BREAKING NEWS
Search

សុបិន​ឃើញហូបស្ករគ្រាប់ នំ ដំណាប់និង​របស់ផ្អែមនានា មានប្រផ្នូលយ៉ាងណា?

តែងជួនពរគ្នាឱ្យមាន Sweet-dreamមែនដែរទេ? ញ៉ាំបង្អែមក្នុងសុបិនជានិមិត្តសញ្ញាសំណាងជោគលាភ។

បង្អែមលើលោកនេះមានប្រភពមកពីឥណ្ឌាសម័យបុរាណដោយប្រើស្ករជាគ្រឿងផ្សំសំខាន់។ ចាប់ពីសតវត្សទី ៦ ដល់ទី ៤ មុនគ។ ស។ បង្អែមត្រូវបានទទួលយកបន្ត និងពេញនិយមក្នុងចំណោម ដោយប្រជាជនពែរ្សនិងក្រិកហើយពីទីនោះសាយភាយទៅដល់ប្រទេសផ្សេងៗទៀត។

បង្អែមតំណាងឱ្យសេចក្តីអំណរនិងសុភមង្គល ។ បើកាលណា​អ្នកក្តីសុបិនឃើញបរិភោគបង្អែម ស្ករគ្រប់ នំ ដំណាប់ ការ៉េម ក្នុងក្តីសុបិនច្រើនតែទាក់ទងនឹងសេចក្តីអំណរ សុភមង្គលចំពោះជីវិត ជាសញ្ញានៃការព្យាបាលពិសេសមួយចំពោះ​ទុក្ខសោកកន្លងមក ។ឮ

សុបិនអំពីការញ៉ាំបង្អែម ជាញឹកញាប់គឺជាសញ្ញានៃការពេញចិត្តរបស់យើងចំពោះស្ថានភាពជីវិតបច្ចុប្បន្ន ប្រហែលជាអ្នកម្ចាស់សុបិន កំពុងតេ​មានអ្វីគ្រប់យ៉ាងដែលប៉ង​ចង់បានហើយបានមកដល់ទីតាំងហិរញ្ញវត្ថុសុវត្ថិភាពហើយ។

សុបិន្តអំពីការញ៉ាំបង្អែម ក៏ជាការបង្ហាញថាអ្នកត្រូវបានគេស្រឡាញ់និងកោតសរសើរជាពិសេស​ពីមនុស្សពីជុំវិញខ្លួន ហើយវាពិពណ៌នាអំពីអំណាច​ធម្មជាតិដែល​ផ្តល់ការ​យកចិត្តទុកដាក់ការពារអ្នក។

គ្រូឯម

 

បង្អែមក្នុងសុបិន ទិញបង្អែម​ហូបបង្អែម​ អ្វីមួយល្អកំពុងកើតឡើង