ជំនឿពីបុរាណស្រ្តីមិនគួរធ្វើព្រោះអាចនាំគ្រោះថ្នាក់ឬស៊យដល់ជីវិត

កាលពីសម័យបុរាណ​ វិទ្យាសាស្រ្តនៅមិនទាន់មានការរីកចម្រើននៅឡើយទេ។ ដូចនេះហើយបានជាស្រីៗត្រូវពឹងលើជំនឿដែលមានតាំងពីជំនាន់ដូនតាមកម៉្លេះ។ ប៉ុន្តែតើអ្នកជឿទេថា ជំនឿខ្លះស័ក្តិសិទ្ធិរហូតទាល់តែធ្វើឲ្យស្រ្តីសម័យនេះគេគោរពប្រត្តិបត្តិតាមរហូតមកដល់សព្វថ្ងៃ។

ជំនឿដែលស្ត្រីមិនគួរធ្វើ

១- សូមកុំពាក់របស់ថ្មីនៅថ្ងៃអង្គារ ព្រោះវានឹងមានជម្លោះពាក្យសម្តីជាមួយសង្សា។

២- សូមកុំពាក់របស់ថ្មីនៅថ្ងៃសៅរ៍ ព្រោះវានឹងធ្វើឲ្យកើតមានរឿងសោកស្តាយ ឬខូចចិត្តអ្វីមួយ។

៣- សូមកុំព្យួរគ្រឿងលម្អរូបទ្រុងសត្វ ពីព្រោះការធ្វើដូច្នេះវាហាក់បីដូចអ្នកកំពុងឃុំខ្លួនឯងធ្វើឲ្យខ្វះសេរីភាព។

៤- សូមកុំប្រើគ្រឿងលម្អរូបក្រពើ ពីព្រោះវាជានិមិត្តសញ្ញាមួយនៃភាពមានកល្បល្បិចច្រើន និងភាពក្បត់នឹងធ្វើឲ្យចាញ់បោកគេឬមានសត្រូវ។

៥- បើមានណាត់នៅថ្ងៃសុក្រ មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ ពីព្រោះនាំឲ្យដៃគូណាត់មិនស្មោះនឹងអ្នក។

៦- មិនត្រូវទិញទឹកអប់ឲ្យសង្សាឡើយ ពីព្រោះវាធ្វើឲ្យចែកផ្លូវគ្នា ដោយសារការប្រើទឹកអប់ប្រៀបដូចជាការបង្កើនមន្តស្នេហ៍ឲ្យសង្សារ ធ្វើឲ្យគេមានកម្លាំងទាក់ទាញចំពោះមនុស្សដែលមានភេទផ្ទុយគ្នាកាន់តែខ្លាំងរហូតទាល់តែអ្នកមិនអាចឃាត់ជាប់។

៧- សូមកុំប្រើទឹកអប់របស់មិត្តភក្តិ ព្រោះវាអាចកើតរឿងឈ្លោះទាស់ទែងគ្នា ដូចពាក្យចាស់ពោលថា “ភ្នំមួយមិនអាចមានខ្លាពីរ “ ក្លិនទឹកអប់ក៏ប្រៀបដូចជាក្លិនសាររបស់ខ្លា ។

៨- មិនត្រូវឲ្យស្បែកជើងសង្សារឡើយ ព្រោះវាជាប្រថ្នូលអាក្រក់ថា គេនឹងដើរចេញពីអ្នក។

៩- មិនត្រូវកាត់សក់នៅថ្ងៃអង្គារឡើយ ព្រោះវាមានតែរឿងទឹកភ្នែក ជូតក្បាលជង្គង់។

១០- ពួកបច្ចឹមប្រទេសមានជំនឿថា មិនត្រូវរោយអំបិលដាក់ចានអាហារអ្នកដ៏ទៃឡើយ ព្រោះវានឹងធ្វើ ឲ្យសំណាងអាក្រក់។

១១- មិនត្រូវកាត់ក្រចកដៃឬជើងពេលយប់ឡើយ ព្រោះវាអាចនឹងមានវិញ្ញាណអសុរកាយតាមយាយី។

១២- ប្រសិនបើរបស់ដែលសង្សារឲ្យ បែរជាប្រេះស្រាំ ឬមានប្រថ្នូលដូចជាក្រវិលបាក់ម្ខាងត្រូវប្រញាប់បោះចោលភ្លាម ពីព្រោះវាជាហេតុផលមិនល្អចំពោះស្នេហារបស់អ្នក ឬទោះបីជានៅមួយគ្នាក៏គ្មានក្តីសុខដែរ៕

អត្ថបទ៖ សន្យា