បុរស​ម្នាក់​ ចង​.​ក​សម្លាប់​ខ្លួន​ ដោយសារ​ញៀន​ស្រា​.​ស

សៀមរាប ​៖​ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ បាន​យក​ខ្សែ​អង្រឹង​ចង.ក ​របស់​ខ្លួន​ភ្ជាប់​ជាមួយ​ធ្នឹម​ខ្ទម​ផ្ទះ​ បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត ​ខណៈ​ញៀន​ស្រា​ស ខ្លាំង​ពេក។

ហេតុការណ៍​នេះ ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង ១៧ និង ៤០​នាទី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២០ ​នៅ​លើ​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុង​ភូមិ នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ។

សមត្ថកិច្ច​ ឲ្យ​ដឹង​ថា ត្រង់​ចំណុច​ខ្ទម​យាម​ចម្ការ ​របស់​ឈ្មោះ អ៊ឹម ពេទ្យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ នៅ​ភូមិ នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ​​សព​ឈ្មោះ ងឿ​ម ងៃ ភេទ ប្រុស អាយុ ៣៨​ឆ្នាំ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ ក្រោយពី​យក​ខ្សែ​អង្រឹង​ចង.ក របស់​ខ្លួន​ភ្ជាប់​ជាមួយ​ធ្នឹម​ខ្ទម បែរមុខ​ទៅ​ទិស​ខាងជើង​បណ្ដាល​ឲ្យ​​​បាត់​បង់ជីវិត។

សមត្ថកិច្ច​បន្ត​ថា ករណី​នេះ​បណ្ដាល​មក​ពី​ សព​ជា​មនុ​ស្ស​ញៀន​ស្រា.ស​ខ្លាំង​ពេក​។ ​សមត្ថកិច្ច បាន​បញ្ជាក់​ទៀត​ថា តាម​ការ​ធ្វើ​កោសល្យវិច័យ​លើ​ខ្លួន​សព​ មិន​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​បទល្មើស​ឡើយ​។​ បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អរ្ថបទ ៖ ​កុសល​