ក្រុងអ៊ូហាន​ប្រកាស​ធ្វើតេស្តបាន ១.៤៧០.៩៥០នាក់ហើយ!

នៅក្រុង​អ៊ូហាន មនុស្សរាប់លាននាក់បានទៅធ្វើតេស្តរកមើលកូវីដ១៩ដោយ​តម្រង់ជួរវែងអន្លាយ​នៅឯស្ថានីយ៍ពិនិត្យឈាម​ដែលមានទីតាំង​នៅឯរោងចក្រធំមួយក្នុងទីក្រុងវូហាន។
រដ្ឋការនៃក្រុងអ៊ូហានព្យាយាម​ចេញយុទ្ធនាការប្រញឹកទំាងថ្ងៃសម្រាក​ដើម្បីធ្វើតេស្តលើប្រជាជនរបស់ខ្លួនទាំង១១ លាននាក់ក្នុងរយៈពេល ត្រឹម១០ ថ្ងៃជាកំហិត។

ឥឡូវ​យុទ្ធនាការ​កំពុងដំណើរការដោយ​អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថាទីក្រុងដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសកូវីដបានធ្វើតេស្តិ៍រួចរាល់​លើមនុស្ស​ចំនួន ១.៤៧០.៩៥០ សកាលពីថ្ងៃសុក្រ។ 

បើប្រៀបធៀបគ្នា កាលពីថ្ងៃសុក្ដដែល​រអូស្រ្តាលីបានធ្វើតេស្តិ៍ច្រើនជាង ១.១៩២.២៦២ ហើយ។

ក្រុង​Wuhan បានចាប់ផ្តើមយុទ្ធនាការនេះកាលពីថ្ងៃទី ១៤ ខែឧសភាក្រោយពី​បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន asymptomatic បានឆ្លងរោគដោយ​មិនមានបង្ហាញ​រោគសញ្ញាហើយ​បញ្ជាក់ពីការផ្ទុក​នៅថ្ងៃទី ៩ខែឧសភានៃការឆ្លងជំងឺកូវីដដំបូងបង្អស់ចាប់តាំងពីស្ងាត់កាលពីថ្ងៃទី ៨ ខែមេសាមក។

គ្រូឯម

កាសែតញូវយ៉កថែមស៍ឌឺដងដោយ​ដាក់បញ្ជីអ្នកស្លាប់១សែននាក់លើទំព័រមុខ