BREAKING NEWS
Search

អូស្ត្រាលីខ្ចីឧបករណ៍ពេទ្យឯកជន​មកទប់ព្យាបាលអ្នកជំងឺកូវីដដែលចុះពីកាប៉ាល់ទេសចរ

ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងនៅអូស្ត្រាលីកើនឡើងដល់ ៧០ នាក់បន្ទាប់ពីបុរសម្នាក់អាយុ ៨០ ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យវិចតូរីយ៉ាកាលពីយប់មិញ។

លោក Daniel Andrews អភិបាលរដ្ឋ Victoria និយាយថាមានករណីតេស្តឃើញថ្មីចំនួន ៩ ត្រូវបានបញ្ជាក់ពេញមួយយប់មិញ ដែលធ្វើអោយករណីសរុបនៅក្នុងរដ្ឋនេះកើនដល់ ១.៣២៨ នាក់។

កាលពីម្សិលមិញអូស្រ្តាលីបានកត់ត្រានូវការស្លាប់ថ្មីចំនួន ៤ នាក់ក្នុងនោះ ៣ នាក់ស្ថិតនៅក្នុង News South Wales រួមទាំងបុរសម្នាក់នៅរដ្ឋឃ្វីនឡែនដែលបាន​នៅដាច់ដោយឡែកពីគេបន្ទាប់ពីជិះទូកកម្សាន្ត។

ប្រទេសអូស្ត្រាលីឥឡូវនេះ មានអ្នកឈឺដោយ​កូវីដ១៩ ជាង ៦.៥០០ ករណីហើយនៅទូទាំងប្រទេសខ្លួន។
លោក Roger Cook រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា គ្មានអ្វី​គួរឱ្យងឿងឆ្ងល់ទេដែលអូស្ត្រាលីមកត្រូវប្រឈមមុខនឹងស្ថានភាពមួយដែលងាយនឹងក្លាយជាវិបត្តិសេដ្ឋកិច្ចដ៏ធំនេះ។ យើងអាចនឹងបាត់បង់ការគ្រប់គ្រង ពេលដែល មន្ទីរពេទ្យរបស់យើងលែងអាច​ពុះពារជាមួយមនុស្សឈឺច្រើនឡើងៗ មានប្រភពពីនាវាទេសចរណ៍។

លោកថា រដ្ឋាភិបាលក៏នឹងប្រើប្រាស់មន្ទីរពេទ្យឯកជនផងដែរដោយផ្ទេរអ្នកជំងឺសាធារណៈទៅហើយយកបំពង់ខ្យល់អុកស៊ីសែន ពីបណ្តា​មន្ទីរពេទ្យឯកជនទៅមន្ទីរពេទ្យរដ្ឋប្រើបន្ថែម​ជាបណ្តោះអាសន្ន។

Mr Tomorrow

ព័ត៌មាន​ថ្មីៗ

ចិនតម្រូវឲ្យកម្មករដែលចង់ចាកចេញពីវូហានត្រូវធ្វើតេស្ត