង។

៧. មិន​ទន់ជ្រាយ​ហើយ​ដោះស្រាយបញ្ហា​ភ្លាមៗ

នាង​នឹង​មិន​អង្គុយ​ ហើយ​រង់ចាំ​អភិនីហារ​ធ្លាក់​មក​ ដូច្នេះ​មនុស្ស​ស្រី​ប្រភេទ​នេះ​ នឹង​​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង។ នាង​​ចាត់វិធានការ​ភ្លាមៗ ហើយ​មិន​សំដែង​ឲ្យ​គេ​អាណិតអាសូរ​ ឬ​យំ​យែក​ឡើយ​បង្ហាញ​ទឹកភ្នែក​របស់​នាង​ឡើយ៕

ចុចអាន៖ក្រោយក្លាយជាប្ដីប្រពន្ធនឹងគ្នា មានទម្លាប់ខ្លះគួរឈប់ធ្វើដើម្បីគ្រួសារមានសុភមង្គល

ចុចអាន៖ចង់​ដឹង​ទេ ហេតុអីបុរស​វ័យក្មេង​អាច​ឆក់​យក​បេះដូង​មនុស្ស​ស្រី​អាយុ​បង​បាន?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ