ជាង ៤ លាននាក់នៅប្រទេសអូស្ត្រាលីបានទាញយកកម្មវិធី COVIDSafe
BREAKING NEWS
Search

ជាង ៤ លាននាក់នៅប្រទេសអូស្ត្រាលីបានទាញយកកម្មវិធី COVIDSafe

មនុស្សជាង ៤ លាននាក់នៅទូទាំងប្រទេសអូស្ត្រាលីបានទាញយកកម្មវិធី COVIDSafe ក្នុងរយៈពេលត្រឹម​តែ​ ៦ ថ្ងៃកន្លងមកនេះ។

សាស្រ្តាចារ្យ Michael Kidd អនុប្រធានផ្នែក​វេជ្ជសាស្ត្រ​អូស្ត្រាលីបាននិយាយបន្ថែមថា រដ្ឋត្រូវការមនុស្សច្រើនទៀត ទាញយកកម្មវិធីនេះជាជំនួយប្រព័ន្ធដែលអនុញ្ញាតឱ្យមន្ត្រីសុខាភិបាលទទួលបានព័ត៌មានទំនាក់ទំនងសង្គមរវាងអ្នកឈឺនិងអ្នកជា ។

អនុប្រធានផ្នែកវេជ្ជសាស្រ្តរូបនេះ ក៏បានប្រកាសផងដែរថាប្រទេសអូស្រ្តាលីទើបតែបានរកឃើញអ្នកឆ្លង​ថ្មី ១៦ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

រហូតមកដល់ពេលនេះមាន​មនុស្សចំនួន ៥.៧៥៥ នាក់បានជាសះស្បើយដោយបន្សល់ទុកមនុស្ស ៩០០ នាក់ដែល​ធ្វើកំពុងព្យាបាល។

លោកបានអំពាវនាវឱ្យប្រជាជនអូស្រ្តាលីទាញយកអត្ថប្រយោជន៍ពីវិធានការសាកល្បងប្រើAppតាមដានវីរុសនេះ។

ស្រស់

អ្នកវិទ្យាសាស្ត្រចិនបដិសេធថានាង​មិនបានរត់ចោលស្រុកព្រោះដឹងរឿង​មន្ទីរពិសោធន៍វូហានទេ