មនុស្ស​ដែល​និយម​ធ្វើ់​«លេចធ្លោ»ដោយក្លែងក្លាយ ​ពិបាកកម្រិតណា?

មនុស្ស​ខ្លះ ពេលនៅក្មេងមានទេពកោសល្យខ្លាំង​ អាចធ្វើគ្រប់យ៉ាងឆាប់រហ័សសឹងថា គ្រប់សកម្មភាពដែលទទួលបាន​ការចាប់អារម្មណ៍ខ្លាំង​ជាងក្មេងនានាដទៃដែលនៅជុំវិញខ្លួន។

សក្តានុពលនេះ​ធ្វើឱ្យ​ពួកគេនិយមការប្រកួតប្រជែងនិងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពាក្យថា «ឈ្នះ​»«លេខមួយ»​«ខ្លាំង» «អស្ចារ្ស» ។ល។
គេមានទម្លាប់ព្យាយាមធ្វើឱ្យបានល្អបំផុតនៅក្នុងហ្គេមនានា ហើយក៏ធ្វើឱ្យប្រាកដថាអ្នករាល់គ្នាបានដឹងអំពីភាព​អាស្ចារ្សនេះ។  បរាជ័យ សម្រាប់មនុស្ស​បែបនេះ រមែងជាការខូចចិត្ត​ធ្ងន់ព្រោះគេ​ ធំមកជាមួយ​នឹង​ការ​ជឿជាក់ថា ខ្លួនឯងកើតមកសម្រាប់​តែ​ទទួលបានពាក្យ​ថា «ខ្ញុំពូកែជាងគេ»និង​ចង់«លេចធ្លោ»។

តាមពិត ការចង់នេះ គឺមកពីភាពទន់ខ្សោយ ដែលលាក់កំបាំង​និង​មិនចង់ត្រូវ​គេ​មើលងាយ។ល។ ប៉ុន្តែ​វាមិនមែនជាសញ្ញាពិត​ប្រាកដនៃមនុស្សលេចធ្លោឡើយ។

ធម្មតា មនុស្ស​លេចធ្លោ តែងតែមាន​មន្តស្នេហ៍ដោយ​ភាពរស់រវើក នៃជីវិត​របស់គេ​ដែល​អ្នកផ្សេងតាមមើលនឹងស្ងើ់ចសរសើរស្រាប់ទៅហើយ។​ ចំណែកមនុស្ស​ដែលមិនមាន​លក្ខណៈសម្បត្តិលេចធ្លោទំាងនេះ​ទេ​ដែលខំប្រឹង​ខ្លួនឯងក្នុងការ​ធ្វើឱ្យវាលេចធ្លោឡើង។

ខាងក្រោមនេះ​ជាសញ្ញាណនៃបុគ្គលដែលខំប្រឹង​ធ្វើអាការៈខាងក្រៅ​ដើម្បីទទួលបានភាពលេចធ្លោ៖

១ ធ្វើពុតជាចេះ​នូវអ្វីដេលខ្លួនគ្រាន់តែដឹង

ធ្វើជាចេះភា្លម​នូវអ្វី​ដែល​ទើបនឹង Search ឃើញ​លើInternet ហើយ​យូរទៅ ក៏ធុញខ្លួនឯងព្រោះ​សូម្បីខ្លួនឯងក៏ដឹងដែរថា ខ្លួនបានតែនិយាយ​តែធ្វើមិនបាន។

២ សុភាពរាបសារ​តែសម្បកក្រៅ

ពោលពាក្យអរគុណ សូមទោសញឹកញាប់ តែមិនព្រម​ផ្លាស់ប្តូរការប្រព្រឹត្តិ។ ខំផ្គាប់ចិត្ត​មនុស្ស​ចំពោះមុខ ដើម្បីឱ្យគេ​សរសើរ ដោយមិនមាន​ភាពជាខ្លួនឯង ហើយ​កាលវិភាគពោរពេញទៅដោយសកម្មភាព ដែលអ្នកគិតថាមនុស្សផ្សេងទៀតចង់អោយអ្នកធ្វើ មិនមែន​ធ្វើចេញពីចិត្ត។

៣ ឱ្យតម្លៃ​លុយកាក់ យសសក្តិ

វាជារឿងធម្មតាសម្រាប់មនុស្សដែលនិយមលេចធ្លោ ដោយ​ងាយនឹងចំហរមាត់សរសើរអ្នកណាម្នាក់បើគ្រាន់តែ​គេនោះមានឡាន​តម្លៃ​៣០ម៉ឺនដុល្លារ​ឬទទួលបានការតែងតំាំង​ងារធំដុំ។ ជារឿយៗពួកគេមិនខ្លាចក្នុងការសសៀរចូលទៅរក​ពួកអ្នកមាន​ប្រាក់មានអំណាច​ដោយខ្លួនគេ​ហើយបងហោះភាពស្និទ្ធស្នាលជាមួយ​សេដ្ឋីៗ លើបណ្តាញ​សង្គម។ ​ប្រសិនបើពួកគេជួយអ្នកដទៃ តែងតែថតទុក។

៤ ចូលចិត្ត​ឡើងឆាកនិយាយ និង​ទទួលបាន​ការសរសើរ

តាមពិតទៅ ការនិយាយជាសាធារណៈ គួរតែអំពី​អ្វីដែលអ្នកច្បាស់។ វាគួរតែទាក់ទងនឹងអាជីពអ្នកផ្ទាល់ ។​​ប៉ុន្តែមនុស្ស​ដែលចង់លេចធ្លោ មិនខ្វល់អំពី​អ្វី​ដែលត្រូវនិយាយទេ គេ​មិនសូវទទួល​ខុសត្រូវចំពោះវា​ ហើយ​ចង់ត្រឹម​បង្ហាញ​មុខ​សឹងគ្រប់វេទិកា​។

៥ ចង់បាន​សូម្បីLikesShareពីមនុស្ស​ខ្លួនមិនស្គាល់និងមិនខ្វល់

អ្នកមិនអាចបង្កើតទំនាក់ទំនងពិតប្រាកដជាមួយមនុស្សម្នា​បានទេ ដរាបណាអ្នកនៅតែ​ព្យាយាមធ្វើជារបស់ផ្សេង​ដែលមិនមែន​ខ្លួនអ្នក។ ចាប់ផ្តើមចេញពីទម្លាប់ដែលថតរូប​ស្អាតបំផុតមកផុស និងខ្ចីឡាន​អ្នកដទៃមកថត។ល។ អ្នកកាន់តែលែងមាន​ទំនុកចិត្តលើសមត្ថភាពរបស់អ្នកក្នុងការធ្វើជាខ្លួនឯង។

អ្នកនឹងមានវិបត្តិផ្លូវចិត្ត​ហើយ​ធ្ងន់។ ចូររស់ជាខ្លួនឯងដោយវិធីសាស្ត្រ៖

១ ឱ្យតម្លៃលើអ្វី​ដែលជាលទ្ធផលពីដៃទទេ

ទោះតិចតួចក្តី មនុស្ស​យើង​អាចធ្វើ់អំពើ​ល្អបាន។ ​ភាព​លេចធ្លោមិនមែន​ជាសុភមង្គលទេ វាជាសម្ពាធ ដែលមិនចាំបាច់ ហើយក៏​មិនជួយអ្វី​ដល់អ្នកណាទំាងអស់។ មនុស្សដែលចេះ រីកាន់តែច្រើន ដែលមានប្រយោជន៍ដល់សុខភាពមិនពូកែ ច្រណែននឹងរមែងមានគំនិត​ថ្មីៗច្រើនជាងអ្នកដែលមិនដែលសប្បាយចិត្ត​ទោះរស់លើគំនរមាសពេជ្រ។

២ កសាងខ្លួនឯង

មួយជំហ៊ានហើយមួយជំហ៊ាន​ទៀត អ្នកតែងតែរីកចម្រើន ។​​ ចូរជឿលើខ្លួនឯងឡើង។ នៅពេលអ្នកមានទំនុកចិត្តលើខ្លួនឯង អ្នកជ្រើសរើសយកខ្លួនឯង។ មនុស្សភាគច្រើនដែលខ្វះទំនុកចិត្តលើខ្លួនឯង ចូលចិត្តធ្វើឱ្យមនុស្សពេញចិត្តដោយមិនមែនជាខ្លួនគេពិតទេ។ ជាមួយ​ខ្លួនឯង ជាមួយបំណងប្រាថ្នា​មិនស្រមើស្រមៃ ជាមួយ​គំនិតគិតដ៏ជ្រាលជ្រៅ ជាមួយការកសាង​គុណតម្លៃច្បាស់ ខំឱ្យដល់កម្រិតអ្នកនឹងសម្រេចគោលដៅ។

Mr Tomorrow