អ្នកវិទ្យាសាស្ត្រអាមេរិកថា ពន្លឺព្រះអាទិត្យសម្លាប់វីរុសកូរ៉ូណាបានយ៉ាងឆាប់រហ័ស
BREAKING NEWS
Search

អ្នកវិទ្យាសាស្ត្រអាមេរិកថា ពន្លឺព្រះអាទិត្យសម្លាប់វីរុសកូរ៉ូណាបានយ៉ាងឆាប់រហ័ស

វីរុសកូរ៉ូណាថ្មីត្រូវបានបំផ្លាញយ៉ាងឆាប់រហ័សដោយសារពន្លឺព្រះអាទិត្យ។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយដែលត្រូវបានប្រកាសដោយមន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជាការស្រាវជ្រាវនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនិងរង់ចាំការវាយតម្លៃពីខាងក្រៅក៏ដោយ។

លោក William Bryan ទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់លេខាធិការក្រសួងសន្តិសុខមាតុភូមិបានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ក្រុមអ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានរកឃើញថា កាំរស្មីអ៊ុលត្រាវីយូឡែតមានឥទ្ធិពលខ្លាំងណាស់ទៅលើភ្នាក់ងារបង្កជំងឺនេះដែលវាបានផ្តល់ក្តីសង្ឃឹមថា ការរីករាលដាលរបស់វាអាចធូរស្រាលនៅរដូវក្តៅ។

លោកនិយាយថា “ការសង្កេតដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់យើងរហូតមកដល់បច្ចុប្បន្ននេះគឺថា ឥទ្ធិពលដ៏ខ្លាំងដែលពន្លឺព្រះអាទិត្យបញ្ចេញមកគឺបានសម្លាប់វីរុសទាំងលើផ្ទៃរាបនិងអាកាស។ យើងក៏បានឃើញពីឥទ្ធិពលស្រដៀងគ្នានេះទាំងក្នុងសីតុណ្ហភាពនិងសំណើមផងដែរដោយការកើនឡើងសីតុណ្ហភាពនិងសំណើមឬជាទូទៅទាំងពីរគឺមិនអំណោយផលដល់វីរុសទេ”។

ប៉ុន្តែឯកសាររបស់ខ្លួននេះមិនទាន់ត្រូវបានបញ្ចេញសម្រាប់ការពិនិត្យឡើងវិញទេដែលជាហេតុធ្វើឲ្យមានការលំបាកសម្រាប់ក្រុមអ្នកជំនាញឯករាជ្យក្នុងការធ្វើអត្ថាធិប្បាយអំពីវិធីសាស្រ្តដ៏រឹងមាំរបស់វា។

វាត្រូវបានគេដឹងជាយូរមកហើយថា ពន្លឺអ៊ុលត្រាវីយូឡែតគឺមានឥទ្ធិពលខ្លាំងដោយសារសារធាតុវិទ្យុសកម្មបានបំផ្លាញធាតុហ្សែនរបស់វីរុសនិងសមត្ថភាពចម្លងរបស់វា។

ទោះបីជាយ៉ាងណាក៏ដោយ សំណួរដ៏សំខាន់មួយគឺថាតើកម្លាំងនិងចម្ងាយរលកនៃកាំរស្មីយូវីអ្វីដែលត្រូវបានគេយកមកប្រើនៅក្នុងការពិសោធន៍នេះហើយថាតើវាប្រាកដតាមលក្ខខណ្ឌពន្លឺធម្មជាតិនៅរដូវក្តៅដែរឬទេ។

លោក Bryan បានចែករំលែកសេចក្តីសង្ខេបនៃការរកឃើញសំខាន់ៗពីការពិសោធន៍ដែលត្រូវបានអនុវត្តនៅឯមជ្ឈមណ្ឌលវិភាគនិងវិធានការការពារជីវសាស្ត្រជាតិក្នុងរដ្ឋ Maryland ដែលបង្ហាញថា អាយុកាលពាក់កណ្តាលនៃវីរុសនេះគឺ១៨ម៉ោងនៅពេលសីតុណ្ហភាពឡើងដល់២១ទៅ២៤អង្សាសេ៕

ចុចអាន៖ ត្រឹមមួយថ្ងៃអាមេរិកមានអ្នកស្លាប់ថ្មី ៣១៧០នាក់ អ្នកឆ្លងសរុបឡើងដល់ ៨៦ម៉ឺននាក់

ចុចអាន៖ ៥សប្តាហ៍ ពលរដ្ឋ​អាមេរិក បានបង់ការងារ​ជាង ២៦លាននាក់

ប្រែសម្រួល៖ វណ្ណវណ្ណ
ប្រភព៖ AFP