ទម្លាប់​មនុស្ស​ជោគជ័យ ​ដែល​តែង​ធ្វើ​ខុស​ពី​មនុស្ស​ធម្មតា​ផ្សេង​ទៀត
BREAKING NEWS
Search

ទម្លាប់​មនុស្ស​ជោគជ័យ ​ដែល​តែង​ធ្វើ​ខុស​ពី​មនុស្ស​ធម្មតា​ផ្សេង​ទៀត

មនុស្ស​ជា​ច្រើន​ជឿ​ថា ​ជីវិត​ជោគជ័យ​គឺ​គ្រាន់​តែ​ជា​​សំណាង​ ហើយ​ទុក​អ្វីៗ​ទាំងអស់​ឱ្យ​ជោគ​វាសនា​របស់​ខ្លួន​ជា​អ្នក​សម្រេច​ថា ​តើ​ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​ឬ​អត់។

តែ​អ្វី​ដែល​មនុស្ស​ជោគជ័យ​មាន​ទម្លាប់​ជាក់លាក់ ​គឺ​បំបែក​ខ្លួន​ចេញ​ពី​មនុស្ស​សាមញ្ញ។  នេះ​ជា​ហេតុផល ៥ យ៉ាង​ដែល​មនុស្ស​ជោគជ័យ​ធ្វើ​ខុស​គ្នា ​នឹង​មនុស្ស​ធម្មតា ៖

១. បង្វែរ​ចំណង់ចំណូលចិត្ត​ទៅ​ជា​អាជីព​ពេញ​ម៉ោង

បើ​ធ្វើអ្វី​ដែល​មិន​ស្រឡាញ់ ​អ្នក​នឹង​ឆាប់​ធុញ​ទ្រាន់​ ហើយ​ក៏​មិន​ផ្ដល់​​អតិបរមា​របស់​អ្នក​នៅ​កន្លែង​ធ្វើការ​ដែរ។ អ្នក​នឹង​មិន​សូវ​ផ្ដោត​អារម្មណ៍​ ហើយ​អូស​បន្លាយ​ពេល​កាន់​តែ​ច្រើន ​មាន​អារម្មណ៍​នឿយហត់​រក​លេស​ច្រើន។

មនុស្ស​ជោគជ័យ ​ធ្វើអ្វី​ដែល​ខ្លួន​ស្រលាញ់។ ពួកគេ​ផ្ដល់​អាទិភាព​ដល់​ផល​ប្រយោជន៍​របស់​ពួកគេ​លើ​ទ្រព្យ​សម្បត្តិ​ឬ​ការ​គោរព។ មិនថា​កាលៈទេសៈ​មិន​ល្អ​យ៉ាងណា​ទេ​ ពួកគេ​បាន​ធ្វើការ​ជាប់​លាប់ ​និង​លះបង់​ពេលវេលា​របស់​ពួកគេ​ ចូល​ក្នុង​ការងារ។ ពួកគេ​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្កើន​ប្រាក់​ចំណូល ​និង​ផ្លាស់ប្ដូរ​ចំណង់ចំណូលចិត្ត​របស់​ពួកគេ ​ទៅ​ជា​អាជីព​ពេញ​ម៉ោង។

២.កំណត់​អាទិភាព

មនុស្ស​រាប់​លាន​នាក់​បរាជ័យ​ជា​រៀងរាល់​ឆ្នាំ​ មិន​មែន​ដោយសារ​តែ​ពួកគេ​មិន​មាន​សេចក្ដី​ប្រាថ្នា​ទេ ​ប៉ុន្តែ​ដោយសារ​តែ​ពួកគេ​មិន​បាន​កំណត់​អាទិភាព។ ពួកគេ​ព្យាយាម​ធ្វើ​អ្វីៗ​ជា​ច្រើន​ក្នុង​ពេល​តែមួយ​ ជា​ជាង​ផ្ដោត​លើ​កិច្ចការ​សំខាន់​មួយ។

មនុស្ស​ជោគជ័យ​គិត​ថា​​កាត់ផ្ដាច់​ការ​រំខាន​ទាំងអស់ ​ហើយ​ជ្រើសរើស​យក​ការងារ​ដែល​ពិបាក​បំផុត​ជា​មុន​សិន។ ពួកគេ​ធ្វើការ​នៅ​ក្រៅ​តំបន់​សុខ​ស្រួល​ដើម្បី​បំពេញ​ភារកិច្ច​លំបាក​ៗ ។

៣. បន្ត​ពង្រឹង​មូលនិធិ

វិជ្ជាជីវៈ​នីមួយ​ៗ​ មាន​ជំនាញ​សំខាន់ៗ​មួយ​ចំនួន​ដែល​បង្កើត​ជា​គ្រឹះ។ ប្រសិន​បើ​ជំនាញ​មិន​ត្រូវ​បាន​ប្រើ​ជា​ប្រចាំ​ទេ​ វា​នឹង​ប៉ះពាល់​ដល់​អាជីព​ជំនួញ​របស់​អ្នក​ទាំងមូល។ មនុស្ស​ជោគជ័យ​មាន​ភាព​វៃ​ឆ្លាត​គ្រប់គ្រាន់ ​ក្នុង​ការ​ស្វែង​រក​ជំនាញ​សំខាន់ៗ ​នៃ​វិជ្ជាជីវៈ​របស់​ខ្លួន​ ហើយ​ចំណាយ​ពេលវេលា​និង​ថវិកា​ច្រើន​បំផុត​ ក្នុង​ការ​អភិវឌ្ឍ​តំបន់​ទាំង​នោះ។

៤. កំណត់​គោលដៅ

ការ​កំណត់​គោលដៅ​គឺ​ជា​ផែនទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ ហើយ​វា​ជា​លក្ខណៈ​ធម្មតា​ដែល​មនុស្ស​ជោគជ័យ​ទាំង​អស់​ដើរ​តាម។
អ្នក​នឹង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​នេះ ​ថ្ងៃ​ស្អែក​ និង​ខែ​ក្រោយ ​ប្រសិន​បើ​អ្នក​ដឹង​ច្បាស់​អំពី​គោលដៅ​របស់​អ្នក​រួចហើយ។

៥. ដោះស្រាយ​ជាមួយ​គ្រា​មិន​ច្បាស់លាស់

កន្លែង​ដែល​មនុស្ស​ខ្លាច​គឺ​ការ​ប្រថុយ។ មនុស្ស​ជោគជ័យ​មិន​ត្រឹម​តែ​ប្រថុយប្រថាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អភិវឌ្ឍ​ ដើម្បី​ប្រថុយ​ខ្លួន ចូល​ទៅ​ក្នុង​ការ​ប្រយុទ្ធ​នោះ។

ជីវិត​ជោគជ័យ​ មិន​ត្រូវ​បាន​កំណត់​តាម​រយៈ​សំណាង​ដ៏​ធំធេង​នោះ​ទេ​ ប៉ុន្តែ​តាម​រយៈ​ភាព​ក្លាហាន​ក្នុង​ការ​ប្រថុយ​គ្រោះថ្នាក់។

ខណៈ​ពេល​ដែល​មនុស្ស​សាមញ្ញ​ចៀស​ផុត​ពី​ហានិភ័យ​ ដោយសារការ​ភ័យខ្លាច​នៃ​ការ​បរាជ័យ មនុស្ស​ជោគជ័យ​បន្ត​ជម្នះ​នូវ​ពេល​វេលា​មិន​ច្បាស់លាស់​មួយ ​​ដើម្បី​ទទួល​បាន​ជោគជ័យ​និង​វិជ្ជាជីវៈ​ប្រសើរ​ជាង​នេះ៕

ចុចអាន៖រឿង ៧ យ៉ាង​ដែល​បុគ្គល​ជោគជ័យ​ម្នាក់ៗ​មាន​លក្ខណៈ​ដូចគ្នា

ចុចអាន៖អាជីវកម្មដើរថយក្រោយហើយ បើមានសញ្ញាប៉ុន្មាននេះ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ