សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូត្រ ​និង​អនុវិទ្យាល័យ ​ខ្ជាយ​ ដួល​សន្លប់​ជា​បន្តបន្ទាប់​ជាង​១០​នាក់

ស្វាយរៀង ​៖ ​សិស្សានុសិស្ស​វិទ្យាល័យ​ហ៊ុនសែន​ប្រសូត្រ​ និង​អនុវិទ្យាល័យ​ខ្ជាយ​ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​នៅ​ក្នុង​ថ្នាក់រៀន​ជាង​១០​នាក់​ ដោយ​ពុំ​ដឹង​មូលហេតុ​ នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០២០។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​​នេះ ​នៅ​ថ្ងៃ​ដដែល​នោះ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ចាត់​ឲ្យ​លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទាល់ និង​សួរសុខទុក្ខ​សិស្សានុសិស្ស​ចំនួន​១០​នាក់ ដែល​វិលមុខ ណែន​ទ្រូង ពិបាក​ដកដង្ហើម សន្លប់ និង​អស់​កម្លាំង ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ស្វាយទាប ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​ច្បាស់​នៅ​ក្រោយ​ហេតុការណ៍​នេះ។

គួរ​បញ្ជាក់​ថា ​វិទ្យាល័យ​ហ៊ុនសែន​ប្រសូត្រ​ និង​​អនុវិទ្យាល័យ​ខ្ជាយ ​​ស្ថិត​នៅ​ក្នុង​ឃុំ​ប្រសូតិ និង​ឃុំ​ខ្ជាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង៕
គឹម​សេង​


អត្ថបទ៖ ​គឹម​សេង​