BREAKING NEWS
Search

ជនសង្ស័យរត់ពន្ធគ្រឿងញៀន បើករថយន្តបុកប៉ូលិសវៀតណាម ស្លាប់ម្នាក់

ប៉ូលិសល្បាតវៀតណាមម្នាក់ ត្រូវរថយន្តមួយគ្រឿងបើកបំបុកស្លាប់នៅនឹងកន្លែង ខណៈការស៊ើបអង្កេតជំហានដំបូង ត្រូវសន្និដ្ឋានជាបានប៉ុនប៉ងមនុស្សឃាតដោយចេតនាពីសំណាក់ក្រុមជួញដូរគ្រឿងញៀន ឬរត់ពន្ធទំនិញខុសច្បាប់។

យោងតាមប្រភពពីអាជ្ញាធរប៉ូលីស ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ លើកំណាត់ផ្លូវហាយវេរវាងខេត្ត Bac Giang និងរដ្ឋធានីហាណូយ ស្ថិតក្នុងស្រុក Yen Dung ខេត្ត Bac Giang ខណៈប៉ូលិសរងគ្រោះ ជាមន្ត្រីអង្គភាពប្រឆាំងបទល្មើសសេដ្ឋកិច្ច កំពុងចូលរួមប្រតិបត្តិការត្រួតពិនិត្យបទល្មើសនៅកន្លែងកើតហេតុ។

ប៉ូលិសខេត្ត Bac Giang បានសង្ស័យរថយន្តដឹកទំនិញមួយគ្រឿង ដែលបង្កហេតុ គឺកំពុងរត់ពន្ធទំនិញច្បាប់ ត្រូវមេខ្លោងរបស់ខ្លួនបញ្ជាឲ្យបើកបំបុកសមត្ថកិច្ចតែម្តង៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

អត្ថបទពាក់ព័ន្ធ៖